ក្រុមការងារ

ក្នុងមជ្ឈដ្ឋានការងារប្រកបដោយភាតរភាព និងកិច្ចសហការ យើងបេជ្ញាផ្តល់ជូនសិស្សនូវសេវាអប់រំនិងសេវាគាំទ្រដ៏ប្រសើរ

នៅសាលាអន្តរជាតិ ស្មាធ-ឃីដ ក្រុមការងារយើងខ្ញុំ ព្យាយាមផ្តល់សេវាអប់រំ ក្នុងមជ្ឈដ្ឋានការងារដោយភាតរភាពនិងកិច្ចសហការ។ បុគ្គលិកសិក្សា បុគ្គលិករដ្ឋបាល និងបុគ្គលិកគាំទ្រ គ្រប់រូបតាំងចិត្តលះបង់ក្នុងការផ្តល់ឧត្តមភាពសេវាអប់រំដល់សិស្ស។

ការប្តេជ្ញាចិត្តរបស់ក្រុមការងារយើង គឺថា ក្រៅពីការបង្រៀនមុខវិជ្ជាតាមកម្មវិធីសិក្សា យើងធានាថាសិស្សត្រូវបានយកចិត្តទុកដាក់អប់រំយ៉ាងទូលំទូលាយលើគ្រប់ទិដ្ឋភាពសិក្សា។ តាមរយៈការជម្រុញទំនាក់ទំនងរឹងមាំជាមួយគ្រួសារសិស្ស និងការរក្សាបាននូវការប្រាស្រ័យទាក់ទងជាក់លាក់និងបើកជំហរ យើងបង្កើតបានបរិយាកាសសិក្សាមានអំណោយផលសិក្សាដល់សិស្សគ្រប់រូប។

យើងរួមគ្នាអប់រំអភិវឌ្ឍសមត្ថភាពសិស្ស ជួយសិស្សដើម្បីសម្រេចបាននូវសក្តានុពលភាពសិក្សា ព្រមទាំងត្រួសត្រាយផ្លូវទៅកាន់ភាពជោគជ័យនាពេលអនាគតដល់ពួកគាត់។

ការិយាល័យចុះឈ្មោះ

Mao Yiphey

ម៉ៅ យីភៃ

ប្រធានការិយាល័យចុះឈ្មោះសិក្សា ទីតាំងទី១

យីភៃ (បរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យក្នុងប្រទេស) បាននិងកំពុងបំពេញមុខងារជាប្រធានការិយាល័យចុះឈ្មោះសិក្សាតាំងពីឆ្នាំ២០១៤។ យីភៃ នឹងផ្តល់ព័ត៌មានជូនលោកអ្នកស្តីពី ការដាក់ពាក្យចូលរៀន ការបង់ថ្លៃសិក្សា និងដំណើរការចុះឈ្មោះសិក្សានៅសាលាអន្តរជាតិស្មាធ-ឃីដទីតាំងទី១។

យីភៃ ក៏ដើរតួនាទីដ៏សំខាន់ផងដែរក្នុងការភ្ជាប់ទំនាក់ទំនងលោកអ្នក នឹងគ្រូ សិស្ស និងមាតាបិតាដទៃទៀតដើម្បីស្វែងយល់ទស្សនៈរបស់ពួកគាត់ស្តីពីស្មាធ-ឃីដ ទីតាំង១។

អ៊ីមែល: siscam1info@gmail.com

ទូរសព្ទ: +855 (0) 12 827 844

Khiev Phally

ខៀវ ផល្លី

ប្រធានការិយាល័យចុះឈ្មោះសិក្សា ទីតាំងទី២

ផល្លី (បរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យក្នុងប្រទេស) បាននិងកំពុងបំពេញមុខងារជាប្រធានការិយាល័យចុះឈ្មោះសិក្សាតាំងពីឆ្នាំ២០១៦។ ផល្លី នឹងផ្តល់ព័ត៌មានជូនលោកអ្នកស្តីពី ការដាក់ពាក្យចូលរៀន ការបង់ថ្លៃសិក្សា និងដំណើរការចុះឈ្មោះសិក្សានៅសាលាអន្តរជាតិស្មាធ-ឃីដទីតាំងទី២។

ផល្លី ក៏ដើរតួនាទីដ៏សំខាន់ផងដែរក្នុងការភ្ជាប់ទំនាក់ទំនងលោកអ្នក នឹងគ្រូ សិស្ស និងមាតាបិតា ដើម្បីស្វែងយល់ទស្សនៈរបស់ពួកគាត់ស្តីពីស្មាធ-ឃីដ ទីតាំង២។

អ៊ីមែល: siscam2info@gmail.com

ទូរសព្ទ: +855 (0) 12 807 839

Dor Preyamony

ដោរ ប្រិយាមុន្នី

ប្រធានការិយាល័យចុះឈ្មោះសិក្សា ទីតាំងទី៣

មុន្នី (បរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យក្នុងប្រទេស) បាននិងកំពុងបំពេញមុខងារជាប្រធានការិយាល័យចុះឈ្មោះសិក្សាតាំងពីឆ្នាំ២០១៦។ មុន្នី នឹងផ្តល់ព័ត៌មានជូនលោកអ្នកស្តីពី ការដាក់ពាក្យចូលរៀន ការបង់ថ្លៃសិក្សា និងដំណើរការចុះឈ្មោះសិក្សានៅសាលាអន្តរជាតិស្មាធ-ឃីដទីតាំងទី៣។

មុន្នី ក៏ដើរតួនាទីដ៏សំខាន់ផងដែរក្នុងការភ្ជាប់ទំនាក់ទំនងលោកអ្នក នឹងគ្រូ សិស្ស និងមាតាបិតា ដើម្បីស្វែងយល់ទស្សនៈរបស់ពួកគាត់ស្តីពីស្មាធ-ឃីដ ទីតាំង៣។

អ៊ីមែល: siscam3info@gmail.com

ទូរសព្ទ: +855 (0) 12 664 890

Lun Nary

លន់ ណារី

ប្រធានការិយាល័យចុះឈ្មោះសិក្សា (ទីតាំង៤)

ណារី (បញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ មកពីសាកលវិទ្យាល័យក្នុងស្រុក) ជាប្រធានការិយាល័យចុះឈ្មោះសិក្សា (HAO) ចាប់តាំងពីឆ្នាំ 2017។ ណារីនឹងណែនាំលោកអ្នកស្តីពីកម្មវិធី ការបង់ប្រាក់ថ្លៃសាលា និងដំណើរការចុះឈ្មោះចូលរៀននៅសាលាអន្តរជាតិ SmartKids សាខាទី 4 (SIS-CAM4)។

ណារីក៏ដើរតួជាសន្ធានការី រវាងលោកអ្នកជាមួយ គ្រូ សិស្ស និងមាតាបិតាដើម្បីលោកអ្នកបានយល់ទូលំទូលាយស្តីពី ស្មាធ-ឃីដ (ទីតាំង៤-ភ្នំពេញ) ។

អ៊ីមែល: siscam4info@gmail.com

ទូរស័ព្ទ: +855 (0) 92 296 841

Tok Sokda

តក់ សុខា

ប្រធានការិយាល័យចុះឈ្មោះសិក្សា (ទីតាំង៥-កំពង់ធំ)

សុខា (បញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ មកពីសាកលវិទ្យាល័យក្នុងស្រុក) ជាប្រធានការិយាល័យចុះឈ្មោះសិក្សា (HAO) ចាប់តាំងពីឆ្នាំ 2019។ សុខានឹងណែនាំលោកអ្នកស្តីពីកម្មវិធី ការបង់ប្រាក់ថ្លៃសាលា និងដំណើរការចុះឈ្មោះចូលរៀននៅសាលាអន្តរជាតិ SmartKids សាខាទី 5 (SIS-CAM5)។

សុខាក៏ដើរតួជាសន្ធានការី រវាងលោកអ្នកជាមួយ គ្រូ សិស្ស និងមាតាបិតាដើម្បីលោកអ្នកបានយល់ទូលំទូលាយស្តីពី ស្មាធ-ឃីដ (ទីតាំង៥) ។

អ៊ីមែល: siscam5info@gmail.com

ទូរស័ព្ទ: +855 (0) 96 983 4651

Korng Puthida

កង ពុទ្ធីតា

ប្រធានការិយាល័យចុះឈ្មោះសិក្សា (ទីតាំងទី៦)

ធីតា (បញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ មកពីសាកលវិទ្យាល័យក្នុងស្រុក) ជាប្រធានការិយាល័យចុះឈ្មោះសិក្សា (HAO) ចាប់តាំងពីឆ្នាំ 2022។ ធិតានឹងណែនាំលោកអ្នកស្តីពីកម្មវិធី ការបង់ប្រាក់ថ្លៃសាលា និងដំណើរការចុះឈ្មោះចូលរៀននៅសាលាអន្តរជាតិ SmartKids សាខាទី ៦ (SIS-CAM៦)។

ធីតាក៏ដើរតួជាសន្ធានការី រវាងលោកអ្នកជាមួយ គ្រូ សិស្ស និងមាតាបិតាដើម្បីលោកអ្នកបានយល់ទូលំទូលាយស្តីពី ស្មាធ-ឃីដ (ទីតាំង៦) ។

អ៊ីមែល: siscam6info@gmail.com

Phone: +855 (0) 12 748 853

គណគ្រប់គ្រង

Chan Ruos

ចាន់ រស់

ប្រធានផ្នែមត្តេយ្យ-មធ្យមសិក្សានៃកម្មវិធីអន្តរជាតិ (ទីតាំងទី២)

ចាន់ រស់ គឺជាអ្នកមានជំនាញអប់រំ និងជាអ្នកដឹកនាំកិច្ចការសិក្សាប្រកបដោយភាពច្នៃប្រឌិតរយៈពេលជាងដប់ឆ្នាំ ហើយចាប់ពីឆ្នាំ ២០២២ ចាន់ រស់ បំពេញការងារក្នុងតំណែងជាប្រធានផ្នែកមត្តេយ្យ-មធ្យមសិក្សាក្នុងកម្មវិធីសាអន្តរជាតិ (HPS-MS, IC) ដែលពីមុនហៅថា កម្មវិធីចំណេះទូទៅភាសាអង់គ្លេស (E.GEP )។

ក្នុងនាមជាប្រធានផ្នែក ចាន់ រស់. ចាន់ រស់ ចាត់ចែងគ្រប់គ្រងដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពលើកម្មវិធីសិក្សា និងគោលនយោបាយសាលា (ទីតាំងទី 2) ដើម្បីធានាបាននូវលទ្ធផលសិក្សាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានផលិតចេញពីស្ថាប័នអប់រំប្រកបដោយសុវត្ថិភាព និងសុច្ចរិតភាព។

ចាន់ រស់ បានបញ្ចប់បរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេសជាភាសាបរទេស និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មផ្នែកគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលបម្រើការងារនៅ SmartKids ក្នុងឆ្នាំ 2012 ចាន់ រស់ បានចូលរួមការងារជាមួយស្ថាប័នអប់រំជាច្រើន។

Chea Sotheata

ជា សុធាតា

ប្រធានកម្មវិធីសហគ្រិនភាព និងបណ្ទិតសភា (ទីតាំងទី១)

ជា សុធាតា គឺជាអ្នកមានជំនាញអប់រំ និងជាអ្នកដឹកនាំកិច្ចការសិក្សាប្រកបដោយភាពច្នៃប្រឌិតរយៈពេលជាងដប់ឆ្នាំ ហើយចាប់ពីឆ្នាំ ២០២២ សុធាតា បំពេញការងារក្នុងតំណែងជាប្រធានកម្មវិធីសហគ្រិនភាព និងបណ្ទិតសភា។

ក្នុងនាមជាប្រធានផ្នែក សុធាតា ចាត់ចែងគ្រប់គ្រងដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពលើកម្មវិធីសិក្សា និងគោលនយោបាយសាលា (ទីតាំងទី១) ដើម្បីធានាបាននូវលទ្ធផលសិក្សាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានផលិតចេញពីស្ថាប័នអប់រំប្រកបដោយសុវត្ថិភាព និងសុច្ចរិតភាព។.

សុធាតា បានបញ្ចប់បរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មផ្នែកគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលបម្រើការងារនៅ SmartKids ក្នុងឆ្នាំ 2012 សុធាតា បានចូលរួមការងារជាមួយស្ថាប័នអប់រំជាច្រើន។

Chhoy Monita

ឆយ ម៉ូនីតា

នាយិកាកម្មវិធីអន្តរជាតិ (ទីតាំង២)

លោកស្រី ឆយ ម៉ូនីតា ជាអ្នកមានជំនាញអប់រំ និងជាអ្នកដឹកនាំក្នុងបរិយាកាសអប់រំប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលជាងដប់ឆ្នាំមកហើយ។ ម៉ូនីតាបានចូលរួមជាមួយស្មាធ-ឃីដ តាំងពីឆ្នាំ 2010 ជាគ្រូបង្រៀនបឋមសិក្សា មុនត្រូវបានដំឡើងតំណែងជានាយិការង (2014-2023) ហើយបច្ចុប្បន្នជានាយិកាក្នុងកម្មវិធីអន្តរជាតិ (PIC) ដែលពីមុនត្រូវបានគេស្គាល់ថាជាកម្មវិធីចំណេះទូទៅភាសាអង់គ្លេសទូទៅ (E.GEP)។

ក្នុងនាមជានាយិកា ម៉ូនីតា គ្រប់គ្រង និងដឹកនាំក្រុមការងារសាលា (ទីតាំងទី២) ដើម្បីអនុវត្តខ្លឹមសារនៃកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងអនុវត្តគោលនយោបាយរបស់សាលា ដើម្បីធានាបាននូវលទ្ធផលសិក្សាប្រកបដោយគុណភាពសម្រាប់សិស្ស។

ម៉ូនីតា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសិល្បសាស្រ្ត មនុស្សសាស្រ្តនិងភាសាវិទ្យា ផ្នែកអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យក្នុងស្រុកមួយ។ មុនពេលចូលរួមជាមួយ SmartKids ក្នុងឆ្នាំ 2010 ឆយ ម៉ូនីតា បានចូលរួមការងារជាមួយស្ថាប័នអប់រំជាច្រើន។

Dam Kimsan

ដាំ គីមសាន

នាយកអនុ-វិទ្យាល័យកម្មវិធីជាតិ ទីតាំងទី៣

លោក ដាំ គឹមសាន ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំការសិក្សាប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលជិតពីរទស្សវត្សមកហើយ និងកាន់មុខតំណែងជានាយកអនុ-និងវិទ្យាល័យ (PLC-SS) ដែលពីមុនហៅថា កម្មវិធីចំណេះទូទៅភាសាខ្មែរ (K.GEP) ពី ២០២២។

ក្នុងនាមជានាយក គីមសាន គ្រប់គ្រង និងដឹកនាំក្រុមការងារសាលា (ទីតាំងទី៣) ដើម្បីអនុវត្តខ្លឹមសារនៃកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងអនុវត្តគោលនយោបាយរបស់សាលា ដើម្បីធានាបាននូវលទ្ធផលសិក្សាប្រកបដោយគុណភាពសម្រាប់សិស្ស។

គីមសាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំភាសាអង់គ្លេស និងអនុបណ្ឌិតជំនាញគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលបម្រើការងារនៅ SmartKids ក្នុងឆ្នាំ 2022 គីមសាន បានចូលរួមការងារជាមួយស្ថាប័នអប់រំជាច្រើន។

Duch Sun

ឌុច ស៊ុន

ប្រធានផ្នែកព័ត៌មានវិទ្យា ទីតាំងទី១& ទីតាំងទី៣

ចាប់ពីឆ្នាំ២០២០ ឌុច ស៊ុន បាននិងកំពុងបំពេញការងារជាប្រធានផ្នែកព័ត៌មានវិទ្យាជាង៣ឆ្នាំមកហើយ។

ក្នុងនាមជាប្រធានផ្នែក ស៊ុន គ្រប់គ្រងតំហែរទាំកំព្យូទ័រ ម៉ាស៊ីនបោះពុម្ភ ការរចនារូបភាពផ្ទាំងពាណិជ្ចកម្ម ថតនិងកែសម្រួលវីដេអូ ថតសកម្មភាពសិស្ស ចាត់ចែងនិងបង្ហោះតារាងសិស្សពូកែប្រចាំខែលើផេកសាលា(ទីតាំង១និង៣) ព្រមទាំងជួយសម្របសម្រួលការងារផ្សេងៗតាមសំណើររបស់គណគ្រប់គ្រងដើម្បីធានាបាននូវលទ្ធផលសិក្សាប្រកបដោយគុណភាពសម្រាប់សិស្ស។

ឌុច ស៊ុន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំភាសាអង់គ្លេស និងបរិញ្ញាបត្រព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលបម្រើការងារនៅ SmartKids ក្នុងឆ្នាំ 202០ ស៊ុន បានចូលរួមការងារជាមួយស្ថាប័នអប់រំដែលពាក់ព័ន្ធនឹងការបង្រៀនភាសាអង់គ្លេស និងIT ជាច្រើន។

Huoy Kimsroeun

ហួយ គីមស្រឿន

នាកយកសាលាអន្តរជាតិ ស្មាធ-ឃីដ (សាខាខេត្តកំពង់ធំ)

ខ្ញុំឈ្មោះ ហួយ គឹមស្រឿន ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមការស្វាគមន៍ សិស្សានុសិស្សជាទីស្រឡាញ់ទាំងអស់ ជាមួយនឹងកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត ដែលលើកទឹកចិត្តសិស្សឱ្យសកម្មក្នុងការរៀនសូត្រជាមួយនឹងភាពសប្បាយរីករាយ ដើម្បីទទួលបានជោគជ័យក្នុងឆ្នាំសិក្សាខាងមុខ។

ខ្ញុំបានប្រឡូកក្នុងវិស័យអប់រំជាង 22 ឆ្នាំមកហើយ។ ខ្ញុំបានចាប់ផ្តើមធ្វើការជាគ្រូបង្រៀនកម្រិតវិទ្យាល័យនៅក្នុងសាលារដ្ឋមួយ ហើយបានធ្វើការជាអនុប្រធានសាកលវិទ្យាល័យ។ នៅពេលនេះ ខ្ញុំកំពុងធ្វើការជានាយកសាលា SMARTKIDS INTERNATIONAL SCHOOL សាខាខេត្តកំពង់ធំ អស់រយៈពេលប្រហែលប្រាំឆ្នាំ។

តាមរយៈប្រវត្តិអប់រំរបស់ខ្ញុំ ខ្ញុំបានជួយជ្រោមជ្រែងវិធីសាស្រ្តអប់រំ និងគរុកោសល្យដើម្បីជួយសម្រួលដល់សិស្សានុសិស្សឱ្យមានការចូលរួមយ៉ាងសកម្មទាងនៅក្នុង និងក្រៅថ្នាក់រៀន។ ខ្ញុំមានជំនឿថា ជាការចាប់ផ្តើមសិស្សនឹងត្រូវហ្វឹកហាត់ជាមួយនឹងការប្រឈមផ្សេងៗ ដែលមានក្នុងកម្មវិធីសិក្សា បរិយាកាសសិក្សា កម្មវិធីសិក្សាបន្ថែមផ្សេងទៀត និងការរៀនជាមួយនឹងវិធីសាស្រ្ត 4Cs (ការទំនាក់ទំនង ការសហការ ការគិតរិះគន់ និងការច្នៃប្រឌិត) នៃសតវត្សទី 21

សរុបមក ខ្ញុំជឿជាក់យ៉ាងមុតមាំថា ខ្ញុំនឹងអាចនាំមកជូនសិស្សានុសិស្សនូវការស្វែងយល់ពីរបៀបពិសេសនៃការរៀន និងជួយពួកគេកសាងសមត្ថភាពខ្លួនតាមរយៈគម្រោងប្រកួតប្រជែងផ្សេងៗ។

Khat Kimnea

ខាត់ គីមនា

ប្រធានផ្នែកអនុវិទ្យាល័យកម្មវិធីជាតិ (ទីតាំង៣)

កញ្ញា ខាត់ គីមនា ជាអ្នកមានជំនាញអប់រំ និងជាអ្នកដឹកនាំក្នុងបរិយាកាសអប់រំប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ចាប់ពីឆ្នាំ២០១៤ គីមនា បាននិងកំពុងកាន់តំណែងជាប្រធានផ្នែកអនុវិទ្យាល័យកម្មវិធីជាតិ។

ក្នុងនាមជាប្រធានផ្នែក គីមនា គ្រប់គ្រង និងដឹកនាំក្រុមការងារសាលា (ទីតាំងទី៣) ដើម្បីអនុវត្តខ្លឹមសារនៃកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងអនុវត្តគោលនយោបាយរបស់សាលា ដើម្បីធានាបាននូវលទ្ធផលសិក្សាប្រកបដោយគុណភាពសម្រាប់សិស្ស។

គីមនា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណិតវិទ្យាពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលបម្រើការងារនៅ SmartKids ក្នុងឆ្នាំ 2013 គីមនា គឺជាគ្រូបង្រៀននៅវិទ្យាលយ័វត្តស្វាយ។

Kong Kimry

គង់ គីមរី

ព្រឹទ្ធាចារ្យទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ (ទីតាំងទី៣)

ចន្លោះខែមេសា ឆ្នាំ២០១៤ ដល់ខែកក្កដា ឆ្នាំ២០២២ លោក គង់ គឹមរី ធ្លាប់ជានាយករងកម្មវិធីជាតិ ដែលពីមុនហៅថា កម្មវិធីចំណេះទូទៅភាសាខ្មែរ (K.GEP) មុនពេលត្រូវបានតែងតាំងក្នុងតំណែងបច្ចុប្បន្នជាទីព្រឹទ្ធាចារ្យទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ (STA) នាឆ្នាំ២០២៣។

ក្នុងនាមជាទីប្រឹក្សា លោក គង់ គឹមរី ចែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់ខ្លួន និងផ្តល់ប្រឹក្សាបច្ចេកទេសដល់ក្រុម សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងសម្រាប់ការកែលម្អកម្មវិធីជាតិឱ្យកាន់តែប្រសើរ។

លោក គង់ គឹមរី បញ្ចប់បរិញ្ញាបត្រគណិតវិទ្យាពីសាកលវិទ្យាល័យក្នុងស្រុក។ មុនចូលរួមជាមួយ SmartKids លោកធ្លាប់ជានាយករងនៅវិទ្យាល័យអង្គរ។ គាត់ជាគ្រូបង្រៀនគណិតវិទ្យាពីរភាសានៅវិទ្យាល័យអង្គរ ជាគ្រូបង្រៀនគណិតវិទ្យានៅវិទ្យាល័យ ១០មករា ឆ្នាំ ១៩៧៩ និងនៅកន្លែងការងារអប់រំជាច្រើនទៀត។

Kroch Sreyreath

ក្រូច ស្រីរត្ន

ប្រធាក្រុមថ្នកា់ទី១-៣នៃកម្មវិធីអន្តរជាតិ (ទីតាំង២)

ក្រូច ស្រីរត្ន ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំសម្រាប់ការសិក្សាប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលជាង 7 ឆ្នាំ និងកាន់តំណែងជាអ្នកប្រធានក្រុមថ្នាក់ទី 1-3 ក្នុងកម្មវិធីអន្តរជាតិ (LG1-3, IC) ចាប់ពីឆ្នាំ 2022។

ក្នុងនាមជាប្រធានក្រុម ស្រីរត្ន គ្រប់គ្រង និងដឹកនាំក្រុមការងារសាលា (ទីតាំងទី២) ដើម្បីអនុវត្តខ្លឹមសារនៃកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងអនុវត្តគោលនយោបាយរបស់សាលា ដើម្បីធានាបាននូវលទ្ធផលសិក្សាប្រកបដោយគុណភាពសម្រាប់សិស្ស។

ក្រូច ស្រីរត្ន បាននិងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រអប់រំភាសាអង់គ្លេស និងអនុបណ្ឌិតជំនាញគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលបម្រើការងារនៅ SmartKids ក្នុងឆ្នាំ 20១៥ ស្រីរត្ន បានចូលរួមការងារជាមួយស្ថាប័នអប់រំជាច្រើន។

Lass Tith

លាស់ ទិត្យ

នាយិការងថ្នាក់មត្តេយ្យ-បឋមកម្មវិធីអន្តរជាតិ (ទីតាំង១)

កញ្ញា លាស់ ទិត្យ ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំសម្រាប់ការសិក្សាប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលជាង ១០ ឆ្នាំ។ ទិត្យបានចូលរួមជាមួយស្មាធ-ឃីដតាំងពីឆ្នាំ២០១២ បំពេញការងារជាគ្រូបង្រៀនពីឆ្នាំ២០១២ ក្រោយមកជាប្រធានក្រុម (២០១៤-២០២៣) មុននឹងកាន់តំណែងជានាយិការងកម្មវិធីអន្តរជាតិ (អតីតជាកម្មវិធីចំណេះភាសាអង់គ្លេស) មត្តេយ-បឋម នាឆ្នាំ ២០២៣។

ក្នុងនាមជានាយិការង ទិត្យ ជួយសម្របសម្រួលការងារនាយិកា គ្រប់គ្រង និងដឹកនាំក្រុមការងារសាលា (ទីតាំងទី១) ដើម្បីអនុវត្តខ្លឹមសារនៃកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងអនុវត្តគោលនយោបាយរបស់សាលា ដើម្បីធានាបាននូវលទ្ធផលសិក្សាប្រកបដោយគុណភាពសម្រាប់សិស្ស។

ទិត្យ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសជំនាញពាណិជ្ជកម្មអន្តរជាតិ និងថ្នាក់អនុបណ្ឌិតអក្សរសាស្រ្តអង់គ្លេសពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលរួមជាមួយ SmartKids ក្នុងឆ្នាំ 2012 ទិត្យ បានចូលរួមការងារជាមួយស្ថាប័នអប់រំជាច្រើន។

Lay Savong

ឡាយ សាវង្ស

នាយិកាថ្នាក់មត្តេយ-បឋម កម្មវិធីអន្តរជាតិ (ទីតាំទី១ ទី៣ និងទី៦)

លោកស្រី ឡាយ សាវង្ស ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំសម្រាប់ការសិក្សាប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលជាង ១០ ឆ្នាំ។ សាវង្ស បានចូលរួមជាមួយស្មាធ-ឃីដតាំងពីឆ្នាំ២០០៩ ក្នុងមុខងារជាគ្រូបង្រៀន ក្រោយមកជានាយិការង (២០១៤-២០២៣) មុននឹងកាន់តំណែងជានាយិកាកម្មវិធីអន្តរជាតិ (អតីតជាកម្មវិធីចំណេះភាសាអង់គ្លេស) មត្តេយ-បឋម រហូតមកទល់បច្ចុប្បន្ន។

ក្នុងនាមជានាយិកា សាវង្ស ជួយសម្របសម្រួលការងារនាយិកា គ្រប់គ្រង និងដឹកនាំក្រុមការងារសាលា (ទីតាំងទី១ ទីតាំង៣ និងទីតាំង៦) ដើម្បីអនុវត្តខ្លឹមសារនៃកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងអនុវត្តគោលនយោបាយរបស់សាលា ដើម្បីធានាបាននូវលទ្ធផលសិក្សាប្រកបដោយគុណភាពសម្រាប់សិស្ស។

សាវង្ស បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស និងថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលរួមជាមួយ SmartKids ក្នុងឆ្នាំ 2009 សាវង្ស បានចូលរួមការងារជាមួយស្ថាប័នអប់រំជាច្រើន។

Nav Chantha

ណាវ ចន្ថា

អគ្គនាយករងទទួលបន្ទុកកិច្ចការទូទៅ

លោក ណាវ ចន្ថា ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំសម្រាប់ការសិក្សាប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលជាង ២០ ឆ្នាំ។

ក្នុងនាមជាអគ្គនាយករង (DDGGA) លោក ចន្ថា ជួយសម្របសម្រួលលោកអគ្គនាយក ត្រួតពិនិត្យការអនុវត្ត ការអភិវឌ្ឍន៍កម្មវិធីសិក្សា និងគោលនយោបាយសាលារបស់សាលាអន្តរជាតិ SmartKids ខេត្តសៀមរាប កំពង់ធំ និងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាព។ ចន្ថា ធ្វើការក្នុងភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធ សហគមន៍ លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា និងសិស្ស ដើម្បីធានាថា SmartKids រក្សាបាននូវស្តង់ដារសិក្សាខ្ពស់ និងសុវត្ថិភាព និងមានភាតរភាពនៅគ្រប់សាខាទាំងអស់។

ជាគំនិតផ្តួចផ្តើមក្នុងវិស័យអប់រំ ចន្ថាបានដឹកនាំការអភិវឌ្ឍន៍កម្មវិធីសិក្សាសំខាន់ៗ ដោយបញ្ចូលភាសាចិនកុកងឺ ស្ទ្រីម និងការសិក្សាតាមអ៊ីនធឺណិតទៅក្នុងកម្មវិធីចំណេះទូទៅភាសាអង់គ្លេសក្នុងឆ្នាំ 2014, 2017 និង 2020 រៀងគ្នា។ លោកក៏បានដឹកនាំ SmartKids ឱ្យចុះ MOU ជាមួយសាកលវិទ្យាល័យ Da Li ប្រទេសចិនក្នុងឆ្នាំ 2018 ។

លោក ចន្ថា បានបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស បរិញ្ញាបត្រទេសចរណ៍ ផ្នែកបដិសណ្ឋារកិច្ច និងការគ្រប់គ្រងទេសចរណ៍ និងអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលបម្រើការងារជាមួយ SmartKids ក្នុងឆ្នាំ 2010 ចន្ថាជាថ្នាក់ដឹកនាំនៅវិទ្យាស្ថាន Intergrate ជាសាស្ត្រាចារ្យភាសាអង់គ្លេសនៅសាកលវិទ្យាល័យបៀលប្រាយ និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យមានជ័យ។

Ou Leakhena

អ៊ូ លក្ខិណា

ប្រធានផ្នែកមធ្យមសិក្សាទុតិយភូមិ កម្មវិធីជាតិ (ទីតាំងទី៣)

លោកស្រី អ៊ូ លក្ខិណា ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំការសិក្សាប្រកបដោយភាពច្នៃប្រឌិត អស់រយៈពេលជាងដប់ឆ្នាំ ហើយកាន់មុខតំណែងជាប្រធានមធ្យមសិក្សាទុតិយភូមិ កម្មវិធីសិក្សាជាតិ (HUSS, LC) ចាប់ពីឆ្នាំ 2022។

ក្នុងនាមជាប្រធានផ្នែក លក្ខិណា គ្រប់គ្រង និងដឹកនាំក្រុមការងារសាលា (ទីតាំង៣) ដើម្បីអនុវត្តខ្លឹមសារនៃកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងអនុវត្តគោលនយោបាយរបស់សាលា ដើម្បីធានាបាននូវលទ្ធផលសិក្សាប្រកបដោយគុណភាពសម្រាប់សិស្ស។

លក្ខិណា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលរួមជាមួយ SmartKids ក្នុងឆ្នាំ 2009 លក្ខិណា បានធ្លាប់បំពេញការងារក្នុងមុខតំណែងជាអនុប្រធានការិយាល័យសិក្សា និងជាសាស្រ្តាចារ្យមុខវិជ្ជាគណនេយ្យនៅសាកលវិទ្យាល័យបៀលប្រាយ។

Pen Sokchann

ប៉ែន សុខចាន់

អគ្គនាយិការង (ទីតាំងទាំង៤ក្នុងខេត្តសៀមរាប)

សូមទាក់ទងយើខ្ញុំ!

ប្រសិនបើមានសំណួរអំពីការចុះឈ្មោះ ការដាក់ពាក្យចូលរៀន ឬតម្រូវការផ្សេងទៀត យើងខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីជួយសម្រួលលោកអ្នក។

សូមហៅលេខ +855 (0) 12 824 844

- ឬ -

បានបញ្ចប់បរិញ្ញាបត្រ និងជានិស្សិតកំពុងបន្តថ្នាក់អនុបណ្ឌិត ព្រមទាំងជាអ្នកអនុត្តកិច្ចការគណនេយ្យ ទាំងជាមួយអាជីវកម្មក្នុងស្រុក និងការងារផ្ទាល់ខ្លួន លោកស្រី ប៉ែន សុខចាន់ បច្ចុប្បន្នមានតួនាទីដ៏សំខាន់ ពោលគឺជាអគ្គនាយិការងនៃការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃសាលាអន្តរជាតិ SMARTKIDS ទាំង៤ទីតាំងនៅសៀមរាប។ សុខចាន់ បានកាន់តំណែងខាងលើនេះតាំងពីឆ្នាំ ២០១០។

ក្រៅពីមុខតំណែងនេះ សុខចាន់ ក៏ជាស្ថាបនិកស្នូល និងជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនដែលគាត់កំពុងបម្រើការ។

ទស្សនវិជ្ជាចម្បងរបស់គាត់គឺ “សិស្ស និងបុគ្គលិកជាអាទិភាព!” ហើយនេះជាមូលហេតុដែលសុខចាន់បន្តចូលរួម និងជំរុញជាមួយគ្រប់ការិយាល័យក្នុងគ្របខណ្ឌសាលា និងភាគីពាក់ព័ន្ធនានា ដើម្បីធានាថាសិស្ស និងបុគ្គលិកមានសុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងវិបុលភាពក្នុងទិដ្ឋភាព សិក្សា ចិត្តសង្គម និងហិរញ្ញវត្ថុ។

ចំណុចខ្លាំងសំខាន់មួយទៀតរបស់គាត់គឺការប្រាស្រ័យទាក់ទងដ៏រឹងមាំ និងរីករាយ។

Phall Phanny

ផល ផាន់នី

ប្រធាក្រុមថ្នាក់មត្តេយ្យ កម្មវិធីអន្តរជាតិ (ទីតាំងទី៦)

ផល ផាន់នី ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំការសិក្សាប្រកបដោយភាពច្នៃប្រឌិត អស់រយៈពេលជាង 5 ឆ្នាំ និងកាន់តំណែងជាប្រធានក្រុម ចាប់ពីឆ្នាំ 2022។

ក្នុងនាមជាប្រធានផ្នែក ផាន់នី គ្រប់គ្រង និងដឹកនាំក្រុមការងារសាលា (ទីតាំង៦) ដើម្បីអនុវត្តខ្លឹមសារនៃកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងអនុវត្តគោលនយោបាយរបស់សាលា ដើម្បីធានាបាននូវលទ្ធផលសិក្សាប្រកបដោយគុណភាពសម្រាប់សិស្ស។

ផាន់នី បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលរួមជាមួយ SmartKids ក្នុងឆ្នាំ 2017 ផាន់នី បានចូលរួមការងារជាមួយស្ថាប័នអប់រំជាច្រើន។

Pich Chunny

ពេជ្រ ជន្នី

អនុប្រធានការិយាល័យរដ្ឋបាល ទទួលបន្ទុកទំនាក់ទំនងផ្ទៃក្នុង និងទំនាក់ទំនសាធារណៈ (DHAIP)

ពេជ្រ ជន្នី ជាមន្ត្រីរដ្ឋបាលជាង៦ឆ្នាំ ហើយកាន់តំណែងជាអនុប្រធានការិយាល័យរដ្ឋបាលតាំងពីឆ្នាំ២០១៧។

ក្នុងនាមជា DHAIP ពេជ្រ ជន្នី គ្រប់គ្រងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃដំណើរការការងាររដ្ឋបាលរបស់សាលាអន្តរជាតិ SmartKids គ្រប់សាខាទាំងអស់ក្នុងខេត្តសៀមរាប។

ពេជ្រ ជន្នី បានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ និងវិញ្ញាបនបត្ររដ្ឋបាលពីសាកលវិទ្យាល័យក្នុងស្រុក។ មុនចូលរួមជាមួយ SmartKids ក្នុងឆ្នាំ ២០១៧ ពេជ្រ ចន្នី បានចូលរួមការងាររដ្ឋបាលជាច្រើនកន្លែង។

Po Sam Eng

ប៉ូ សំអេង

នាយករងកម្មវិធីចំណេះទូទៅភាសាខ្មែរ និងអង់គ្លេស (DPKE.GEP)

ប៉ូ សំអេង ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំការសិក្សាប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ ហើយបានកាន់តំណែងនេះតាំងពីឆ្នាំ 2018។

ក្នុងនាមជា DPKE.GEP លោក ប៉ូ សំអេង គ្រប់គ្រង និងដឹកនាំការអនុវត្តកម្មវិធីសិក្សាចំណេះទូទៅខ្មែរ និងភាសាអង់គ្លេស និងគោលនយោបាយសាលារៀនរបស់សាលាអន្តរជាតិ SmartKids សាខាទី 4 (រាជធានីភ្នំពេញ) ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាដល់លទ្ធផលសិក្សាប្រកបដោយគុណភាពជាមួយស្ថាប័នអប់រំ (ស្មាធ-ឃីដ) ពេញដោយសុវត្ថិភាព និងភាពមិនប៉ះពាល់ដល់បរិស្ថាន។

ប៉ូ សំអេង បានបញ្ចប់បរិញ្ញាបត្រ និងអនុបណ្ឌិតអក្សរសាស្ត្រអង់គ្លេស (TEFL) ពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលរួមជាមួយ SmartKids ក្នុងឆ្នាំ 2018 លោក ប៉ូ សំអេង ធ្លាប់ជានាយកមជ្ឈមណ្ឌលភាសាបរទេស និងទំនាក់ទំនងអន្តរជាតិ ជំនួយការព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា និងជាសាស្ត្រាចារ្យភាសាអង់គ្លេសជាន់ខ្ពស់នៅសាកលវិទ្យាល័យបៀលប្រាយ និងជាមួយការងារអប់រំជាច្រើនទៀត។

Suong Sorithea

សួង សុរិទ្ធា

ប្រធាន មជ្ឈមណ្ឌលសកម្មសម្រាប់ការអប់រំអន្តរជាតិ និងជានាយកមត្តេយ្យ-បឋម កម្មវិធីជាតិ

សួង សុរិទ្ធា ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំការសិក្សាប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលជាងដប់ឆ្នាំ ហើយកាន់តំណែងជាប្រធានមជ្ឈមណ្ឌលសកម្មសម្រាប់ការអប់រំអន្តរជាតិ ចាប់ពីឆ្នាំ 2022 និងជានាយកមត្តេយ្យ-បឋមកម្មវិធីជាតិ នាឆ្នាំ 2025។

ក្នុងនាមជាអ្នកគ្រប់គ្រង លោក សួង សុរិទ្ធា ចាត់ចែងការអនុវត្តតកម្មវិធី ACIE កម្មវិធីជាតិ មត្តេយ្យ-បឋម និងគោលនយោបាយសាលារៀនរបស់សាលាអន្តរជាតិ SmartKids សាខាទី 1,2,6 ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាដល់លទ្ធផលសិក្សាប្រកបដោយគុណភាពដែលផលិតចេញពី ស្ថាប័នអប់រំ (ស្មាធ-ឃីដ) ពេញដោយសុវត្ថិភាព និងភាពមិនប៉ះពាល់ដល់បរិស្ថាន។

សួង សុរិទ្ធា បានបញ្ចប់បរិញ្ញាបត្រ និងអនុបណ្ឌិតអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យក្នុងស្រុក។ មុនពេលចូលរួមជាមួយ SmartKids ក្នុងឆ្នាំ 2012 សួង សុរិទ្ធា បានចូលរួមជាមួយស្ថាប័នអប់រំជាច្រើនកន្លែង។

ធា ឡុង ផល្គុន ទិវា

នាយិកាការិយាល័យហិរញ្ញវត្ថុ (ទីតាំងសៀមរាប)

លោកស្រី ឡុង ផល្គុន ទិវា ជានាយិកា នៃសាលាអន្តរជាតិ ស្មាធ ឃីដ សាខាខេត្តសៀមរាប មានទំនួលខុសត្រូវក្នុងការិយាល័យហិរញ្ញវត្ថុ (FO) សម្រាប់សាខាទី 1, 3, និង 6A។ ទិវាបានចូលកាន់តំណែងនេះនៅខែសីហា ឆ្នាំ 2023។

ទិវា ទទួលបានសញ្ញាបបញ្ចប់ការសិក្សាឆ្នាំទី៣ និងកំពុងធ្វើកម្មសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ នៅសាកលវិទ្យាល័យ Macquarie ប្រទេសអូស្ត្រាលី។ នាងក៏ធ្លាប់ជាអ្នកអនុវត្តកិច្ចការគណនេយ្យសម្រាប់សហគ្រាសអាជីវកម្មខ្នាតតូចនានាក្នុងប្រទេសអូស្ត្រាលី ហើយបានបម្រើការជាមន្ត្រីគណនេយ្យអនឡាញសម្រាប់ SIS តាំងពីឆ្នាំ 2021។

ទស្សនវិជ្ជាហិរញ្ញវត្ថុរបស់ទិវាគឺ “បំណុលល្អអាចធ្វើអោយស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពប្រសើរឡើង ប៉ុន្តែគោលដៅចុងក្រោយគឺគ្មានបំណុលដែលជំពាក់ដល់ភាគីពាក់ព័ន្ធណាមួយឡើយ”។ ដើម្បីសម្រេចបាននូវចំណុចនេះ ទិវាបានត្រួតពិនិត្យយ៉ាងល្អិតល្អន់នូវដំណើរការហិរញ្ញវត្ថុរបស់សាលាពេញមួយខែនៃខែនីមួយៗ។

ដំបូន្មានសំខាន់មួយទៀតដែលទិវាផ្តល់គឺ “ចៀសវាងជំពាក់បំណុលបុគ្គលិក។”

Tho Sareth

ថូ សារេត

ប្រធានក្រុមមត្តេយ្យកម្មវិធីអន្តរជាតិ (ទីតាំង២)

ថូ សារ៉េត ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំការសិក្សាប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលជាង 7 ឆ្នាំ និងកាន់មុខតំណែងជាប្រធានក្រុមមត្តេយ្យសិក្សា កម្មវិធីអន្តរជាតិ (LPS-K, IC) ចាប់ពីឆ្នាំ 2022។

ក្នុងនាមជាប្រធានក្រុម លោកស្រី ថូ សារ៉េត ចាត់ចែងការអនុវត្តកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ (Pre.K-K2) និងគោលនយោបាយសាលារៀនរបស់សាលាអន្តរជាតិ SmartKids សាខាទី 2 ប្រកបដោយប្រសិទ្ធភាពដើម្បីធានាដល់លទ្ធផលសិក្សាប្រកបដោយគុណភាពដែលផលិតចេញពីស្ថាប័នអប់រំដែលមានសុវត្ថិភាព និងភាពមិនប៉ះពាល់ដល់បរិស្ថាន។

ថូ សារ៉េត បាននិងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសនៅបញ្ញាសាស្ត្រ (PUC)។ មុនពេលចូលរួមជាមួយ SmartKids ក្នុងឆ្នាំ 2015 ថូ សារ៉េត បានចូលរួមជាមួយកន្លែងការងារអប់រំជាច្រើន។

Thy Chanthida

ធី ចាន់ធីតា

ប្រធានក្រុមថ្នាក់ទី៤-៦ កម្មវិធីអន្តរជាតិ (ទីតាំង២)

ធី ចាន់ធីតា ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំការសិក្សាប្រកបដោយភាពច្នៃប្រឌិតអស់រយៈពេលជាង 7 ឆ្នាំ និងកាន់មុខតំណែងជាប្រធានក្រុមថ្នាក់ទី 4-6 (LG4-6, IC) ចាប់ពីឆ្នាំ 2022 ។

ក្នុងនាមជាប្រធានក្រុម ធីតា ចាត់ចែងការអនុវត្តគោលនយោបាយ សាខាទី 2 ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវលទ្ធផលសិក្សាប្រកបដោយគុណភាព។

ធី ចាន់ធីតា បាននិងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ (ឆ្នាំទី៣) ផ្នែកភាសាអង់គ្លេសសម្រាប់ធុរកិច្ចអន្តរជាតិនៅសកលវិទ្យាល័យក្នុងស្រុក ហើយក៏នកំពុងសិក្សាក្រៅម៉ោងកម្មវិធីឌីប្លួមភាសាអង់គ្លេសនៅមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការអប់រំ។ មុនពេលចូលរួមជាមួយ SmartKids ក្នុងឆ្នាំ 2014 ធីតា បានចូលរួមក្នុងកន្លែងការងារអប់រំជាច្រើនដូចជា អង្គការហ្វាពន្លឺសិល្បៈ និងក្រុមហ៊ុន Phare Performing Social Enterprise។

Ung Channavy

ប្រធានមត្តេយ្យ-អនុវិទ្យាល័យ កម្មវិធីអន្តរជាតិ (ទីតាំង៦)

អ៊ឹង ចាន់ណាវី ជាអ្នកជំនាញអប់រំ និងជាអ្នកដឹកនាំការសិក្សាប្រកបដោយភាពច្នៃប្រឌិត អស់រយៈពេលជាងដប់ឆ្នាំ ហើយកាន់មុខតំណែងជាប្រធានមត្តេយ្យ-អនុវិទ្យាល័យ កម្មវិធីសិក្សាអន្តរជាតិ (HPS-MS, IC) ចាប់ពីឆ្នាំ 2022 តទៅ។

ក្នុងនាមជាប្រធានផ្នែក ណាវី គ្រប់គ្រង និងដឹកនាំក្រុមការងារសាលា (ទីតាំង៦) ដើម្បីអនុវត្តខ្លឹមសារនៃកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងអនុវត្តគោលនយោបាយរបស់សាលា ដើម្បីធានាបាននូវលទ្ធផលសិក្សាប្រកបដោយគុណភាពសម្រាប់សិស្ស។

អ៊ឹង ចាន់ណាវី បានបញ្ចប់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យក្នុងស្រុក និងបានបញ្ចប់ថ្នាក់ឌីប្លូមភាសាអង់គ្លេស។ មុនពេលចូលរួមជាមួយ SmartKids ក្នុងឆ្នាំ 2015 អ៊ឹង ចាន់ណាវី បានចូលរួមក្នុងកន្លែងការងារអប់រំជាច្រើនដូចជា អង្គការមិនមែនរដ្ឋាភិបាល (កម្មវិធីអប់រំ) និងក្រុមហ៊ុនសហគ្រាសសង្គម។

គ្រូកម្មវិធីអន្តរជាតិ

Ymke Coreanne Heinke Van Der Drift

អ្នកគ្រូមត្តេយ្យ

Danelle Hugo

អ្នកគ្រូមត្តេយ្យ

Buytendg Mia

អ្នកគ្រូមត្តេយ្យកម្រិត១

ZEYNEP KARACAM

អ្នកគ្រូមត្តេយ្យកម្រិត១

LINDA SCOTT KOE

អ្នកគ្រូមត្តេយ្យគ្រប់កម្រិត

JAMIE LEE HAINSWORTH

អ្នកគ្រូមត្តេយ្យកម្រិត២

RACHEL SPARG

អ្នកគ្រូថ្នាក់ទី២

DANIELA ABABEI

អ្នកគ្រូថ្នាក់ទី៣

CALLUM NEIL

លោកគ្រូថ្នាក់ទី៥

Rafiya Farooqi

អ្នកគ្រូមត្តេយ្យកម្រិត១និង២

Sonja Haefele

អ្នកគ្រួមត្តេយ្យគ្រប់កម្រិត

Ijeoma Chelsea Onyekchi

អ្នកគ្រូមត្តេយ្យកម្រិត២

Vitoria Jayne Whiston

អ្នកគ្រូថ្នាក់ទី១

Maxwell Ikiliuku Cletus

គ្រូថ្នាក់ទី១និងទី២

Lelanie du Toit

គ្រូថ្នាក់ទីនិងទី៥

Edith Grace Bate

អ្នកគ្រូថ្នាក់ទី១ ទី២ និងទី៤

John Wilson

គ្រូថ្នាក់ទី៣ និងទី៦

Brett Scott

គ្រូថ្នាក់ទី៣និងទី៤

Elena Ufaeva

អ្នកគ្រូថ្នាក់ទី៤

Miltiadis Filippopoulos Milo

គ្រូថ្នាក់ទី៤និងទី៥

Esther Klann

លោកគ្រូថ្នាក់ទី៥

William Daniel Simpson

គ្រូថ្នាក់មត្តេយ្យ និងថ្នាក់ទី៥

Coetzee Dennis

គ្រូថ្នាក់ទី៦

Mcgre Mitchell

គ្រូថ្នាក់IELTSថ្នាក់ទី៧និងទី៩

Robert Chamberlain

គ្រូបង្រៀនI-IELTSទី៧និងទី១០

Wang YanFei

គ្រូបង្រៀនភាសាចិនថ្នាក់បឋមសិក្សា

Li Qianwen

គ្រូបង្រៀនភាសាចិនថ្នាក់បឋមសិក្សា

Li YanYan

គ្រូបង្រៀនភាសាចិនថ្នាក់បឋមសិក្សា

Ji Min

គ្រូបង្រៀនភាសាចិន

Ching Hong

គ្រូបង្រៀនភាសាចិន

Zhang Yunse

គ្រូបង្រៀនភាសាចិន