សិស្សស្មាធ-ឃីដ ពីមត្តេយ្យដំបូងដល់ថ្នាក់ទី១២ រីករាយ សិក្សា តាមរយៈសកម្មភាពអប់រំ និងសកម្មភាពសិក្សាផ្សេងៗ។
នៅសាលាអន្តរជាតិ ស្មាធ-ឃីដ សិស្សានុសិស្សគ្រប់កម្រិត ពោលគឺពីមត្តេយ្យដំបូងដល់ថ្នាក់ទី១២ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអប់រំ និងសកម្មភាពសិក្សាផ្សេងៗ។
សកម្មភាពទាំងនោះរួមមាន គម្រោងសិក្សាក្នុងថ្នាក់ ពិសោធន៍វិទ្យាសាស្រ្ត ការសិក្សាអំពីសិល្បៈ ការប្រកួតកីឡា ដែលតាមរយៈឱកាសសិក្សានេះ សិស្សទទួលបានបទពិសោធល្អៗ បទពិសោធសិក្សានេះមិនត្រឹមតែផ្តល់នូវក្តីសប្បាយរីករាយ ប៉ុន្តែថែមទាំងជម្រុញដល់ការគិតបែបស៊ីជម្រៅ កិច្ចសហប្រតិបត្តការ និងការស្វែងយល់ចំណេះដឹងសាកលបានយ៉ាងទូលំទូលាយ។
ភាពរសរវើកនៃជីវិតសិក្សារបស់សិស្សនៅស្មាធ-ឃីដមានស្តែងចេញដែលលោកអ្នកអាចស្វែងយល់ពីកម្រងរូបភាព សកម្មភាពខ្លះៗនៃដំណើររបកគំហើញ វឌ្ឍនភាព និងក្តីសប្បាយរីករាយរបស់សិស្ស។