វគ្គសិក្សាខ្លីៗ

ដើម្បីគាំទ្រដល់វឌ្ឍនភាពសិស្សក្នុងសតវត្សទី២១ ស្មាធ-ឃីដផ្តល់ជូនវគ្គបណ្តុះបណ្តាល់ជាច្រើន រួមមាន ភាសាបរទេស នវានុវត្តភាព IELTS ព្រមជាមួយនឹងសកម្មភាពពង្រឹងសមត្ថភាពជាច្រើនក៏ដូចជាកម្មវិធី បង្អួចឱកាសដែលសិស្សចូលរួមក្នុងក្លឹបសិក្សាផ្សេងៗដើម្បីពួកគេពូកែទាំង សិក្សា ច្នៃប្រឌិត និងមានសមត្ថភាពសកល។

SIS Programs

យើងមានមោទនភាពដែលភាសាទីពីរ (ភាសាបរទេស) របស់យើងប្រសើរឡើងដោយកម្មវិធីច្នៃប្រឌិតនេះ។

សិស្សស្មាធ-ឃីដ

ភាសាបរទេស

តាមរយៈមជ្ឈមណ្ឌលសកម្មសម្រាប់ការអប់រំអន្តរជាតិ (ACIE) ស្មាធ-ឃីដ ពង្រឹងជំនាញភាសាដល់សិស្សក្នុងនោះមាន ភាសាអង់គ្លេស ឬ ភាសាចិន ពីកម្រិតដំបូង-កម្រិតខ្ពស់។

SIS - ESL Program

វគ្គសិក្សា ESL ពីកម្រិតដំបូងដល់កម្រិតចុងក្រោយ បាននិងកំពុងដើរតួនាទីអភិវឌ្ឍជំនាញ និយាយ ស្តាប់ អាន និងសរសេរ (SLRW) ដល់សិស្សសម្រាប់បំពេញគោលបំណងសិក្សា និងគោលបំណងផ្សេងទៀត។

SIS - CSL Program

វគ្គសិក្សា CSL ពីកម្រិតដំបូងដល់កម្រិតចុងក្រោយ បាននិងកំពុងដើរតួនាទីអភិវឌ្ឍជំនាញ និយាយ ស្តាប់ អាន និងសរសេរ (SLRW) ដល់សិស្ស សម្រាប់បំពេញគោលបំណងសិក្សា និងគោលបំណងផ្សេងទៀត។

SIS TSL Program

TSL ពីកម្រិតដំបូងដល់កម្រិតចុងក្រោយ ត្រូវបានរចនានិងរៀបចំឡើងដើម្បីជម្រុញឱ្យសិស្សមានលក្ខណៈសម្បត្តិគ្រប់គ្រាន់លើជំនាញ និយាយ ស្តាប់ អាន និងសរសេរ (SLRW) សម្រាប់ការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់ផ្សេងទៀត។

នវានុវត្តភាពនិងIELTS

នវានុវត្តភាពនិងIELTS (I-IELTS) រួមមានមុខវិជ្ជា សហគ្រិនភាព វិទ្យាសាស្ត្រកុំព្យូទ័រ មនុស្សយន្ត(រ៉ូបូ) និង IELTS ។

សហគ្រិនភាព

អនុវត្តតាម បន្ទប់ពិសោធជំនួញ (VentureLab ស្ដង់ដារអាមេរិក) ស្មាធ-ឃីដ ផ្តល់ជូនកម្មវិធី កុមារសហគ្រិនភាព ពីថ្នាក់ទី១-៦ យុវសហគ្រិនភាពពីថ្នាក់ទី ៧-១២ ដល់សិស្សកម្មវិធីអន្តរជាតិ។ កម្មវិធីនេះ គ្របដណ្តប់លើប្រធានបទសិក្សាសំខាន់ៗ រួមមាន” គំនិតសហគ្រិនភាព ការច្នៃប្រឌិត ការបង្កើតគំនិត ការស្រាវជ្រាវទីផ្សារ ការវិភាគឱកាស ការគិតក្នុងការរចនា ការបង្កើតគំរូអាជីវកម្ម និងការតេស្តទីផ្សារ” ដើម្បីជំរុញជំនាញអាជីវកម្មជាក់ស្តែង។

វិទ្យាសាស្ត្រកុំព្យូទ័រ

អនុវត្តតាម Tynker ស្តង់ដារអាមេរិក ស្មាធ-ឃីដ ផ្តល់ជូនវគ្គសិក្សា កុមារសំណេរកូដ រាល់ថ្ងៃសៅរ៍ដល់សិស្សចាប់ពីថ្នាក់ទី១-៦ ក្នុងកម្មវិធីជាតិ ឬអន្តរជាតិ។ វគ្គសិក្សាមានចាប់ពីការសរសេរកូដប្លុកសម្រាប់សិស្សដំបូង រហូតដល់ការសរសេរកម្មវិធី Python ងាយៗ ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការគិតវិភាគស៊ីជម្រៅ និងការដោះស្រាយបញ្ហាផ្សេងៗ។

មនុស្សយន្ត (រ៉ូបូ)

អនុវត្តតាមStick’Em ស្តង់ដារសិង្ហបុរី ស្មាធ-ឃីដ ផ្តល់ជូនវគ្គសិក្សា យុវរ៉ូបូ (Teen-Robotics) ដល់សិស្សចាប់ពីថ្នាក់ទី៧ ក្នុងកម្មវិធីអន្តរជាតិ ដែលការសិក្សាចាប់ផ្តើមពី កូដBuild-in រហូតដល់Python ។ កម្មវិធីនេះជំរុញការអប់រំ STEAM ដោយការរៀនបែបអនុវត្តផ្ទាល់ និងជំនាញសំណេរកូដកម្រិតខ្ពស់ ដើម្បីសិស្សមាននវានុវត្តភាព និងចេះដោះស្រាយបញ្ហាផ្សេងៗ។

ថ្នាក់ត្រៀម IELTS

ប្រព័ន្ធតេស្តភាសាអង់គ្លេសអន្តរជាតិ (ស្តង់ដារ IELTS-British-based សហការគ្រប់គ្រងដោយ Cambridge Assessment English, British Council, and IDP: IELTS Australia) ត្រូវបានរៀបចំឡើងដើម្បីសិស្សទទួលបានពិន្ទុតេស្តសរុបដែលជាភស្តុតាងនៃសមត្ថភាពភាសាអង់គ្លេស ទទួលស្គាល់ដោយ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងកន្លែងធ្វើការជាច្រើននៅជុំវិញពិភពលោក ក៏ដូចជាទទួលស្គាល់ដោយអាជ្ញាធរអន្តោប្រវេសន៍នៅក្នុងប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ និងចក្រភពអង់គ្លេសផងដែរ។

ពង្រឹងសមត្ថភាព

ស្មាធ-ឃីដ បង្កើនបទពិសោធន៍សិក្សានិងសមត្ថភាពដល់សិស្សជាមួយនឹងវិសាលភាពដ៏ទូលំទូលាយនៃសកម្មភាពក្រៅម៉ោងជាច្រើន។

យើងបង្កើនចំណង់សិក្សាក្នុងថ្នាក់ជាមួយនឹងសកម្មភាពក្រៅម៉ោងជាច្រើនដែលរួមមានកម្មវិធីសិល្បៈ កីឡាចម្រុះ ការចូលរួមគម្រោង STEAM របៀបធ្វើម្ហូប ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនបទពិសោធន៍សិក្សា ក៏ដូចជាអភិវឌ្ឍន៍សមត្ថភាពសិស្ស។

បង្អួចឱកាស

“បង្អួចឱកាស” ពង្រឹងនិងពង្រីកសមត្ថភាពសិស្សលើសពីការសិក្សាបែបប្រពៃណី ដោយផ្តល់ពួកគេនូវឱកាសស្វែងយល់ចំណេះថ្មីៗពីក្លឹបសិក្សា។

ក្លឹបទាំងនេះផ្តល់ឱ្យសិស្សនូវឱកាសដើម្បីក្លាយជាផ្នែកនៃសហគមន៍ ដែលក្លឹបនីមួយៗបម្រើឱ្យគោលបំណងផ្សេងគ្នា។ ក្លឹបជាច្រើនដូចជា យុវសហគ្រិន អ្នកទីផ្សារឯករាជ្យ និងអ្នកបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយ បាននិងកំពុងដើរតួនាទីជំរុញសហគ្រិនភាព និងជំនាញទំនាក់ទំនងដល់សិស្ស។

ក្លឹបជជែកពិភាក្សា DIY ធ្វើឱ្យការនិយាយជាសាធារណៈកាន់តែច្បាស់ ខណៈដែល ក្រុមប្រឹក្សាសិស្ស ផ្តល់បទពិសោធន៍ភាពជាអ្នកដឹកនាំ។ ក្លឹបកីឡាពង្រឹងកាយសម្បទា ក្លឹបអ្នកស្ម័គ្រចិត្ដសហគមន៍ និងការជជែកដេញដោលលើកទឹកចិត្តឱ្យមានការចូលរួម និងការគិតវិភាគស៊ីជម្រៅ។

តម្លៃនិងការចុះឈ្មោះរៀន

ស្មាធ-ឃីដ ផ្តល់ជូនថ្លៃសិក្សាសមរម្យ ប៉ុន្តែគុណភាពសិក្សាអស្ចារ្យ។

សាលាអន្តរជាតិ ស្មាធ-ឃីដ ផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ខណៈដែលរក្សាបាននូវតម្លៃសិក្សាសមរម្យ។ វិធីសាស្រ្តបង្រៀនប្រកបដោយវិជ្ជាជីវៈរបស់យើង អនុញ្ញាតឱ្យយើងផ្តល់នូវស្តង់ដារអប់រំដ៏ល្អឥតខ្ចោះ។ សម្រាប់អ្នកដែលកំពុងស្វែងរកអាហារូបករណ៍ យើងសូមអញ្ជើញអ្នកឱ្យពិនិត្យមើលគោលការណ៍ដ៏ទូលំទូលាយរបស់យើង។

ស្មាធ-ឃីដ យកចិត្តទុកដាក់រក្សាឱ្យខាងតែបាននូវស្តង់ដារខ្ពស់នៃការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្ស។