ទីតាំង
សាលាអន្តរជាតិ ស្មាធ-ឃីដ មានទីតាំងសរុបប្រាំមួយ។ ទីតាំងនីមួយៗស្អាត មានអនាម័យ សុវត្ថិភាព សន្តិសុខ ធំទូលាយ និងបំពាក់ដោយសម្ភារៈរៀន និងបង្រៀនទំនើបៗ។
សាលាអន្តរជាតិ ស្មាធ-ឃីដ (សសឃ) មានមោទនភាពក្នុងការបើកទ្វារផ្តល់សេវាអប់រំដល់សិស្សានុសិស្សនៅនឹងទីតាំងធំៗ ចំនួន៦ ទីតាំងចំនួន៤នៅក្នុងខេត្តសៀមរាប ១នៅខេត្តកំពង់ធំ និង១ទៀតនៅរាជធានីភ្នំពេញ។
បរិវេណនៃទីតាំងនីមួយៗត្រូវបានថែទាំយ៉ាងល្អិតល្អន់ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអនាម័យខ្ពស់។ យើងផ្តល់អាទិភាពលើសុវត្ថិភាព និងសន្តិសុខចំពោះសិស្ស និងបុគ្គលិក ដោយប្រើប្រាស់វិធានការសុវត្ថិភាពដ៏រឹងមាំ ដើម្បីធានាបាននូវបរិយាកាសសិក្សាដែលគ្មានកង្វល់។
គ្រប់ទីតាំង មានបរិវេណធំទូលាយ ដែលអនុញ្ញាតឱ្យសិស្សទទួលបានូវបទពិសោធន៍សិក្សាដ៏សកម្ម និងដ៏ស្វាហាប់។
យើងប្ដេជ្ញាក្នុងការផ្តល់ជូននូវឱកាសសិក្សាដ៏ល្អបំផុត ដោយទីតាំងនីមួយៗបំពាក់ជាមួយនឹងសម្ភារៈ និងឧបករណ៍សិក្សាបង្រៀនទំនើប និងប្រកបដោយភាពច្នៃប្រឌិត។ គ្រឿងបរិក្ខារទំនើបៗទាំងនេះនឹងគាំទ្រដល់សកម្មភាពសិក្សា និងកម្មវិធីសិក្សាផ្សេងៗជាច្រើន ដែលផ្តល់ឱកាសដល់សិស្សានុសិស្សទទួលបានបទពិសោធន៍អប់រំដ៏ទូលំទូលាយ ដែលឆ្លើយតបនឹងចំណាប់អារម្មណ៍ និងទេពកោសល្យចម្រុះរបស់ពួកគាត់។
គ្រប់ទីតាំង ស្មាធ-ឃីដ បាននិងកំពុងផលិតធនធានមនុស្សឱ្យក្លាយជាអ្នកដឹកនាំ និងអ្នកច្នៃប្រឌិតនាពេលអនាគត។
“យើង រីករាយ មានមោទនភាព និងមានសំណាងដែលបាននិងកំពុងសិក្សានៅ ស្មាធ-ឃីដ”។
សិស្សស្មាធ-ឃីដ