បង្អួចឱកាស

កម្មវិធី “បង្អួចឱកាស” ផ្តល់ជូនសិស្សចាប់ពីថ្នាក់ទី៦ នូវចំណេះដឹង និងអត្ថប្រយោជន៍លើសពីការសិក្សាក្នុងថ្នាក់រៀន កម្មវិធីនេះក៏ផ្តល់ដល់សិស្សនូវសេវាបញ្ជូនសិស្សទៅសិក្សាក្រៅប្រទេសផងដែរ។

បង្អួចឱកាសបើកទ្វារនៃពិភពមនុស្សពេញវ័យដល់សិស្សក្នុងកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ចាប់ពីថ្នាក់ទី៦ ដែលពួកគេទទួលបានលើសពីចំណេះដឹងក្នុងថ្នាក់រៀន ពោលគឺចំណេះស្តីពី រូបិយវត្ថុ និងអត្ថប្រយោជន៍មិនមែនរូបិយវត្ថុ តាមរយៈក្រុមប្រឹក្សា ឬក្លឹបមិនរកប្រាក់ចំណេញ ប្រាក់ចំណូលដែលមានថវិកាសរុប USD 3000 (បីពាន់ដុល្លារ) ក្នុងមួយឆ្នាំសិក្សា សម្រាប់យុវសហគ្រិន អ្នកទីផ្សារឯករាជ្យ អ្នកបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកចូលរួមក្នុងកម្មវិធីជជែក DIY ខណៈដែលការរៀនសូត្រពីសកម្មភាពមិនរកប្រាក់ចំណេញមាននៅក្នុង ក្លឹបក្រុមប្រឹក្សាសិស្ស និងក្លឹបទាក់ទងនឹងកីឡា អ្នកស្ម័គ្រចិត្តសហគមន៍ និងក្លឹបអំណាននិងសំណេរ។

លើសពីនេះ តាមរយៈកម្មវិធីបង្អួចឱកាស សិស្សទទួលបានការគាំទ្រដែលអាចជឿទុកចិត្តបានពីអង្គភាពសេវាកម្ម (JOLO) ក្នុងការស្វែងរក ‘ការសិក្សានៅក្រៅប្រទេស’។

Window of Opportunity - Thealong Chetha Vichny

“កម្មវិធីពិតជាអស្ចារ្យ! យើងរៀន យើងជោគជ័យ!”

ធាឡុង ជេដ្ឋាវិជ្ជនី

យុវសហគ្រិន

ក្លឹបនេះ គឺដើម្បីផ្តល់មធ្យោបាយ និងការណែនាំដល់សិស្សក្នុងការជួបចែករំលែកគំនិត និងរៀនពីអ្នកដទៃអំពីរបៀបផ្តួចផ្តើម និងការបន្តចាប់ក្រសោបយកក្តីសុបិននៃភាពជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន។ សិស្សត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុង ECT (ដំណើរទេសចរណ៍សហគមន៍សហគ្រិន) ដែលរៀបចំដោយប្រធានក្លឹបចំនួនម្តងក្នុងមួយឆមាស ដើម្បីទទួលបានបទពិសោធន៍ធ្វើជាគ្រូចែករំលែកដល់កុមារតូចៗក្នុងសហគមន៍លើ ‘ការអប់រំ និងអាជីវកម្មរបស់កុមារ’ និងទទួលបានប្រាក់ឈ្នួលសមរម្យ។

អ្នកទីផ្សារឯករាជ្យ

ការអនុវត្តដ៏សំខាន់របស់ក្លឹបគឺផ្តល់ឱ្យសិស្សនូវកន្លែងវិជ្ជមានដែលពួកគេអាចទទួលបានចំណេះដឹងកាន់តែប្រសើរឡើងអំពីរបៀបភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្ម ឬអតិថិជនដែលមានសក្តានុពល និងទទួលបានបទពិសោធន៍ក្នុងការរកប្រាក់ចំណូលនៅពេលកំពុងសិក្សា។ សិស្សនឹងត្រូវបានបណ្តុះបណ្តាលគំនិតទីផ្សារឯករាជ្យ និងរបៀបចាប់ផ្តើម ចាត់តាំងឱ្យដើរតួអ្នកទីផ្សារ និងលើកទឹកចិត្តឱ្យចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយនានារបស់សាលា ដើម្បីទទួលបានចំណេះដឹងផ្នែកទីផ្សារឯករាជ្យជាក់ស្តែង និងទទួលបានថ្លៃឈ្នួលទីផ្សារឯករាជ្យសមរម្យ។

អ្នកផលិតមាតិកាផ្សព្វផ្សាយ

ក្លឹបនេះ ផ្តល់ការណែនាំដល់សិស្សដើម្បីស្វែងយល់ថាតើខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយឌីជីថលជាអ្វី និងលក្ខណៈវិជ្ជាជីវៈនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ សិស្សត្រូវបានបណ្តុះបណ្តាល ចាត់តាំងឱ្យស្រាវជ្រាវ និងបង្កើតមាតិកាសម្រាប់សាលា ដើម្បីពិនិត្យមើលថាតើចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយឌីជីថលរបស់ពួកគេដំណើរការទៅរួចឬអត់។

ការជជែក DIY

គោលដៅចម្បងរបស់ក្លឹបគឺដើម្បីសិស្សកសាងទំនុកចិត្តលើខ្លួនឯងបានកាន់តែប្រសើរ។

ក្រុមប្រឹក្សាសិស្ស

ក្រុមប្រឹក្សានេះត្រូវបានរចនាឡើងជាមួយតួនាទីច្បាស់លាស់នៅក្នុងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សា ដើម្បីសិស្សមានឱកាសសម្រេចលទ្ធផលរំពឹងទុកដូចមានចែងខាងក្រោម។

សមាជិកក្រុមប្រឹក្សាសិស្សអភិវឌ្ឍជំនាញទាក់ទងនឹង “ការងារជាក្រុម ការច្នៃប្រឌិត ការដោះស្រាយបញ្ហា ភាពបត់បែន ចំណេះដឹងជាសកល ការតស៊ូអត់ធ្មត់ ភាពធន់ ទំនាក់ទំនង ចំណេះសំខាន់ ការចូលរួមរបស់ពលរដ្ឋ ភាពជាអ្នកដឹកនាំ និងសមត្ថភាពបញ្ញាសិប្បនិម្មិត

រចនាសម្ព័ន្ធក្រុមប្រឹក្សាសិស្សតាមទីតាំង៖

ប្រធានទីតាំង អនុប្រធាន អ្នកសម្របសម្រួល ប្រធានក្លឹប និងសមាជិកក្រុមប្រឹក្សា

ប្រធានទីតាំង
តួនាទីរបស់ប្រធានទីតាំង គឺដើម្បីប្រមូលមតិកែលម្អ បង្កើតទំនាក់ទំនងមិត្តភាព និងតំណាងឱ្យសិស្សគ្រប់ការប្រជុំ និងការសម្រេចចិត្ត សម្របសម្រួលជ្រើសរើសអ្នកសម្របសម្រួល ធានាឱ្យក្រុមប្រឹក្សាសិស្សដំណើរការប្រកបដោយប្រសិទ្ធភាព ដឹកនាំកិច្ចប្រជុំនៅក្នុងរចនាសម្ព័ន្ធតាមកាលវិភាគដែលបានរៀបចំ និងស្នើការប្រជុំបន្ទាន់ជាមួយគណៈគ្រប់គ្រងសាលាតាមការចាំបាច់។

អនុប្រធានទីតាំង

តួនាទីរបស់អនុប្រធានគឺ សម្របសម្រួលតួនាទីរបស់ប្រធាន ហើយដើរតួជំនួស នៅពេលដែលប្រធានអវត្តមាន។

អ្នកសម្របសម្រួលប្រចាំទីតាំង

តួនាទីរបស់អ្នកសម្របសម្រួល គឺសម្របសម្រួលការជ្រើសរើសប្រធានក្រុមប្រចាទីតាំង ប្រាកដថាប្រធានក្លឹបធ្វើការប្រកបដោយប្រសិទ្ធភាព ប្រមូល និងដោះស្រាយបញ្ហាដែលបានរាយការណ៍ដោយប្រធានក្លឹប បង្កើតទំនាក់ទំនងមិត្តភាព ឆ្លើយតបទៅនឹងតម្រូវការ និងសំណើរបស់ ប្រធានក្លឹប និងដឹកនាំកិច្ចប្រជុំតាមអណត្តិជាមួយប្រធានក្លឹប។

ប្រធានក្លឹបប្រចាំទីតាំង

តួនាទីរបស់ប្រធានក្រុមគឺ ត្រួតពិនិត្យ និងសម្របសម្រួលការងាររបស់ក្លឹប រៀបចំកិច្ចប្រជុំជាមួយសមាជិកម្តងក្នុងមួយខែ។ ប្រធានក្រុមគឺជាប្រធាននៃក្រុមកីឡា អ្នកស្ម័គ្រចិត្តសហគមន៍ អំណាន សំណេរ និងការជជែកដេញដោល យុវវ័យ អ្នកទីផ្សារឯករាជ្យ អ្នកផលិតមាតិកាប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីជជែកពិភាក្សាតាមទូរទស្សន៍ស្មាធ-ឃីដ។

សមាជិកក្រុមប្រឹក្សា

តួនាទីរបស់សមាជិកគឺ ជួយ និងគាំទ្ររាល់កិច្ចការនៃរចនាសម្ព័ន្ធក្រុមប្រឹក្សាសិស្ស ស្របតាមកិច្ចការដែលកំណត់ដោយកម្រិតនីមួយៗនៃរចនាសម្ព័ន្ធ។

កីឡា

គោលដៅចម្បងរបស់ក្លឹបគឺដើម្បីផ្តល់នូវកន្លែងកាត់បន្ថយភាពតានតឹង និងការអភិវឌ្ឍរាងកាយសម្រាប់សិស្ស គឺទីដែលពួកគេមានអាចទទួលបាននូវវិធីល្អៗក្នុងការបង្កើនជំនួបសង្គមរបស់ពួកគេតាមរយៈការជួប និងប្រាស្រ័យទាក់ទងជាមួយសមាជិកថ្មី-ចាស់។ ការចូលរួមក្នុងកីឡាអាចបង្កើនទំនុកចិត្តរបស់ពួកគេ នៅពេលដែលពួកគេរៀនជំនាញថ្មី និងប្រែក្លាយពួកគេពីមិនចេះទៅជាអ្នកលេងដែលមានសមត្ថភាព។ លើសពីនេះ ក្លឹបចូលរួមកាត់បន្ថយម៉ោងប្រើលេងឧបករណ៍បច្ចេកវិទ្យា ខណៈដែលអនុញ្ញាតឱ្យពួកគេមានពេលកាន់តែច្រើនជាមួយនឹងសកម្មភាពកីឡាផ្សេងៗ។

អ្នកស្ម័គ្រចិត្តសហគមន៍

ក្លឹបនេះ ផ្តល់ដល់សមាជិកនូវ កន្លែងជំនួបសង្គមដ៏វិជ្ជមានមួយសម្រាប់ទំនាក់ទំនងគ្នាទៅវិញទៅមក គឺទីដែលពួកគេអាចបង្កើតអត្ថប្រយោជន៍ជាច្រើនសម្រាប់សហគមន៍។ ពួកគេទទួលបានជំនាញទន់ដ៏មានតម្លៃដូចជា- ទំនាក់ទំនងជាមួយអ្នកដទៃ បង្កើនជំនាញសង្គម និងទំនាក់ទំនងផ្សេងទៀត បង្កើនទំនុកចិត្តលើខ្លួនឯង ប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត រក្សាសុខភាពរាងកាយ សប្បាយរីករាយនឹងជីវិតជាអ្នកស្ម័គ្រចិត្ត និងអ្វីល្អៗច្រើនទៀត។

ការជជែកដេញដោល

ក្លឹបនេះមានទំនោរក្នុងការកែលម្អសិស្សក្នុងការអាន និងការសរសេរ ព្រមទាំងជំនាញជជែកដេញដោល ដែលសិស្សរៀនពីរបៀបរៀបចំគំនិត និងរៀបចំការជជែកវែកញែករបស់ពួកគេសម្រាប់ការជជែកពិភាក្សាដែលគួរឱ្យជឿជាក់ និងអាចយល់បាន ដើម្បីបង្កើនសមត្ថភាពក្នុងការសំយោគ អនុវត្តការស្តាប់សកម្ម និងរៀនវិភាគជំហររបស់អ្នកដទៃដោយការគោរព និងការយល់ចិត្ត ជំរុញបច្ចេកទេសស្រាវជ្រាវ និងជំនាញឌីជីថល អភិវឌ្ឍសមត្ថភាពក្នុងការធ្វើការជាក្រុមដើម្បីសម្រេចបាននូវគោលដៅរួម ពង្រឹងជំនាញទំនាក់ទំនង និងបង្កើនការគោរពខ្លួនឯង និងទំនុកចិត្តនៅពេលនិយាយនៅទីសាធារណៈ។

អង្គភាពផ្តល់សេវា (JOLO)

អង្គភាពនេះផ្តល់សេវាកម្មដែលអាចទុកចិត្តបានសម្រាប់សិស្សដែលមានបំណងចង់ទៅសិក្សានៅបរទេសក្នុងកម្រិតជាក់លាក់ណាមួយ ជាពិសេសកម្រិតបរិញ្ញាបត្រ។ យើងភ្ជាប់សិស្សទៅនឹងភ្នាក់ងារផ្តល់សេវាសក្សាក្រៅប្រទេសដែលអាជ្ញាប័ណ្ណ ដើម្បីជួយសម្រួលសិស្សក្នុងការស្វែងរកសាលារៀននៅក្រៅប្រទេស។ ចំណុចសំខាន់នៃសេវាកម្មគឺការជ្រើសរើសគោលដៅសិក្សា ការជ្រើសរើសសាលា និងវគ្គសិក្សាត្រឹមត្រូវ ការចុះឈ្មោះ និងការរៀបចំសម្រាប់ការធ្វើតេស្តភាសាអង់គ្លេស ការជួយសម្រួលពាក្យសុំទិដ្ឋាការ និងការរៀបចំកន្លែងស្នាក់នៅដល់សិស្ស។

តម្លៃនិងការចុះឈ្មោះរៀន

ស្មាធ-ឃីដ ផ្តល់ជូនថ្លៃសិក្សាសមរម្យ ប៉ុន្តែគុណភាពសិក្សាអស្ចារ្យ។

សាលាអន្តរជាតិ ស្មាធ-ឃីដ ផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ខណៈដែលរក្សាបាននូវតម្លៃសិក្សាសមរម្យ។ វិធីសាស្រ្តបង្រៀនប្រកបដោយវិជ្ជាជីវៈរបស់យើង អនុញ្ញាតឱ្យយើងផ្តល់នូវស្តង់ដារអប់រំដ៏ល្អឥតខ្ចោះ។ សម្រាប់អ្នកដែលកំពុងស្វែងរកអាហារូបករណ៍ យើងសូមអញ្ជើញអ្នកឱ្យពិនិត្យមើលគោលការណ៍ដ៏ទូលំទូលាយរបស់យើង។

ស្មាធ-ឃីដ យកចិត្តទុកដាក់រក្សាឱ្យខាងតែបាននូវស្តង់ដារខ្ពស់នៃការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្ស។