មត្តេយ្យសិក្សា
កុមារតូច ចង់ដឹងចង់ឃើញ និងចង់ច្នៃបង្កើតថ្មី។ ចូរជំរុញសក្តានុពល និងភាពច្នៃប្រឌិត របស់ពួកគេ តាមរយៈល្បែងអប់រំនានា។
កម្មវិធីមត្តេយ្យអន្តរជាតិរបស់ស្មាធ-ឃីដ អប់រំបណ្តុះបណ្តាលសិស្សលើមុខវិជ្ជាចំនួន៤៖ សិល្បៈភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្រ្ត និងសិក្សាសង្គម អនុលោមតាមកម្មវិធី American Education Reachs Out (AERO) និង US Common Core State Standards (CCSS) អនុម័តដោយក្រសួងអប់រំសហរដ្ឋអាមេរិក ដើម្បីប្រាកដថាសិស្សមានភាពសកម្ម និងមានភាពច្នៃប្រឌិតសម្រាប់ភូមិសិក្សាបន្ទាប់។ សូមពិនិត្យមើលចំណុចសំខាន់ៗនៃកម្មវិធីសិក្សារបស់យើង។





ហូរ៉េ! យើងសប្បាយសិក្សាជាមួយគម្រោង STEAM ដ៏រីករាយ និងដ៏ស្រស់ថ្លាអារម្មណ៍!
មត្តេយ្យសិក្សានៅស្មាធ-ឃីដ
សិល្បៈភាសាអង់គ្លេស
ពី RL.1 ដល់ L.6៖ ដោយមានការលើកទឹកចិត្ត និងការគាំទ្រពីគ្រូ សិស្សរៀនសួរ និងឆ្លើយសំណួរអំពីព័ត៌មានលម្អិតសំខាន់ៗនៅក្នុងអត្ថបទសិក្សា។ ជាងនេះទៀត សិស្សរៀនប្រើពាក្យ និងឃ្លាដែលទទួលបានពីការសន្ទនា ការអានដោយខ្លួនឯង និងអំណានពីគ្រូ ព្រមទាំងរៀនឆ្លើយសំណួរក្នុងអត្ថបទសិក្សា។ សិស្សអភិវឌ្ឍសមត្ថភាពបុរេអំណាន និងបុរេសំណេររបស់ពួកគេតាមរយៈ Jolly Phonics។
គណិតវិទ្យា
តាមគំរូ AERO.K.CC.1 ដល់ AERO.K.G.6៖ សិស្សរៀន រាប់លេខដល់១០០ ដោយប្រើខ្ទង់រាយនិងខ្ទង់ដប់ រាប់ទៅមុខ ផ្តើមពីលេខលំដាប់ណាមួយ។ ជាងនេះទៀត ពួកគេរៀនដោះស្រាយចំណោទដោយប្រមាណវិធីបូក និងដក រៀនបូក និងដកក្នុងរង្វង់ចំនួន១០ ឧ. សិស្សរៀនបូក និងដកលេខ ដោយប្រើវត្ថុ ឬគំនូរតំណាង។ សិស្សក៏រៀនផ្គុំបង្កើតរាងធរណីមាត្រ ពីទំហំតូចទៅទំហំធំ។ ឧទាហរណ៍ ‘តើកុមារតូចអាចភ្ជាប់ត្រីកោណទាំងពីរនេះដោយមានជ្រុងទាំងអស់ប៉ះគ្នាដើម្បីបង្កើតចតុកោណមួយបានទេ?’
វិទ្យាសាស្រ្ត
តាមគំរួ K-PS2-1 ដល់ K-ESS3-3៖ សិស្សរៀនរៀបចំផែនការ និងរៀនអង្កេតដើម្បីប្រៀបធៀបឥទ្ធិពលផ្សេងគ្នានៃកម្លាំងផ្សេងគ្នា ឬទិសដៅផ្សេងគ្នានៃការរុញ និងទាញលើចលនារបស់វត្ថុមួយ។ ក្រៅពីនេះ សិស្សក៏រៀនអំពីទំនាក់ទំនងនៃដំណោះស្រាយដែលនឹងកាត់បន្ថយផលប៉ះពាល់របស់មនុស្សទៅលើ ដី ទឹក ខ្យល់ និង/ឬវត្ថុមានជីវិតផ្សេងទៀតដែលតាំងនៅក្នុងមជ្ឈដ្ឋានជុំវិញ។
សិក្សាសង្គម
តាមស្តង់ដារ AERO1ដល់AERO 8៖ សិស្សរៀនកំណត់រឿងរ៉ាវអំពីព្រឹត្តិការណ៍អតីតកាល មនុស្ស ទីកន្លែង ឬស្ថានភាព។ ពួកគេរៀនអំពីជម្លោះ កិច្ចសហប្រតិបត្តិការ កត្តាដែលរួមចំណែកដល់កិច្ចសហប្រតិបត្តិការ និងវិធីដោះស្រាយការខ្វែងគំនិតគ្នា។ ជាងនេះទៀត សិស្សរៀនបីបែងចែករវាងតម្រូវការ និងចំណង់ ឧបករណ៍ និងបច្ចេកទេស។
វិធីសាស្រ្ត
ល្បែងកំសាន្ត
កុមារតូច រៀនចេះបានយ៉ាងល្អ ពីមេរៀនដែលសប្បាយៗ ដូច្នេះ នៅស្មាធ-ឃីដ យើងលើកទឹកចិត្តលោកគ្រូអ្នកគ្រូ បង្រៀនសិស្សដោយប្រើកម្រងមេរៀនដែលផ្អែកលើការលេងល្បែងអប់រំ និងល្បែងកំសាន្តនានា។
ទីពិសោធន៍ ស្ទីម
ប្រភេទផ្សេងៗនៃការលេងនៅក្នុងបរិយាកាសសិក្សា ដែលសិស្សអាចលេងដោយខ្លួនឯង ដូចជាការរៀនពីការលេងក្នុងបន្ទប់ គណិតវិទ្យា អំណាន សំណេរ សិល្បៈ តន្ត្រី វិទ្យាសាស្រ្ត និងបន្ទប់សំដែងរឿង គឺជារបៀប អនុវត្តការបង្រៀនតាមវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល។ សិស្សអាចរៀនពីការលេងលើមុខវិជ្ជា វិទ្យាសាស្រ្ត សិក្សាសង្គម បច្ចេកវិទ្យា (ស្តីពី ប្រដាប់ក្មេងលេងឆ្លាតវៃដូចជា Music Blocks, LeapPad, Pixter, Question-Air និង GeoSaferi Talking Microscope) វិស្វកម្ម ឬសហគ្រិនភាព សិល្បៈ ភាសាឬស្ថាបត្យកម្ម និង គណិតវិទ្យា។
សម្រាកអារម្មណ៍ប្រមូលថាមពល
ដោយហេតុថា ការផ្តោតអារម្មណ៍សិក្សារបស់សិស្សមត្តេយ្យភាគច្រើនមានរយៈពេលតិចជាងសែសិបនាទី ដូច្នេះ ការអប់រំកាយ និងសិល្បៈនានាគួរតែជាវិធានត្រូវបានប្រើដើម្បី សិស្សទទួលបាននូវ ថាមពល និងផ្តោតអារម្មណ៍ជាថ្មី។
ការបង្កើនទំនុកចិត្ត
ខណៈពេលដែលសិស្សកំពុងនៅក្នុងថ្នាក់ រៀនមុខវិជ្ជា វិទ្យាសាស្ត្រសង្គម ការដែលឪពុកម្តាយ នាយក អ្នកគ្រប់គ្រងរដ្ឋបាលសាលា ឬបុគ្គលជំនួយសហគមន៍ ចុះជួបផ្ទាល់ជាមួយសិស្ស គឺជា ការលើកទឹកចិត្តសិស្សឱ្យចេះប្រាស្រ័យទាក់ទងឆ្លងវ័យ លើប្រធានបទផ្សេងៗ ហើយសិស្សនឹងទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងអាចបង្កើនទំនុកចិត្តលើខ្លួនឯងបន្តិចម្តងៗ។
ឱកាសចំណេះដឹងសកល
មិនត្រឹមតែនៅសាលា សិស្សអាចទទួលបាននូវចំណេះដឹងពីគ្រប់ទីកន្លែង។ ពីរដងក្នុងមួយឆ្នាំសិក្សា សិស្សមានឱកាសរីករាយនឹងដំណើរទស្សនកិច្ចសិក្សា ព្រមទាំងបានស្វែងយល់ពីផ្នែកផ្សេងៗនៃសហគមន៍របស់ពួកគេ។




