លោកបណ្ឌិត, អគ្គនាយក សេង ឡុង
ជាមួយបទពិសោធន៍អប់រំ រយៈពេល 29 ឆ្នាំ ជាស្ថាបនិក និងជាម្ចាស់សាលា SMARTKIDS INTERNATIONAL SCHOOL (SIS)
សូមគោរពមាតាបិតា អាណាព្យាបាល ជាទីគោរពរាប់អាន សួស្តីកូនៗសិស្សានុសិស្សជាទីមេត្រី!
អនុញ្ញាតឱ្យខ្ញុំចាប់ផ្តើមសារស្វាគមន៍ជាមួយនឹង សេចក្តីដឹងគុណជាអនេកដល់លោកឪពុកអ្នកម្តាយជាទីគោរព សេចក្តីស្រឡាញ់ និងការគោរពដ៏អស់ពីដួងចិត្តចំពោះបងប្អូន សាច់ញាតិ មិត្តរួមការងារ លោកគ្រូ អ្នកគ្រូ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាល និងសិស្សដែលបាននិងកំពុងគាំទ្រខ្ញុំ ព្រមទាំងគ្រួសារស្មាធ-ឃីដរហូតមក។
នេះជាប្រវិត្តខ្លីមួយនៃការបង្កើត និងការដាក់ឱ្យដំណើរការសេវាអប់រំរបស់សាលាអន្តរជាតិរហូតមកដល់បច្ចុប្បន្ន។
មុននឹងបង្កើត និងដាក់ឱ្យដំណើរការ សាលាអន្តរជាតិ ស្មាធ-ឃីដ ខ្ញុំបាទបានចំណាយពេល១២ខែស្រាវជ្រាវគុណភាពអប់រំ។ ក្រៅពីការប្រមូលទិន្នន័យបឋម ខ្ញុំបានសិក្សាលំអិតលើទ្រឹស្តីពីសៀវភៅអាជីវកម្មល្អៗមួយចំនួន ក្នុងនោះមានសៀវភៅនិពន្ធដោយ ដារីល អាលេន បោះពុម្ភឆ្នាំ ១៩៩៥ ក្រោមចំណងជើង “១១០១ មុខរបរដែលអាចចាប់ផ្តើមពីផ្ទះរបស់អ្នក”។ លោកអ្នកប្រហែលជាភ្ញាក់ផ្អើលក្រោយបើបានដឹងថាបន្ទាប់ពីការវិភាគពីរជុំតាមគំរូ fennel មានមុខរបរចំនួនតែបីប៉ុណ្ណោះក្នុងចំណោម១១០១មុខរបរ ដែលត្រូវគ្នានឹងចំណេះដឹងនិងជំនាញរបស់ខ្ញុំ នោះគឺមុខរបរផ្តល់សេវាស្នាក់នៅ ភ្នាក់ងារទេសចរណ៍ និងសេវាកម្មអប់រំ។ បន្ទាប់ពីការវិភាគចុងក្រោយ សេវាអប់រំត្រូវបានជ្រើសរើស។
នៅថ្ងៃទី៧ខែមករា ឆ្នាំ ២០០៩ ‘SMARTKIDS’ ដែលជាអក្សរកាត់នៃ (យុទ្ធសាស្រ្ត , អាចវាស់, អាចសម្រេច, អាចទុកចិត្ត, រយៈពេលជាក់លាក់, វៃឆ្លាត, បញ្ញាជន, បណ្តុំ, សង្គម ឬសម្រួលជាល្បះថា “សង្គមផ្តុំដោយបញ្ញាជនវៃឆ្លាតប្រកបដោយយុទ្ធសាស្រ្តអាចវាស់វែង អាចសម្រេច អាចទុកចិត្តបាន ដោយមានរយៈពេលជាក់លាក់”) ត្រូវបានបង្កើតឡើងតាមលក្ខណៈបច្ចេកទេស ដោយមានតែបួនថ្នាក់រៀនហើយសិស្សចុះឈ្មោះចូលរៀនមានតែ១៦នាក់ប៉ុណ្ណោះ ជាមួយនឹងដើមទុនមានកម្រិតរបស់ខ្ញុំ និងនិងម្ចាស់ភាគហ៊ុនបួននាក់ ក្រោមប្រភេទអាជីវកម្ម សហគ្រាសឯកកម្មសិទ្ធ មុនពេលដែលត្រូវបានអភិវឌ្ឍទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ‘SMARTKIDS INTERNATIONAL SCHOOL-TRUSTEDU ។ CO.,LTD.’ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ និងក្រុមហ៊ុនមួយទៀត ‘SMARTKIDS INTERNATIONAL SCHOOL-LC. CO.,LTD.’ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២។
បច្ចុប្បន្ននេះ ក្រោមការសហការជាមួយក្រុមការងារប្រកបដោយវិជ្ជាជីវៈ រួមនឹងការគាំទ្រយ៉ាងពេញទំហឹងពីម្ចាស់ភាគហ៊ុន បុគ្គលិកសិក្សា (លោកគ្រូអ្នកគ្រូ) បុគ្គលិករដ្ឋបាល ព្រមទាំងពីមាតាបិតា អាណាព្យាបាល សិស្ស និងតួអង្គពាក់ព័ន្ធនានា ស្មាធ-ឃីដ បានកើនឡើងដល់៦ទីតាំង។ មួយនៅភ្នំពេញ បួននៅសៀមរាប និងមួយនៅកំពង់ធំ ដែលមានសិស្សចុះឈ្មោះចូលរៀនជាងបីពាន់កន្លែងក្នុងឆ្នាំសិក្សា 2022-2023។
តាំងពីដើមរៀងមក ស្មាធ-ឃីដ ដំណើរការថ្នាក់រៀន ពីមត្តេយ្យ-ទី១២ក្នុងកម្មវិធីចម្បងពីរគឺ ចំណេះទូទៅខ្មែរ(K.GEP) ឬហៅថាកម្មវិធីជាតិ និងកម្មវិធីចំណេះទូទៅអង់គ្លេស(E.GEP)ឬហៅថាកម្មវិធីអន្តរជាតិដែលអនុវត្តតាមកម្មវិធី American Education Reach Out (AERO) រួមជាមួយកម្មវិធីដែលឆ្លើយតបនឹងតម្រូវការនាសតវត្សទី២១ចំនួនបីទៀត ក្នុងនោះមាន-ACIE , I-IELTS ។
ចក្ខុវិស័យរបស់ខ្ញុំគឺ “មូលដ្ឋានអប់រំរឹងមាំ អនាគតរុងរឿង” ខណៈដែលមូលដ្ឋានអប់រំរឹងមាំ គប្បីផ្សំដោយសូចនាករសំខាន់បួន ចំណេះដឹង ចំណេះធ្វើ សីលធម៌ និងទំនុកចិត្តលើខ្លួនឯង។”
សូមគោរពអញ្ជើញលោកអ្នក ចូលរួមកសាងឧត្តមភាពអប់រំដើម្បីជីវិតកាន់តែប្រសើរជាមួយស្មាធ-ឃីដ អំណេះតទៅ!
ដោយក្តីគោរព ស្រលាញ់ និងសូមសំណាងល្អ។