កុមារដ្ឋាន
ការច្នៃប្រឌិតនាំមកនូវអ្វីថ្មីៗរាប់មិនអស់។ ចូរផ្តល់សេរីភាពដល់កុមារដើម្បីពួកគេក្លាយជាអ្នកច្នៃប្រឌិត!
សិស្សថ្នាក់កុមារដ្ឋានមានអាយុ២ឆ្នាំ ខណៈដែលថ្នាក់មត្តេយ្យដំបូង អាយុ៣ឆ្នាំ។ សិល្បៈ និងសង្គម ការលូតលាស់នៃអារម្មណ៍ (ដើម្បីលើកកម្ពស់ ការស្គាល់តម្លៃគំនិតខ្លួន និងការទទួលយកអ្វីដែលខ្លួនមាន ទំនាក់ទំនងពីកុមារទៅកុមារ សមត្ថភាពសង្គម ទំនាក់ទំនងកុមារជាមួយគ្រូ ទំនាក់ទំនងកុមារជាមួយក្រុម) សិល្បៈ និងការលូតលាស់កាយ-ចិត្ត (ដើម្បី លើកកម្ពស់ សិល្បៈនៃការអភិវឌ្ឍចលនា សិល្បៈនៃអភិវឌ្ឍន៍សុខភាពផ្លូវចិត្ត) ត្រូវបានកំណត់ជាអាទិភាពចម្បង និងកំពុងត្រូវបានបង្រៀនដល់កូនតូចៗនៅទីនេះ។ ជាងនេះទៀត កុមារនឹងត្រៀមខ្លួនបានរួចរាល់ដើម្បីបន្តការសិក្សានៅមត្តេយ្យកម្រិតបន្ទាប់ ដែលពួកគេនឹងត្រូវរៀនមុខវិជ្ជា គណិតវិទ្យា ភាសា និងវិទ្យាសាស្ត្រ ប្រកបដោយភាពច្នៃប្រឌិត។





មើលសិស្សមត្តេយ្យដ៏គួរឱ្យស្រឡាញ់កំពុងសិក្សាដោយរីករាយ ដើម្បីក្លាយជាអ្នកច្នៃប្រឌិតដ៏មានសក្តានុពល។
ថ្នាក់កុមារដ្ឋានស្មាធ-ឃីដ
សូចនាករអភិវឌ្ឍន៍
សិល្បៈលូតលាស់កាយ-ចិត្ត
លំនឹងខ្លួនលើខ្សែបន្ទាត់ លេងនៅសួនកុមារ ជិះកង់បី ដើរ រត់ ចាប់ បោះ ការអនាម័យដៃ សម្អាតថ្នាក់រៀន រៀបចំបន្ទប់រៀន និងបន្ទប់គេង លេង Origami និងជំនាញចលនាសំខាន់ៗផ្សេងទៀត។
សិល្បៈសង្គម-អារម្មណ៍
រាំវង់ខ្មែរ – Romvong ទម្រង់របាំបស្ចិមប្រទេស- រាំBreak និងរាំTap ការលេងជាសាច់រឿងដើម្បី កសាងផ្ទះ សួនច្បារ ទេសភាពឆ្នេរ ពីឧបករណ៍ប្លុក បទចម្រៀង ចលនាម្រាមដៃតាមបទចម្រៀង សកម្មភាពតាមបទចម្រៀង ស្តាប់តន្ត្រី ការនិទានរឿង ពណ៌ងាយៗ បន្ទាត់ និងវាយនភាពដោយការគូរគំនូរ និងការនិយាយអំពីការងាររបស់ខ្លួន ទិវាកុមារ ទិវាមាតា ទិវាឪពុក ទិវាគ្រូបង្រៀន ទិវាផែនដី ពិធីបុណ្យ និងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងពីការយល់និងស្គាល់តម្លៃខ្លួន ការទទួលយកអ្វីដែលខ្លួនមាន ការគ្រប់គ្រងខ្លួនឯង និងកិច្ចការនានា។
គណិតវិទ្យាច្នៃប្រឌិត
ចាប់ពី លេខសូន្យ លេខពីរខ្ទង់ រូបរាងងាយៗ ទំហំងាយៗ រង្វាស់ងាយៗ ការតម្រៀប ប្រមាណវិធីគណិតវិទ្យាមួយខ្ទង់ និងល្បែងគណិតវិទ្យា។
សិល្បៈភាសាច្នៃប្រឌិត
ជំនាញ ស្តាប់ និយាយ បុរេសំណេរ បុរេអំណាន ពីមុខវិជ្ជា Jolly phonics ។
វិទ្យាសាស្ត្រច្នៃប្រឌិត
វិញ្ញានទាំងប្រាំ ភាពសមសួននៃរាងកាយ ការថែទាំរាងកាយ-ធ្មេញ អាហារសុខភាព សត្វចិញ្ចឹម និងការពិសោធន៍វិទ្យាសាស្ត្រសាមញ្ញ។
វីធីសាស្រ្ត
ផ្តោតលើចំណាប់អារម្មណ៍
ការចង់ដឹងចង់ឃើញរបស់កុមារតូចត្រូវបានយកចិត្តទុកដាក់ និងផ្តល់អាទិភាព។ គ្រូមត្តេយ្យសិក្សារបស់យើង តាក់តែង និងរចនាកម្រងអត្ថបទសិក្សាសប្បាយបែបអប់រំ ដើម្បីឆ្លើយតបនឹងចំណាប់អារម្មណ៍របស់ពួកគេ។
ទីពិសោធន៍ស្ទីម
ល្បែងអប់រំជាច្រើន រាប់ពីគម្រោងទោល ទៅគម្រោងក្រុមតូច និងប្រដាប់ក្មេងលេងឆ្លាតវៃ ត្រូវបានអនុវត្តនៅទីនេះ ដើម្បីកុមារតូចស្វែងយល់ និងទទួលបានចំណេះដឹងអំពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា (ប្រដាប់ក្មេងលេងឆ្លាតវៃដូចជា Music Blocks, LeapPad, Pixter, Question-Air និង GeoSaferi Talking Microscope) វិស្វកម្ម ឬសហគ្រិន សិល្បៈ ឬស្ថាបត្យកម្ម និងគណិតវិទ្យា។
សម្រាកប្រមូលថាមពល
សាលភាព នៃការផ្តោតអារម្មណ៍ជាមធ្យមរបស់កុមារតូចភាគច្រើន មានរយៈពេលពី១៥ទៅ៣០នាទី ដូច្នេះ ការសម្រាកពីការសិក្សាក្នុងថ្នាក់ ហើយមកចូលរួមក្នុងសកម្មភាពអប់រំកាយនិងសិល្បៈ គឺជាវិធីល្អបំផុតសម្រាប់កុមារ ក្នុងការស្តារថាមពល និងផ្តោតអារម្មណ៍ឡើងវិញ។
បង្កើនទំនុកចិត្ត
ខណៈសិស្សកំពុងរៀនមុខវិជ្ជា អប់រំចិត្ត-សង្គម និងសិល្បៈ ការចុះសួរសុខទុក្ខដោយផ្ទាល់របស់ឪពុកម្តាយ នាយកសាលា អ្នកគ្រប់គ្រង អ្នកពន្លត់អគ្គីភ័យ មន្ត្រីប៉ូលីស អ្នកថែសួន កសិករ គឺជាការលើកទឹកចិត្តកុមារតូច ឱ្យមាន ការប្រាស្រ័យទាក់ទងឆ្លងវ័យលើប្រធានបទផ្សេងៗ ហើយទទួលបានចំណេះដឹងថ្មីៗ និងបង្កើនទំនុកចិត្តលើខ្លួនឯងបន្តិចម្តងៗ។
ចំណេះដឹងសកល
សិស្សទទួលបានចំណេះដឹងមិនត្រឹមតែនៅក្នុងថ្នាក់រៀន ប៉ុន្តែនៅគ្រប់ទីកន្លែង។ ពីរដងក្នុងមួយឆ្នាំសិក្សា កុមារតូច មានឱកាសរីករាយនឹងទស្សនកិច្ចសិក្សា ហើយស្វែងយល់អំពីអ្វីថ្មីៗនៅក្នុងផ្នែកផ្សេងៗនៃសហគមន៍របស់ពួកគេ។