បណ្ទិតសភា

ស្មាធ-ឃីដ សូមស្វាគមន៍! ស្មាធ-ឃីដ ជាថ្នាលអប់រំពីមត្តេយ្យ-១២ ដើម្បីប្រែក្លាយសិស្សជាពលរដ្ឋពេញដោយសមត្ថភាពនាពេលអនាគត។

ស្មាធ-ឃីដ អប់រំពីមត្តេយ្យ-១២តាមកម្មវិធីជាតិ (ចំណេះទូទៅភាសាខ្មែរ) កម្មវិធីអន្តរជាតិ (ចំណេះទូទៅភាសាអង់គ្លេស-ចិនស្តង់ដារអាមេរិក AERO, US-CCSS)ក្នុងក្របខ័ណ្ឌអប់រំជាតិនិងទស្សនវិស័យអប់រំសកល។ សាលាក៏បាននិងកំពុងអភិវឌ្ឍសមត្ថភាពសិស្សតាមរយៈកម្មវិធីសិក្សាភាសាបរទេស (ACIE) កម្មវិធីនវានុវត្តភាព&IELTS និងកម្មវិធីបន្ថែមផ្សេងៗ ព្រមជាមួយនឹងកម្មវិធី “បង្អួចឱកាស”ដ៏ពិសេសដើម្បីភាពជោគជ័យរបស់សិស្ស។

SmartKids' Students

“អរគុណស្មាធ-ឃីដ ថា្នលសិក្សាដ៏មានកិត្យានុភាព អប់រំយើងឱ្យមានសមត្ថភាពដូចថ្ងៃនេះ។”

សិស្សស្មាធ-ឃីដ

កម្មវិធីសិក្សា

ស្មាធ-ឃីដ សូមស្វាគមន៍! ស្មាធ-ឃីដ ជាថ្នាលអប់រំសិស្សដើម្បីអនាគតត្រចះត្រចង់ ពីមត្តេយ្យ-១២។

ស្មាធ-ឃីដ អប់រំសិស្សតាមកម្មវិធីជាតិនិងអន្តរជាតិ។កម្មវិធីអន្តរជាតិអនុវត្តតាមកម្មវិធី AEROនិងUS-CCSSស្តង់ដារអាមេរិកដើម្បីសិស្សមានសមត្ថភាពក្នុងទិដ្ឋភាពសកល។

ជាងនេះទៀតកម្មវិធីជាតិនៅស្មាធ-ឃីដបាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មបណ្តុះវឌ្ឍនភាពចំណេះដឹងនិងអាកប្បកិរិយាវិជ្ជមានដល់សិស្ស ពីមត្តេយ្យដល់មធ្យមសិក្សាទុតិយភូមិ។ការដែលអាចធ្វើជាម្ចាស់លើមុខវិជ្ជាស្នូលក្រោមក្របខណ្ឌរបស់ក្រសួងអប់រំយុវជននិងកីឡា សិស្សនឹងចេះគិតយ៉ាងស៊ីជម្រៅស្គាល់តម្លៃនៃការរៀនសូត្រពេញមួយជីវិត មានមេត្តាករុណានិងចេះទទួលខុសត្រូវលើទង្វើរបស់ខ្លួន។

តាមគ្រប់វិធីល្អៗសិស្សស្មាធ-ឃីដត្រៀមខ្លួនសម្រាប់ភាពជោគជ័យនាពេលខាងមុខ។

កម្មវិធីក្រៅប្រព័ន្ធ

ដើម្បីគាំទ្រដល់ការលូតលាស់ប្រកបដោយសមត្ថភាពរបស់សិស្សក្នុងសតវត្សរ៍ទី ២១ស្មាធ-ឃីដក៏ផ្តល់វគ្គសិក្សាក្រៅម៉ោងរៀបចំជាពិសេសសម្រាប់ការសិក្សាទាំងក្នុងនិងចុងសប្តាហ៍ផងដែរ។

វគ្គសិក្សារួមមាន ភាសាអង់គ្លេស ភាសាចិន ភាសាថៃ ក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលសកម្មសម្រាប់ការអប់រំអន្តរជាតិ (ACIE) កុមារសហគ្រិនភាព- យុវសហគ្រិនភាព តាមVentureLab (ស្តង់ដារអាមេរិក) ប្រព័ន្ធតេស្តភាសាអង់គ្លេសអន្តរជាតិ (IELTS ស្តង់ដារចក្រភពអង់គ្លេស) សំណេរកូដសម្រាប់កុមារ តាមTynker (ស្តង់ដារអាមេរិក) និង សំណេរកូដរ៉ូបូសម្រាប់យុវសិស្ស តាមStick’s Em (ស្តង់ដារសិង្ហបុរី)។

តម្លៃនិងការចុះឈ្មោះរៀន

ស្មាធ-ឃីដ ផ្តល់ជូនថ្លៃសិក្សាសមរម្យ ប៉ុន្តែគុណភាពសិក្សាអស្ចារ្យ។

សាលាអន្តរជាតិ ស្មាធ-ឃីដ ផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ខណៈដែលរក្សាបាននូវតម្លៃសិក្សាសមរម្យ។ វិធីសាស្រ្តបង្រៀនប្រកបដោយវិជ្ជាជីវៈរបស់យើង អនុញ្ញាតឱ្យយើងផ្តល់នូវស្តង់ដារអប់រំដ៏ល្អឥតខ្ចោះ។ សម្រាប់អ្នកដែលកំពុងស្វែងរកអាហារូបករណ៍ យើងសូមអញ្ជើញអ្នកឱ្យពិនិត្យមើលគោលការណ៍ដ៏ទូលំទូលាយរបស់យើង។

ស្មាធ-ឃីដ យកចិត្តទុកដាក់រក្សាឱ្យខាងតែបាននូវស្តង់ដារខ្ពស់នៃការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្ស។