អនុវិទ្យាល័យ

កម្មវិធីនវានុវត្តអន្តរជាតិ

សិស្សថ្នាក់ទី ប្រើប្រាស់សេរីភាពសិក្សារបស់ពួកគេដើម្បីស្វែងយល់គំហើញផ្សេងៗដោយរីករាយ ព្រមជាមួយនឹងការបង្កើតចំណេះដឹង និងជំនាញដែលជាតម្រូវការសកល ពី៖ មុខវិជ្ជាស្នូល សកម្មភាពសិក្សាក្រៅប្រព័ន្ធ ក្លឹបច្នៃបង្កើត និងព្រឹត្តិការណ៍វប្បធម៌សង្គម តាមរយៈកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត (AERO & US-CCSS ស្តង់ដារអាមេរិក) អនុម័តដោយ ក្រសួងអប់រំសហរដ្ឋអាមេរិក ដើម្បីសិស្សមានសមត្ថភាពគ្រប់គ្រាន់បន្តការសិក្សានៅភូមិសិក្សាបន្ទាប់នៅទូទាំងពិភពលោក។

SIS Middle School International Curriculum

ពួកគេកំពុងសាកល្បងម៉ាស៊ីនភ្លើងACដើម្បីយល់ស៊ីជម្រៅទ្រឹស្ដីរូបវិទ្យា។

អនុវិទ្យាល័យ

មុខវិជ្ជា (AERO)

សិល្បៈភាសាអអ់គ្លេស

សិស្សរៀន អំពីរបៀបនៃ ការអានអក្សរសិល្ប៍ និងការអានអត្ថបទព័ត៌មានដើម្បីចាប់យកគំនិតនិងព័ត៌មានសំខាន់ៗ ឬលម្អិត រចនាសម្ព័ន្ធចំណេះ សមាហរន្តកម្មគំនិត លំដាប់និងកម្រិតនៃភាពស្មុគស្មាញរបស់អត្ថបទសម្រាប់ ពង្រឹងជំនាញ អាន សរសេរ ស្តាប់ និងនិយាយ។

គណិតវិទ្យា

សិស្សរៀនអំពី សមាមាត្រ និងទំនាក់ទំនងសមាមាត្រ ប្រព័ន្ធលេខ កន្សោម និងសមីការ ធរណីមាត្រ ដើម្បីដោះស្រាយបញ្ហាក្នុងពិភពពិត និងគណិតវិទ្យាពាក់ព័ន្ធនឹងផ្ទៃ រាប បរិមាណ គូរសំណង់ ពណ៌នាអំពីតួលេខធរណីមាត្រ ទំនាក់ទំនងនៃតួលេខទាំងនេះ ស្ថិតិ និងប្រូបាប៊ីលីតេ អនុគមន៍ និងការអនុវត្តគណិតវិទ្យា។

វិទ្យាសាស្រ្ត

សិស្សរៀនអំពី ចលនា និងស្ថេរភាព ពោលគឺ កម្លាំង និងអន្តរអំពើ ថាមពល រលក និងសារសំខាន់របស់វានៅក្នុងបច្ចេកវិទ្យាសម្រាប់ ការផ្ទេរព័ត៌មាន តំណពូជ ពោលគឺ មរតក និងការប្រែប្រួលនៃចរិត ការវិវត្តន៍ជីវសាស្ត្ររួមមាន ឯកលក្ខណៈភាព និងភាពចម្រុះ។ ពួកគេរៀនអំពី ទីតាំងផែនដីនៅក្នុងចក្រវាឡ ផែនដី និងសកម្មភាពរបស់មនុស្ស។

សិក្សាសង្គម

សិស្សរៀនអំពី ភូមិសាស្ត្រ វប្បធម៌ សង្គម និងអត្តសញ្ញាណ គោលការណ៍សេដ្ឋកិច្ចជាមូលដ្ឋាន ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ជម្រើស

IELTS

ACIE

នវានុវត្តភាព

ភាសាចិន

សកម្មភាពផ្សេងៗ

សកម្មភាពសិក្សាល្អៗមាននៅទីនេះ ហើយថាតើវាល្អយ៉ាងណាដែរ!

  • សិល្បៈទស្សនីយភាព ឬសិល្បៈសម្តែង៖ សិល្បៈទស្សនីយភាព ក្រុមចម្រៀង ហ្គីតា អ៊ូគូលេឡេ
  • សុន្ទរកថា និងការពិភាក្សា
  • ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ (Facebook, Instagram, YouTube, Vlog, Blog)
  • របៀបចម្អិនអាហារ

ក្លឹប

សកម្មភាពល្អៗមាននៅទីនេះ ហើយថាតើវាល្អយ៉ាងណាដែរ!

ព្រឹត្តិការណ៍

សកម្មភាពល្អៗមាននៅទីនេះ ហើយថាតើវាល្អយ៉ាងណាដែរ!

តម្លៃនិងការចុះឈ្មោះរៀន

ស្មាធ-ឃីដ ផ្តល់ជូនថ្លៃសិក្សាសមរម្យ ប៉ុន្តែគុណភាពសិក្សាអស្ចារ្យ។

សាលាអន្តរជាតិ ស្មាធ-ឃីដ ផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ខណៈដែលរក្សាបាននូវតម្លៃសិក្សាសមរម្យ។ វិធីសាស្រ្តបង្រៀនប្រកបដោយវិជ្ជាជីវៈរបស់យើង អនុញ្ញាតឱ្យយើងផ្តល់នូវស្តង់ដារអប់រំដ៏ល្អឥតខ្ចោះ។ សម្រាប់អ្នកដែលកំពុងស្វែងរកអាហារូបករណ៍ យើងសូមអញ្ជើញអ្នកឱ្យពិនិត្យមើលគោលការណ៍ដ៏ទូលំទូលាយរបស់យើង។

ស្មាធ-ឃីដ យកចិត្តទុកដាក់រក្សាឱ្យខាងតែបាននូវស្តង់ដារខ្ពស់នៃការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្ស។