បឋមសិក្សា

ថ្នាក់ទី១-៦

ស្របតាមក្របខណ្ឌកម្មវិធីសិក្សានៃការអប់រំចំណេះទូទៅ និងបច្ចេកទេស អនុម័តក្រសួងអប់រំ យុវជន និងកីឡា សិស្សបឋមសិក្សារបស់យើង ត្រូវបានអប់រំបណ្តុះបណ្តាលឱ្យមានចំណេះដឹងរឹងមាំ លើមុខវិជ្ជា ភាសាខ្មែរសិក្សាសង្គម គណិតវិទ្យា សីលធម៌ និងវិទ្យាសាស្ត្រមូលដ្ឋាន។

សិស្ស បង្កើតវិធីសាស្រ្ត ក្នុងការកសាងជំនាញមូលដ្ឋាននៃភាសាខ្មែរ (ការអាន ការសរសេរ ការនិយាយ និងការស្តាប់) គណិតវិទ្យា (គណនា ប្រៀបធៀប និងដោះស្រាយបញ្ហា) ការសិក្សាអំពីវិទ្យាសាស្រ្តមូលដ្ឋាន វិធីគិតបែបវិភាគ របៀបទំនាក់ទំនងសង្គម វិធីក្នុងការការពារសុខភាព និងការថែទាំសុខភាពបឋម ក៏ដូចជាសមត្ថភាពក្នុងការបែងចែករវាងត្រូវ និងខុស។

ជាងនេះទៀត សិស្ស ស្ថាបនាបាននូវ អាកប្បកិរិយាសិក្សាវិជ្ជមាននិងឱ្យតម្លៃលើការសិក្សានៅក្នុងសាលារៀន ទទួលស្គាល់ និងឱ្យតម្លៃចំពោះភាពសប្បុរស និងក្តីមេត្តាចំពោះគ្រួសារ មិត្តភក្តិ និងមនុស្សផ្សេងទៀតទទួលស្គាល់ ស្រឡាញ់ ថែរក្សា និងការពារវប្បធម៌ ប្រពៃណី និងសិល្បៈនៃសហគមន៍ជាតិ តំបន់ និងអន្តរជាតិ ស្រឡាញ់និងឱ្យតម្លៃបរិស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ស្រឡាញ់និងអនាម័យរាងកាយ សាលារៀន ផ្ទះ និងកន្លែងសាធារណៈ បង្កើតទម្លាប់ និងអនុវត្តរបៀបរស់នៅដែលមានសុខភាពល្អតាមរយៈការធ្វើពលកម្ម និងកីឡា ព្រមជាមួយនឹងការទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេក្នុងការសិក្សា និងជីវិតប្រចាំថ្ងៃ។

Primary School Local

ពួកគេកំពុងធ្វើការលើគម្រោង ទីក្រុងក្នុងក្តីស្រមៃ ដើម្បីពង្រឹងជំនាញដោះស្រាយបញ្ហារ។

បឋមសិក្សាស្មាធ-ឃីដ

មុខវិជ្ជាសិក្សា

ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងសិក្សាសង្គម

សកម្មភាពផ្សេងៗ-ក្លឹបសិក្សា

សិល្បៈទស្សនីយភាព ឬសិល្បៈសម្តែង៖ សិល្បៈទស្សនីយភាព ក្រុមចម្រៀង ហ្គីតា អ៊ូគូលេឡេ

ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយសម្រាប់ថ្នាក់ទី៦ (Facebook, Instagram, YouTube)

របៀបចម្អិនអាហារ

ក្លឹប

វិធីសាស្រ្ត

ការងារជាក្រុម

សិស្សត្រូវបានលើកទឹកចិត្តឱ្យធ្វើការងារជាក្រុមដើម្បីឱ្យពួកគេទទួលបានបន្តិចម្តងៗនូវជំនាញចាំបាច់នៃសតវត្សរ៍ទី២១ ពោលគឺ ភាពស្មោះត្រង់ ការធ្វើការងារជាក្រុម ការច្នៃប្រឌិត ការដោះស្រាយបញ្ហា ភាពបត់បែន ចំណេះដឹងសកល ការតស៊ូអត់ធ្មត់ ភាពធន់ ទំនាក់ទំនង ចំណេះសំខាន់ៗ ការចូលរួមរបស់ពលរដ្ឋ ភាពជាអ្នកដឹកនាំ និងសមត្ថភាពបញ្ញាសិប្បនិម្មិត។

ទីពិសោធន៍ស្ទីម

សិស្សចូលរួមដោយសប្បាយរីករាយក្នុងគម្រោង គណិតវិទ្យាមូលដ្ឋាន ដូចជាការរចនាផ្ទះក្នុងសុបិន រៀបចំថវិកាវិស្សមកាលក្នុងក្តីស្រមៃ ការបង្កើតម៉ាស៊ីនគណិតវិទ្យាក្រដាស ស្រាវជ្រាវប្រវត្តិគណិតវិទ្យា គម្រោងទីផ្សារភាគហ៊ុន និងគម្រោងច្រើនទៀត ព្រមជាមួយនឹងការពិសោធន៍វិទ្យាសាស្ត្រដូចជា DIY ឧបករណ៍សំលេងស្មាតហ្វូន បញ្ជូនថង់តែហោះ ឥន្ទធនូ DIY ការសង្កេតទឹកជោរ ប្រណាំងឡានប៉េតប៉ោង និងគម្រោងច្រើនទៀត។

សម្រាកប្រមូលថាមពល

ការអប់រំកាយ និងសកម្មភាពសិល្បៈផ្សេងៗ គឺជាវិធីសាស្រ្ត ដែលគ្រូនៅស្មាធ-ឃីដ តែងប្រើ ដើម្បី សិស្ស ប្រមូលបាននូវ ថាមពល និងផ្តោតអារម្មណ៍ឡើងវិញ។

ការបង្កើនទំនុកចិត្ត

សិស្សត្រូវបានលើកទឹកចិត្តឱ្យចូលរួម បំពេញកិច្ចការក្នុងថ្នាក់ គម្រោងស្រាវជ្រាវ និងបទបង្ហាញ ការពិភាក្សា និងការជជែកដេញដោល សកម្មភាពក្រៅកម្មវិធីសិក្សា ក្លឹប ព្រឹត្តិការណ៍ ក៏ដូចជាក្រុមប្រឹក្សាសិស្ស។

ចំណេះសកល

សិស្សអាចទទួលបានចំណេះដឹងមិនថានៅក្នុងឬក្រៅសាលា។ ពីរដងក្នុងមួយឆ្នាំសិក្សា សិស្សនឹងមានឱកាសរីករាយនឹងទស្សកិច្ចសិក្សាឆ្លងប្រទេសសម្រាប់ការកម្សាន្ត និងគោលបំណងសិក្សា។

តម្លៃនិងការចុះឈ្មោះរៀន

ស្មាធ-ឃីដ ផ្តល់ជូនថ្លៃសិក្សាសមរម្យ ប៉ុន្តែគុណភាពសិក្សាអស្ចារ្យ។

សាលាអន្តរជាតិ ស្មាធ-ឃីដ ផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ខណៈដែលរក្សាបាននូវតម្លៃសិក្សាសមរម្យ។ វិធីសាស្រ្តបង្រៀនប្រកបដោយវិជ្ជាជីវៈរបស់យើង អនុញ្ញាតឱ្យយើងផ្តល់នូវស្តង់ដារអប់រំដ៏ល្អឥតខ្ចោះ។ សម្រាប់អ្នកដែលកំពុងស្វែងរកអាហារូបករណ៍ យើងសូមអញ្ជើញអ្នកឱ្យពិនិត្យមើលគោលការណ៍ដ៏ទូលំទូលាយរបស់យើង។

ស្មាធ-ឃីដ យកចិត្តទុកដាក់រក្សាឱ្យខាងតែបាននូវស្តង់ដារខ្ពស់នៃការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្ស។