នវានុវត្តភាពនិងIELTS
កម្មវិធីនវានុវត្តភាពនិងIELTS (I-IELTS) មានមុខវិជ្ជា សហគ្រិនភាព វិទ្យាសាស្ត្រកុំព្យូទ័រ មនុស្សយន្ត និងIELTS ។
សហគ្រិនភាព
ស្របតាម បន្ទប់ពិសោធអាជីវកម្ម (VentureLab) កម្មវិធីស្ដង់ដារសហរដ្ឋអាមេរិក ស្មាធ-ឃីដ ផ្តល់ជូននូវកម្មវិធី កុមារសហគ្រិនភាព ពីថ្នាក់ទី ១-៦ យុវសហគ្រិនភាព ពីថ្នាក់ទី ៧-១២ ដល់សិស្សនៅក្នុងកម្មវិធីអន្តរជាតិ។ កម្មវិធីនេះគ្របដណ្តប់លើប្រធានបទសិក្សាសំខាន់ៗដូជា “គំនិតសហគ្រិនភាព ការច្នៃប្រឌិត ការបង្កើតគំនិត ការស្រាវជ្រាវទីផ្សារ ការវិភាគឱកាស ការគិតក្នុងការរចនា ការបង្កើតគំរូអាជីវកម្ម និងការធ្វើតេសទីផ្សា” ដើម្បីជំរុញជំនាញអាជីវកម្មជាក់ស្តែងដល់សិស្ស។
វិទ្យាសាស្ត្រកុំព្យូទ័រ
អនុវត្តតាម Tynker កម្មវិធីស្តង់ដារសហរដ្ឋអាមេរិក ស្មាធ-ឃីដ ផ្តល់ជូនវគ្គសិក្សា កុមារសំណេរកូដ រាល់ថ្ងៃសៅរ៍សម្រាប់សិស្សចាប់ពីថ្នាក់ទី១-៦ ក្នុងកម្មវិធីសិក្សាជាតិ ឬអន្តរជាតិ។ វគ្គសិក្សាមានចាប់ពីការសរសេរកូដប្លុករហូតដល់ការសរសេរកូដតាម Pythonងាយៗ ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំដល់សិស្ស ក្នុងការគិតបែបវិភាគស៊ីជម្រៅ ការដោះស្រាយបញ្ហា និងការអប់រំ STEM ។
មនុស្សយន្ត (រ៉ូបូ)
អនុវត្តតាម Stick’Em កម្មវិធីស្តង់ដារសិង្ហបុរី ស្មាធ-ឃីដ ផ្តល់ជូនវគ្គសិក្សា យុវរ៉ូបូ (Teen-Robotics) សម្រាប់សិស្សចាប់ពីថ្នាក់ទី៧ឡើងក្នុងកម្មវិធីអន្តរជាតិ ដែលសិស្សនឹងរៀនពីការសរសេរកូដBuilt-in រហូតដល់សរសេរកូដតាមPython ។ កម្មវិធីនេះជំរុញការអប់រំ STEAM ដោយរួមបញ្ចូលគ្នានូវការរៀនដោយអនុវត្តផ្ទាល់ ជាមួយនឹងជំនាញសរសេរកូដកម្រិតខ្ពស់ ដើម្បីទឹកចិត្តឱ្យសិស្សមានការបង្កើតថ្មី និងចេះដោះស្រាយបញ្ហាផ្សេងៗ។
ថ្នាក់ត្រៀម IELTS
ប្រព័ន្ធតេស្តភាសាអង់គ្លេសអន្តរជាតិ (ស្តង់ដារ IELTS-British-based សហកម្មសិទ្ធិដោយ Cambridge Assessment English, British Council, និង IDP: IELTS Australia) ត្រូវបានរៀបចំឡើងដើម្បីឱ្យសិស្សក្នុងវគ្គសិក្សា IELTS8-IELTS12 នៅ ស្មាធ-ឃីដ ទទួលបានពិន្ទុសរុបចន្លោះពី ៦.៥ ដល់ ៩ ដែលនឹងជាភស្តុតាងនៃសមត្ថភាពភាសាអង់គ្លេស ធានាដល់ការទទួលស្គាល់ដោយ បណ្តាសកលវិទ្យាល័យ មហាវិទ្យាល័យ និងកន្លែងធ្វើការជាច្រើនជុំវិញពិភពលោក ព្រមជាមួយនឹងការទទួលស្គាល់ដោយអាជ្ញាធរអន្តោប្រវេសន៍នៅក្នុង អូស្ត្រាលី កាណាដា នូវែលសេឡង់ និងចក្រភពអង់គ្លេស។
អរគុណស្មាធ-ឃីដដែលបង្កើតកម្មវិធី(I-IELTS)នេះ។ ឥឡូវ យើងយល់ច្រើនអំពី សំណេរប្លុកកូដ កូដមនុស្សយន្ត សហគ្រិនភាព និងជំនាញភាសាអង់គ្លេស។
សិស្ស I-IELTS