បឋមសិក្សា

គ្រូនិងសិស្សយើងកំពុងរួមគ្នាឆ្ពោះទៅចាប់យកនូវជំនាញចាំបាច់នៃសតវត្សរ៍ទី២១ ដែលក្នុងនោះមាន៖ ការងារជាក្រុម ការច្នៃប្រឌិត ការដោះស្រាយបញ្ហា ភាពបត់បែន ចំណេះដឹងសកល ការតស៊ូអត់ធ្មត់ ភាពធន់ ទំនាក់ទំនង ចំណេះដឹងសំខាន់ៗ ការចូលរួមរបស់ពលរដ្ឋ ភាពជាអ្នកដឹកនាំ និងសមត្ថភាពបញ្ញាសិប្បនិម្មិត។

កម្មវិធីអន្តរជាតិថ្នាក់ទី១-៦ នៃ សាលាអន្តរជាតិ ស្មាធ-ឃីដ អប់រំបណ្តុះបណ្តាលសិស្សលើមុខវិជ្ជា៤៖ សិល្បៈភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្រ្ត និងសិក្សាសង្គមតាមស្តង់ដារ American Education Reachs Out (AERO) និង US Common Core State Standards (CCSS) អនុម័តដោយក្រសួងអប់រំសហរដ្ឋអាមេរិក។ ភាសាចិនកុកងឺ (ភាសាចិន) គឺជាមុខវិជ្ជាបន្ថែមដែលត្រូវបានបង្រៀនដល់សិស្សក្នុងកម្រិតសិក្សានេះផងដែរ ដើម្បីធានាថាសិស្សមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ភូមិសិក្សាបន្ទាប់។ សូមពិនិត្យមើលចំណុចសំខាន់ៗនៃកម្មវិធីសិក្សារបស់យើង។

SIS International Curriculum - Lower School

ពួកគេកំពុងច្នៃបង្កើត ស្ពានតំណាង ដើម្បីកសាងជំនាញដោះស្រាយបញ្ហា។

បឋមសិក្សាស្មាធ-ឃីដ

ថ្នាក់ទី១

សិល្បៈភាសាអង់គ្លេស

តាមគំរូ RL.1 ដល់ L.6៖ ដោយពុំមានជំនួយ និងការគាំទ្រពីគ្រូ សិស្សអាចរៀនសួរ និងឆ្លើយសំណួរអំពីព័ត៌មានលម្អិតសំខាន់ៗនៅក្នុងអត្ថបទសិក្សាដោយខ្លួនឯង។ ជាងនេះទៀត សិស្សរៀនប្រើពាក្យ និងឃ្លាដែលទទួលបានពីការសន្ទនា ការអានដោយខ្លួនឯង និងអំណានពីគ្រូ ព្រមទាំងរៀនឆ្លើយសំណួរក្នុងអត្ថបទសិក្សា រួមទាំងការរៀនប្រើសន្ធានសព្ទសម្រាប់ភ្ជាប់ឃ្លាមួយនឹងឃ្លាមួយទៀត (ឧ. សន្ធានសព្ទ ដោយសារតែ/ព្រោះតែ)។ សិស្សពង្រឹងសមត្ថភាពអំណាន និងសំណេររបស់ពួកគេតាមរយៈការសិក្សាលើមុខវិជ្ជា Jolly Phonics ។

គណិតវិទ្យា

តាមគំរូ AERO.1NBT.1-AERO.1.G.3៖ សិស្សរៀនរាប់លេខដល់១២០ដោយចាប់ផ្តើមពីលេខណាមួយដែលតិចជាង១២០។ ក្នុងតំណាក់កាលនេះ សិស្សរៀន អាន និងសរសេរលេខ ហើយផ្គូរផ្គងចំនួនវត្ថុជាមួយនឹងលេខសំណេរជាអក្សរ។ សិស្សក៏រៀនអំពីការបែងចែករង្វង់ និងចតុកោណទៅជាចំណែកពីរ និងបួនស្មើគ្នា ពិពណ៌នាអំពី ចំណែក ដោយប្រើពាក្យពាក់កណ្តាល ទីបួន និងមួយភាគបួន ហើយប្រើឃ្លាពាក់កណ្តាលនៃ ទីបួននៃ និងមួយភាគបួននៃ។ សិស្សរៀនពណ៌នាថាវត្ថុទាំងមូលមួយ អាចត្រូវបានផ្គុំចេញពីចំណែកពីរ ឬបួន។ ខណៈដែលសិស្សយល់ឧទាហរណ៍ទាំងនេះ សិស្សនឹងចេះបំបែករូបផ្គុំនៃវត្ថុណាមួយទៅជាចំណែកស្មើគ្នាកាន់តែច្រើន និងកាន់តែតូច។

វិទ្យាសាស្រ្ត

តាមគំរូ1-PS4-1-1-ESS1-2៖ សិស្សរៀនអំពីផែនការ និងការស៊ើបអង្កេត ដើម្បីផ្តល់ភស្តុតាងថាតើ ឧបករណ៍រំញ័រអាចធ្វើឱ្យមានសំឡេង ហើយសំឡេងនោះអាចធ្វើឱ្យឧបករណ៍ញ័រ។ លើសពីនេះទៅទៀត សិស្សសង្កេតមើលព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ ដើម្បីពណ៌នាអំពីគំរូដែលអាចទស្សន៍ទាយបាន។ ពួកគេក៏រៀនសង្កេតពេលវេលាផ្សេងៗគ្នានៃឆ្នាំ ដែលទាក់ទងបរិមាណនៃពន្លឺថ្ងៃទៅនឹងពេលវេលានៃឆ្នាំ។

សិក្សាសង្គម

តាមគំរូ AERO1-8៖ សិស្សរៀនបែងចែករវាង មនុស្ស ទីកន្លែង ព្រឹត្តិការណ៍ក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ពួកគេរៀនអំពីជម្លោះ កិច្ចសហប្រតិបត្តិការ កត្តាដែលរួមចំណែកដល់កិច្ចសហប្រតិបត្តិការ និងវិធីដោះស្រាយការខ្វែងគំនិតគ្នា។ សិស្សរៀនអំពីសារៈសំខាន់នៃធនធាននានាសម្រាប់ជីវិតប្រចាំថ្ងៃ រៀនពិពណ៌នាអំពីរបៀបដែលមនុស្សទូទៅពឹងផ្អែកលើមនុស្សដែលមានការងារឯកទេស រៀនបែងចែករវាងទំនិញ និងសេវាកម្ម ពិពណ៌នាអំពីឧទាហរណ៍ស្តីពី ឧបករណ៍ និងបច្ចេកទេសដែលធ្វើឱ្យជីវិតមនុស្សមានផ្លាស់ប្តូរ។

ថ្នាក់ទី២

សិល្បៈភាសាអង់គ្លេស

តាមគំរូ RL.1-L.6៖ ដោយពុំមានជំនួយ និងការគាំទ្រពីគ្រូ សិស្សរៀនសួរ និងឆ្លើយសំណួរថា តើអ្នកណា អ្វី កន្លែងណា ពេលណា ហេតុអ្វី និងរបៀបដើម្បីបង្ហាញពីការយល់ដឹងអំពីព័ត៌មានលម្អិតសំខាន់ៗនៅក្នុងអត្ថបទសិក្សា។ ជាងនេះទៀត សិស្សរៀនប្រើពាក្យ និងឃ្លាដែលទទួលបានពីការសន្ទនា ការអាន និងអំណានពីគ្រូ រៀនឆ្លើយសំណួរក្នុងអត្ថបទ រួមទាំងការប្រើគុណនាម និងគុណកិរិយាដើម្បីពណ៌នា (ឧ. នៅពេលដែលក្មេងផ្សេងទៀតសប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្ត)។ សិស្សពង្រឹងសមត្ថភាពអំណាននិងសំណេររបស់ពួកគេតាមរយៈមុខវិជ្ជា Jolly Phonics ។

គណិតវិទ្យា

តាមគំរូ AERO.1NBT.2 -AERO.2.G.3៖ សិស្សរៀនរាប់លេខក្នុងរង្វង់ 1000; រាប់រំលងម្តង៥ ម្តង១០ និងម្តង១០០។ សិស្សក៏រៀនអំពីការបែងចែករង្វង់ និងចតុកោណជាពីរ បី ឬបួនស្មើៗគ្នា ពិពណ៌នាអំពី ចំណែក ដោយប្រើពាក្យពាក់កណ្តាល ទីបី ពាក់កណ្តាលនៃ មួយភាគបីនៃ។ល។ រៀនពិពណ៌នាថា វត្ថុមួយ អាចត្រូវបានផ្គុំចេញពី ពីរ បី ឬបួនចំណែក។ សិស្សយល់អំពីថា ចំណែកស្មើគ្នា នៃវត្ថុមួយមិនចាំបាច់ទាល់តែមានរូបរាងដូចគ្នានោះទេ។

វិទ្យាសាស្រ្ត

តាមគំរូ 2-PS1-1-2-ESS2-3៖ សិស្សរៀនអំពីផែនការ និងការអង្កេត ដើម្បីពិពណ៌នា និងចាត់ថ្នាក់ប្រភេទផ្សេងគ្នានៃសម្ភារៈដោយលក្ខណៈសម្បត្តិដែលអាចសង្កេតបាន។ សិស្សបង្កើតគំរូមួយដើម្បីតំណាងឱ្យរូបរាង និងប្រភេទនៃសណ្ឋានដីនៅក្នុងតំបន់មួយ។ ជាងនេះទៀត ពួកគេរៀនកំណត់កន្លែងដែលទឹកត្រូវបានរកឃើញនៅលើផែនដី ហើយថាតើទឹក គឺជាវត្ថុ រឹង ឬរាវ។

សិក្សាសង្គម

តាមគំរូ AERO1-8៖ សិស្សរៀនទាក់ទងរឿងរ៉ាវអំពីព្រឹត្តិការណ៍អតីតកាល មនុស្ស ទីកន្លែង ឬស្ថានភាព ដើម្បីជួយដល់ការយល់ដឹងរបស់យើងអំពីអតីតកាល និងបច្ចុប្បន្នកាល។ ពួកគេពន្យល់ពីមូលហេតុដែលមនុស្សធ្វើការជ្រើសរើសអំពីរបៀបបំពេញតម្រូវការ និងចំណង់។ ពួកគេកំណត់អត្តសញ្ញាណស្ថាប័នដែលជាផ្នែកមួយនៃប្រព័ន្ធសេដ្ឋកិច្ច ពិពណ៌នាអំពីរបៀបដែលទំនិញ និងសេវាកម្មអាចត្រូវបានទិញដូរ និងកំណត់ហេតុផល និងតម្រូវការសម្រាប់បង្កើតឧបករណ៍ និងការអភិវឌ្ឍន៍បច្ចេកទេស។

ថ្នាក់ទី៣

សិល្បៈភាសាអង់គ្លេស

តាមគំរូ RL.1-L.6៖ សិស្សរៀនសួរ និងឆ្លើយសំណួរ ដើម្បីបង្ហាញការយល់ដឹងអំពីអត្ថបទសិក្សា ដោយយោងយ៉ាងច្បាស់លាស់ទៅអត្ថបទជាមូលដ្ឋានសម្រាប់ចម្លើយ។ ជាងនេះទៀត សិស្សរៀនប្រើប្រាស់ការសន្ទនាសិកស្សា ឬសន្ទនាទូទៅ តាមកម្រិតត្រឹមត្រូវ រៀនប្រើពាក្យ និងឃ្លាសំខាន់ជាក់លាក់ ព្រមទាំងពាក្យ និងឃ្លាដែលបង្ហាញពីទំនាក់ទំនងរវាងលំហ និងទំនាក់ទំនងតាមខណៈពេល (ឧ. បន្ទាប់ពីអាហារពេលល្ងាចនេះ ពួកយើងបានចេញទៅស្វែងរកពួកគេ។)

គណិតវិទ្យា

តាមគំរូ AERO.3NBT.1-AERO.3.G.2៖ សិស្សរៀនប្រើតម្លៃលេខតាមខ្ទង់យល់ពីរបៀបបង្គត់លេខដែលនៅជិតលេខ១០ ឬលេខ១០០បំផុត។ ពួកគេក៏រៀនអំពី ចំណែកដែលមានភាគស្មើគ្នាផងដែរ។ ពួកគេរៀន កំណត់ឯកតាផ្ទៃនៃផ្នែកនីមួយៗជាប្រភាគ។ ឧទាហរណ៍ ចូរបំបែករាងធរណីមាត្រមួយជា៤ចំណែកស្មើគ្នា ហើយពិពណ៌នាផ្នែកនីមួយៗ ដោយប្រើឃ្លាថា មួយភាគបួន នៃផ្ទៃរបស់រាងធរណីមាត្រគឺ…។

វិទ្យាសាស្រ្ត

តាមគំរូ 3-PS3-1-3-ESS3-1៖ សិស្សរៀនរៀបចំផែនការ និងអង្កេត ដើម្បីផ្តល់ភស្តុតាងនៃឥទ្ធិពលនៃកម្លាំងមានតុល្យភាព និងមិនមានតុល្យភាពលើចលនារបស់វត្ថុមួយ។ លើសពីនេះ សិស្សរៀនដើម្បីទទួលបាន និងបញ្ចូលគ្នានូវព័ត៌មាន ដើម្បីពិពណ៌នាអំពីអាកាសធាតុនៅក្នុងតំបន់ផ្សេងៗគ្នានៃពិភពលោក។ ជាងនេះទៀត ពួកគេរៀនកំណត់អំពីគុណសម្បត្តិនៃរបៀបដំណោះស្រាយដែលកាត់បន្ថយផលប៉ះពាល់នៃគ្រោះថ្នាក់ដែលទាក់ទងនឹងអាកាសធាតុ។

សិក្សាសង្គម

តាមគំរូ AERO1-8៖ សិស្សរៀនពីមូលហេតុដែលមនុស្សនៅក្នុងពេលវេលា និងទីកន្លែងផ្សេងគ្នា មើលឃើញពិភពលោកខុសគ្នា ពិពណ៌នាអំពីការផ្លាស់ប្តូរនៅក្នុងសង្គម កំណត់ទំនាក់ទំនងមូលហេតុ និងឥទ្ធិពលក្នុងប្រវត្តិសាស្ត្រ កំណត់អត្តសញ្ញាណ និងប្រើប្រាស់ប្រភពបឋម និងប្រភពបន្ថែម ដើម្បីពិនិត្យមើលអតីតកាល និងបច្ចុប្បន្នកាល។ ពួកគេរៀនពិនិត្យមើលវិធីដែលឧបករណ៍ និងបច្ចេកទេស ធ្វើឱ្យកិច្ចការជាក់លាក់ប្រព្រឹត្តទៅកាន់តែងាយស្រួល ពិពណ៌នាអំពីវិធីដែលឧបករណ៍ និងបច្ចេកទេសអាចមានឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន ពិពណ៌នាអំពីថា ការផ្លាស់ប្តូរ តម្លៃ ជំនឿ និងអាកប្បកិរិយា គឺជាឥទ្ធិពលនៃ ចំណេះដឹងវិទ្យាសាស្ត្រ និងពីបច្ចេកវិទ្យាថ្មីៗ។

ថ្នាក់ទី៤

សិល្បៈភាសាអង់គ្លេស

តាមគំរូ RL.1-L.6៖ សិស្ស ចេះយោងទៅលើសេចក្ដីលម្អិត និងឧទាហរណ៍ក្នុងអត្ថបទ ខណៈពួកគេពន្យល់អំពីអ្វីដែលមានបញ្ជាក់យ៉ាងច្បាស់ ព្រមជាមួយនឹងការចេះទាញសេចក្តីសន្និដ្ឋានពីអត្ថបទនោះ។ សិស្សកាន់តែចេះប្រើប្រាស់ការសន្ទនាសិក្សា ឬសន្ទនាទូទៅ ត្រឹមត្រូវតាមកម្រិត ជាមួយនឹង
ការប្រើពាក្យ និងឃ្លាជាក់លាក់ដែលបង្ហាញអំពីសកម្មភាព អារម្មណ៍ ឬស្ថានភាពជាក់ស្តែង (ឧ. សំណួរ ខ្សឹបខ្សៀវ ងឿងឆ្ងល់) ដែលជាមូលដ្ឋានសម្រាប់ប្រធានបទជាក់លាក់ណាមួយ (ឧ. សត្វព្រៃ ការសន្ទនា និងការជិតផុតពូជនៃសត្វព្រៃ ខណៈពេលពិភាក្សាអំពីការអភិរក្សសត្វ)។

គណិតវិទ្យា

តាមគំរូ AERO.4NBT.3-AERO.4.G.3៖ សិស្សរៀនប្រើតម្លៃកលេខតាមខ្ទង់រៀនបង្គត់លេខពហុខ្ទង់ទៅលេខមូលណាមួយ។ សិស្សក៏រៀនអំពីទម្រង់ចែកជាផ្នែកដែលមានផ្ទៃស្មើគ្នាផងដែរ។ ពួកគេរៀនកំណត់ឯកតាផ្ទៃនៃផ្នែកនីមួយៗជាប្រភាគ។ ឧទាហរណ៍ ចូរបំបែករូបរាងធរណីមាត្រមួយជា ៤ ផ្នែកដែលមានផ្ទៃស្មើគ្នា ហើយពណ៌នាផ្ទៃនៃផ្នែកនីមួយៗដោយប្រើឃ្លាថា មួយភាគបួន នៃផ្ទៃគឺ….។ សិស្សស្គាល់បន្ទាត់ស៊ីមេទ្រីធៀបនឹងអង្កត់ទ្រូងពីរដែលអាចបត់តាមអង្កត់នេះទៅជាផ្នែកត្រូវគ្នា។ រៀនកំណត់តួលេខបន្ទាត់ស៊ីមេទ្រី និងគូរបន្ទាត់ស៊ីមេទ្រី។

វិទ្យាសាស្រ្ត

តាមគំរូ 4-PS3-1-4-ESS3-2៖ សិស្សរៀនប្រើភស្តុតាងដើម្បីបង្កើតការពន្យល់ដែលទាក់ទងនឹងល្បឿននៃវត្ថុទៅនឹងថាមពលនៃវត្ថុនោះ។ សិស្សទទួលបាន និងបញ្ចូលគ្នានូវព័ត៌មាន ដើម្បីពិពណ៌នាថា ថាមពល និងឥន្ធនៈបានមកពីធនធានធម្មជាតិ ហើយការប្រើប្រាស់របស់វាប៉ះពាល់ដល់បរិស្ថាន។ សិស្សរៀនបង្កើត និងប្រៀបធៀបដំណោះស្រាយជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃដំណើរធម្មជាតិនៃផែនដីមកលើមនុស្ស។

សិក្សាសង្គម

តាមគំរូ AERO1-8៖ សិស្សរៀនពីវិធីសំខាន់ៗ ដែលក្រុម សង្គម និងប្រជាជាតិ ធ្វើអន្តរកម្ម ជាមួយគ្នាទៅវិញទៅមក។ ពួកគេរៀនប្រើធាតុផ្សំនៃផែនទី ប្រើប្រាស់ធនធានសមស្រប និងឧបករណ៍ភូមិសាស្ត្រដើម្បីបង្កើត និងបកស្រាយព័ត៌មានអំពីផែនដី។ ពួកគេពិពណ៌នាអំពីលក្ខណៈ ទីតាំង ការប្រើប្រាស់ និងការគ្រប់គ្រងធនធានដែលអាចកកើតឡើងវិញ និងមិនអាចកកើតឡើងវិញបាន។ ពួកគេរៀនពន្យល់ និងប្រៀបធៀបវិធីដែលមនុស្សបំពេញតម្រូវការ និងចំណង់របស់ពួកគេ តាមរយៈការផលិតទំនិញ និងសេវាកម្ម។

ថ្នាក់ទី៥និង៦

សិល្បៈភាសាអង់គ្លេស

តាមគំរូ RL.1-L.6៖ សិស្សចេះដកស្រង់ខ្លឹមសារពីអត្ថបទសិក្សាបានយ៉ាងត្រឹមត្រូវ នៅពេលដែលពួកគេពន្យល់អំពីអ្វីដែលមានបញ្ជាក់ច្បាស់លាស់ក្នុងអត្ថបទសិក្សានោះ ព្រមជាមួយនឹងការចេះទាញសេចក្តីសន្និដ្ឋានពីអត្ថបទសិក្សាផងដែរ។ សិស្សកាន់តែចេះប្រើប្រាស់ការសន្ទនាសិក្សា ឬសន្ទនាទូទៅតាមកម្រិតថ្នាក់បានត្រឹមត្រូវ ព្រមជាមួយនឹងការចេះប្រើដោយជាក់លាក់លើ ពាក្យ និងឃ្លា ដែលបង្ហាញពី ភាពផ្ទុយគ្នា សេចក្តីបន្ថែម និងទំនាក់ទំនងឡូហ្សិកផ្សេងទៀត (ឧ. ទោះយ៉ាងណាក៏ដោយ ទោះបីជាយ៉ាងណាក៏ដោយ ស្រដៀងគ្នានឹង លើសពីនេះ ជាងនេះទៀត)។

គណិតវិទ្យា

តាមគំរូ AERO.5 NBT.4-AERO.5.G.4៖ សិស្សរៀនប្រើតម្លៃលេខតាមខ្ទង់ យល់ដឹងពីរបៀបបង្គត់ទសភាគ។ ជាងនេះទៀត សិស្សរៀនសម្គាល់ពិភពពិត ធៀបនឹង ចំណោទគណិតវិទ្យា ដោយការគូសចំណុចនៅក្នុង ការដ្រង់ទី១នៃប្លង់កូអរដោនេ និងបកស្រាយតម្លៃកូអរដោនេនៃចំណុចនៅក្នុងបរិបទនៃស្ថានភាព។ សិស្សរៀនធ្វើចំណាត់ថ្នាក់តួលេខពីរវិមាត្រតាមឋានានុក្រមដោយផ្អែកលើលក្ខណៈនៃតួលេខ។

វិទ្យាសាស្រ្ត

តាមគំរូ 5-PS1-1-5-ESS3-1៖ សិស្សរៀនបង្កើតគំរូ ដើម្បីពិពណ៌នាអំពីសមាសធាតុអាតូមនៃម៉ូលេគុលសាមញ្ញ និងរចនាសម្ព័ន្ធពង្រីក។ ពួកគេវិភាគ និងបកស្រាយទិន្នន័យអំពីលក្ខណៈសម្បត្តិនៃសារធាតុមុន និងក្រោយពេលដែលសារធាតុមានអន្តរកម្ម ដើម្បីកំណត់ថាតើប្រតិកម្មគីមីបានកើតឡើងឬយ៉ាងណា។ សិស្សទទួលបាន និងបញ្ចូលព័ត៌មានបន្ថែមទៀតអំពីវិធីដែលសហគមន៍នីមួយៗប្រើប្រាស់គំនិតវិទ្យាសាស្ត្រដើម្បីការពារធនធាន និងបរិស្ថាននៅលើផែនដី។

សិក្សាសង្គម

តាមគំរូ AERO1-8៖ សិស្សរៀនពន្យល់ពីមូលហេតុ និងផលប៉ះពាល់ផ្សេងៗគ្នានៃជម្លោះ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមបុគ្គល ក្រុម សង្គម និងប្រជាជាតិក្នុងប្រភេទដូចខាងក្រោម៖ នយោបាយ សេដ្ឋកិច្ច ភូមិសាស្ត្រ ជាតិសាសន៍/ពូជសាសន៍/យេនឌ័រ និងវប្បធម៌។ ពួកគេរៀនពីរបៀបបែងចែករវាងធនធានមនុស្ស ធម្មជាតិ និងធនធានហិរញ្ញវត្ថុ។ ពួកគេពិពណ៌នាអំពីរបៀបដែលការផ្លាស់ប្តូរក្នុងការដឹកជញ្ជូន និងទំនាក់ទំនងបានប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ពួកគេសិក្សាបន្ថែមទៀតអំពីរបៀបដែលពាណិជ្ជកម្មប៉ះពាល់ដល់របៀបដែលមនុស្សរកប្រាក់ចំណូលនៅក្នុងតំបន់នានានៃពិភពលោក ហើយក៏រៀនពិពណ៌នាអំពីមូលហេតុចម្បងនៃពាណិជ្ជកម្មពិភពលោក។

វិធីសាស្រ្ត

ការងារជាក្រុម

សិស្សត្រូវបានលើកទឹកចិត្តឱ្យបង្កើតបរិយាកាសស្វ័យសិក្សាដែលពួកគេអាចស្វ័យសិក្សាជាក្រុម ដើម្បីពួកគេទទួលបានបន្តិចម្តងៗនូវជំនាញចាំបាច់នៃសតវត្សទី២១ ពោលគឺ៖ ការងារជាក្រុម ការច្នៃប្រឌិត ការដោះស្រាយបញ្ហា ភាពបត់បែន ចំណេះដឹងសកល ការតស៊ូអត់ធ្មត់ ភាពធន់ ទំនាក់ទំនង ចំណេះដឹងសំខាន់ៗ ការចូលរួមរបស់ពលរដ្ឋ ភាពជាអ្នកដឹកនាំ និងសមត្ថភាពចំណេះដឹងស្តីពីបញ្ញាសិប្បនិម្មិត ។’

ទីពិសោធន៍ ស្ទីម

ប្រភេទផ្សេងគ្នានៃការលេងនៅក្នុងបន្ទប់ដែលមានបរិយាកាសស្វ័យសិក្សាដូចជានៅក្នុងបន្ទប់សម្រាប់៖ គណិតវិទ្យា អំណាន សំណេរ សិល្បៈ តន្ត្រី វិទ្យាសាស្រ្ត និងការសំដែងរឿង គឺជារបៀបដែលវិធីសាស្រ្តសិស្សមជ្ឍមណ្ឌល់ត្រូវបាននិងកំពុងអនុវត្តនៅស្មាធ-ឃីដ ដើម្បីអនុញ្ញាតឱ្យសិស្សបានស្វែងយល់ និងទទួលបានចំណេះដឹងអំពីវិទ្យាសាស្ត្រ និងសង្គមវិទ្យា បច្ចេកវិទ្យា (ឧបករណ៍បច្ចេកវិទ្យារួមមាន ប្រដាប់ក្មេងលេងឆ្លាតវៃដូចជា Music Blocks, LeapPad, Pixter, Question-Air និង GeoSaferi Talking Microscope) វិស្វកម្ម ឬសហគ្រិនភាព សិល្បៈ ឬស្ថាបត្យកម្ម និង គណិតវិទ្យា។

សម្រាក ប្រមូលថាមពល

ការអប់រំកាយ និងសកម្មភាពសិល្បៈផ្សេងៗ គឺជាវិធីសាស្រ្ត ដែលគ្រូនៅស្មាធ-ឃីដ តែងប្រើ ដើម្បី សិស្ស ប្រមូលបាននូវ ថាមពល និងផ្តោតអារម្មណ៍ឡើងវិញ។

ការបង្កើនទំនុកចិត្ត

ស្មាធ-ឃីដ បាននិងកំពុងយកចិត្តទុកដាក់បង្កើត និងអនុវត្តនូវវិធីសាស្រ្តនិងវិធាននានារួមមាន៖ ការងារជាគូ ការងារជាក្រុមតូច គម្រោងស្រាវជ្រាវតូចៗ និងបទបង្ហាញ ការប្រកួតប្រកបពាក្យ ការពិភាក្សា និងការជជែកដេញដោល ក្លឹបទូរទស្សន៍ ក្លឹបសារព័ត៌មាន ក្លឹបសិល្បៈ ក្លឹបអ្នកជួយសហគមន៍ ក្លឹបយុវសហគ្រិន ដើម្បីសិស្សបានចូលរួម និងទទួលបាននូវចំណេះដឹងថ្មីៗ ជាពិសេស សិស្សអាចបង្កើនទំនុកចិត្តលើខ្លួនឯងបានកាន់តែប្រសើរ។

តម្លៃនិងការចុះឈ្មោះរៀន

ស្មាធ-ឃីដ ផ្តល់ជូនថ្លៃសិក្សាសមរម្យ ប៉ុន្តែគុណភាពសិក្សាអស្ចារ្យ។

សាលាអន្តរជាតិ ស្មាធ-ឃីដ ផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ខណៈដែលរក្សាបាននូវតម្លៃសិក្សាសមរម្យ។ វិធីសាស្រ្តបង្រៀនប្រកបដោយវិជ្ជាជីវៈរបស់យើង អនុញ្ញាតឱ្យយើងផ្តល់នូវស្តង់ដារអប់រំដ៏ល្អឥតខ្ចោះ។ សម្រាប់អ្នកដែលកំពុងស្វែងរកអាហារូបករណ៍ យើងសូមអញ្ជើញអ្នកឱ្យពិនិត្យមើលគោលការណ៍ដ៏ទូលំទូលាយរបស់យើង។

ស្មាធ-ឃីដ យកចិត្តទុកដាក់រក្សាឱ្យខាងតែបាននូវស្តង់ដារខ្ពស់នៃការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្ស។