ពង្រឹងសមត្ថភាព
ស្មាធ-ឃីដ បញ្ចូល សិល្បៈ កីឡា ស្ទីម ធ្វើម្ហូប និងប្រព័ន្ធផ្សព្វផ្សាយក្នុងសកម្មភាពក្រៅប្រព័ន្ធដ៏សម្បូរបែបផ្សេងទៀតដើម្បី ការអភិវឌ្ឍន៍សិស្សគ្រប់ជ្រុងជ្រោយ។
ស្មាធ-ឃីដ ផ្តល់ជូនសកម្មភាពក្រៅប្រព័ន្ធដ៏សម្បូរបែបក្នុងបំណងពង្រឹងបទពិសោធន៍សិក្សារបស់សិស្សបន្តែមលើអ្វីដែលពួកគេបានសិក្សាក្នុងថ្នាក់រៀន។ កម្មវិធីសិល្បៈ លើកទឹកចិត្តឱ្យមានការបញ្ចេញមតិដោយភាពច្នៃប្រឌិតតាមរយៈសិល្បៈទស្សនីភាព របាំ ល្ខោន និងតន្ត្រី ខណៈដែលជម្រើសកីឡាចម្រុះផ្តល់ការអភិវឌ្ឍន៍រាងកាយ និងជំនាញការងារជាក្រុម។
សិស្សរីរាយចូលរួមក្នុងគម្រោង STEAM ដើម្បីជំរុញការច្នៃប្រឌិត និងការចង់ដឹងចង់ឃើញបែបវិទ្យាសាស្ត្រ ខណៈដែលកម្មវិធីចំណេះដឹងផ្នែកធ្វើម្ហូបណែនាំពួកគេអំពីអាហារូបត្ថម្ភ និងការចម្អិនអាហារសុខភាព។ លើសពីនេះ វគ្គសិក្សាប្រព័ន្ធផ្សព្វផ្សាយ (តាមទូរទស្សន៍) ផ្តល់ជូនសិស្សនូវជំនាញមូលដ្ឋានសម្រាប់ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ។
សកម្មភាពប្លែកៗទាំងនេះមិនត្រឹមតែលើកកម្ពស់ការសិក្សា ប៉ុន្តែថែមទាំងជំរុញការអភិវឌ្ឍន៍រួម ដើម្បីរៀបចំសិស្សសម្រាប់អនាគតដ៏ល្អ។
“ក្រៅពីចំណេះក្នុងថ្នាក់រៀន សិស្សរបស់យើងអភិវឌ្ឍកាយ-ចិត្ត តាមរយៈកម្មវិធីទាំងនេះ។”
សិស្សស្មាធ-ឃីដ


















