កម្មវិធីសិក្សា
សាលាស្មាធ-ឃីដសូមស្វាគមន៍! សាលាស្មាធ-ឃីដ ជាថ្នាលអប់រំចាប់ពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២ ជាមួយនឹងបេសកកម្មប្រែក្លាយសិស្សទៅជាពលរដ្ឋមានសមត្ថភាពពេញលេញ។
សាលាអន្តរជាតិ ស្មាធ-ឃីដ អប់រំសិស្សតាមកម្មវិធីជាតិ និងអន្តរជាតិ។ កម្មវិធីសិក្សាអន្តរជាតិ ត្រូវបានបង្រៀនជាភាសាអង់គ្លេស ជាមួយនឹងវិធីសាស្រ្តបង្រៀនបែបសកម្ម ពេញដោយភាពច្នៃប្រឌិត នៃ កម្មវិធីAERO និង US-CCSS (ស្តង់ដារអាមេរិក) ដើម្បីធានាបានថាសិស្សមានសមត្ថភាពគ្រប់គ្រាន់នៅគ្រប់ទីកន្លែង នៃពិភពលោក។
ទន្ទឹមនឹងនេះដែរ កម្មវិធីសិក្សាជាតិនៅស្មាធ-ឃីដ បាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការអប់រំ ចំណេះដឹង ចំណេះធ្វើ សីលធម៌ និងទំនុកចិត្តលើខ្លួនឯង ដល់សិស្ស ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សាទុតិយភូមិ។ ការដែលអាចម្ចាស់ការ លើមុខវិជ្ជាស្នូលក្រោមក្របខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា សិស្សនឹងចេះគិតបានទូលំទូលាយ ស្គាល់តម្លៃនៃការរៀនសូត្រពេញមួយជីវិត មានក្តីមេត្តា និងចេះទទួលខុសត្រូវលើទង្វើរបស់ខ្លួន។
មិនថាតាមកម្មវិធីសិក្សាណា សិស្សស្មាធ-ឃីដ សុទ្ធតែត្រូវបាននិងកំពុងអប់រំដើម្បីចាប់យកនូវភាពជោគជ័យនាពេលអនាគត។
“អរគុណស្មាធ-ឃីដ គ្រឹះស្ថានដ៏មានកិត្យានុភាពដែលអប់រំខ្ញុំក្លាយជាកុមារីល្អដូចពេលនេះ។”
ណាវ ស៊ុជីង