គោលការណ៍
សាលាអន្តរជាតិ ស្មាធ-ឃីដ (សសឃ) មានបរិយាកាសសិក្សា រួសរាយរាក់ទាក់ និងមានសុវត្ថិភាពក្នុងការអប់រំសិស្សឱ្យទទួលបាននូវ ចំណេះដឹង ចំណេះធ្វើ សីលធម៌ ទំនុកចិត្តលើខ្លួនឯង ប្រកបដោយសមភាព ដើម្បីពួកគេក្លាយជាពលរដ្ឋមានសុខភាពល្អ ច្នៃប្រឌិត សកម្ម និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ យើងខ្ញុំរីករាយដែលដឹងថាលោកអ្នកកំពុងស្វែងយល់លំអិតពីគោលការណ៍របស់យើងខ្ញុំ។
១. ប្រឆាំងការសម្លុតគម្រាម
យើងបដិសេធរាល់ទម្រង់នៃការគំរាមកំហែង។ គ្មានសិស្ស បុគ្គលិក ឪពុកម្តាយ អាណាព្យាបាល ឬសមាជិកសហគមន៍ស្មាធ-ឃីដនឹងត្រូវបានគំរាមកំហែងនៅក្នុងបរិយាកាសអប់រំរបស់សាលាឡើយ។ ការសម្លុតគម្រាមត្រូវបានកំណត់និយមន័យនៅទីនេះថា ជាឧបទ្ទវហេតុម្តងហើយម្តងទៀតរបស់មនុស្សមានកំលាំងខ្លាំង ឬមានអំណាចជាង ទៅលើមនុស្សតូច ឬខ្សោយជាង។ ការសម្លុតគម្រាមពាក្យសំដីដូចជា ការដាក់ឈ្មោះហៅក្រៅដែលធ្វើឱ្យបុគ្គលម្នាក់រងនូវក្តីអាម៉ាស់, ការប្រមាថ, ការគំរាមដោយសំដី។ ការសម្លុតគម្រាមទម្រង់ជារូបវន្តដូចជា ការវាយ, ការជាន់, ការទាត់ លើបុគ្គល ឬទ្រព្យសម្បត្តិបុគ្គលត្រូវបានលួច ឬធ្វើឱ្យខូចខាត។ ការសម្លុតគម្រាមទម្រង់ចិត្តសង្គមដូចជា ការទុកបុគ្គលម្នាក់ចោល ការមិនអើពើ ឬការផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីបុគ្គលនោះ។ ការសម្លុតគម្រាមទម្រង់ចិត្តសាស្ត្រដូចជា ការមើលងាយលើរូបសម្បិត្តបុគ្គលណាម្នាក់ជាដើម។
វិធានការ៖ អាកប្បកិរិយាគំរាមកំហែងនឹងត្រូវបានគ្រប់គ្រង និងដោះស្រាយតាមក្រមវិន័យសាលា ខណៈដែលការអភិវឌ្ឍន៍ជំនាញអន្តរបុគ្គលសមស្របដល់សិស្សានុសិស្សនឹងត្រូវបានបណ្តុះបណ្តាលពីរដងក្នុងមួយឆមាស។
ទំនួលខុសត្រូវរបស់បុគ្គលិកដែលទទួលខុសត្រូវទប់ស្កាត់ការសម្លុតគម្រាមគឺត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ដែលជាគំរូល្អ យកចិត្តទុកដាក់ អត់ឱន និងស្តាប់របាយការណ៍របស់សិស្សអំពីការសម្លុតគម្រាម ចាត់វិធានការដើម្បីការពារជនរងគ្រោះពីហានិភ័យផ្សេងទៀត ធ្វើសកម្មភាពដើម្បីបញ្ឈប់អាកប្បកិរិយាមិនល្អដែលកើតឡើងម្តងហើយ ម្តងទៀត និងចងក្រងឯកសារឧប្បត្តិហេតុនៃការសម្លុត ហើយរាយការណ៍ទៅ គណគ្រប់គ្រងសាលា។
ទំនួលខុសត្រូវរបស់សិស្ស គឺត្រូវប្រាប់ ឬរាយការណ៍ដល់គ្រូ ឪពុកម្តាយ បុគ្គលិកសាលា ឬមិត្តភក្តិ នូវព័ត៌មានលម្អិតអំពីឧប្បត្តិហេតុនៃការគំរាមកំហែង ។
ទំនួលខុសត្រូវរបស់ឪពុកម្តាយ គឺត្រូវស្តាប់ដោយក្តីសន្តោសចំពោះរបាយការណ៍អំពីការគំរាមកំហែង ជូនដំណឹងដល់សាលាប្រសិនបើមានការសង្ស័យថាមានការគំរាមកំហែង និងធ្វើការជាមួយសាលាក្នុងការស្វែងរកដំណោះស្រាយ។
២. ឯកសណ្ឋានសាលា
ការស្លៀកពាក់ឯកសណ្ឋានសាលា នឹងធ្វើឱ្យសិស្សទទួលបាននូវអារម្មណ៍វិជ្ជមានខណៈកំពុងស្ថិតនៅក្នុងបរិវេណសាលារៀន លើកកម្ពស់ការយល់ដឹងអំពីបរិយាប័ន្ន ការមិនរើសអើង និងឱកាសស្មើគ្នា ពង្រឹងការយល់ឃើញរបស់សាធារណជនថា សាលាពិតជាមានមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។ ការស្លៀកពាក់ឯកសណ្ឋានសាលា ក៏នឹងជួយបង្កើនសុវត្ថិភាពផ្ទាល់ខ្លួនដល់សិស្ស និងបុគ្គលិកតាមរយៈភាពងាយស្រួលក្នុងការញែកថានរណាជាសិស្ស បុគ្គលិក ភ្ញៀវ ឬបុគ្គលចំឡែក ជាងនេះទៀតនោះគឺវានឹងជួយលើកកម្ពស់ការយល់ឃើញជាវិជ្ជមានរបស់សហគមន៍ជុំវិញចំពោះសកម្មភាពអប់រំ។ សិស្សគ្រប់គ្នានៅទីនេះ យល់ព្រមកំណត់អត្តសញ្ញាណខ្លួនថាជាសិស្សរបស់សាលាអន្តរជាតិស្មាធ-ឃីដ ជាមួយនឹងការគ្រងឯកសណ្ឋានត្រឹមត្រូវដូចពិពណ៌នាខាងក្រោម។
ឯកសណ្ឋានសាលាប្រចាំថ្ងៃ
សិស្សស្រី៖ អាវ, សំពត់, ស្បែកជើង, (មួក- នៅពេលចេញទស្សនកិច្ចសិក្សា)
សិស្សប្រុស៖ អាវ, ខោ, ស្បែកជើង, (មួក- នៅពេលចេញទស្សនកិច្ចសិក្សា)
សិស្សនឹងតម្រូវឱ្យគ្រងឯកសណ្ឋានកីឡា ឯកសណ្ឋានរដូវក្តៅ ឬរដូវរងា តាមឱកាស និងរដូវកាល។
៣. ការតុបតែង
សិស្សទាំងអស់យល់ព្រមក្នុងការកំណត់អត្តសញ្ញាណខ្លួនជាមួយ នឹងការតុបតែងខ្លួនស្អាតសមរម និងប្រកបដោយមោទនភាពដូចបានបង្ហាញខាងក្រោម។
សិស្សស្រី៖ សក់ស្អាត ក្រចក និងធ្មេញមានអនាម័យ ឯកសណ្ឋានស្អាតបាត ស្បែកជើងសមសួននិងមានអនាម័យ និង(មួកសមសួននិងមានអនាម័យនៅពេលចេញទស្សកិច្ចសិក្សា)។
សិស្សប្រុស៖ សក់ ពុកចង្ការ និងពុកមាត់សមរម្យ ក្រចក និងធ្មេញមានអនាម័យ ឯកសណ្ឋានស្អាតបាត ស្បែកជើងសមសួននិងមានអនាម័យ (មួកសមសួននិងមានអនាម័យ ពេលចេញទស្សនកិច្ចសិក្សា)។
៤. វត្តមានសិក្សា
សសឃ យកចិត្តទុកដាក់លើកកម្ពស់ការចូលរួមជាប្រចាំរបស់សិស្សប្រកបដោយភាពជាដៃគូជាមួយឪពុកម្តាយ។
សិស្សត្រូវមានវត្តមានសិក្សា (ច្រើនជាង៨៥% ធៀបនឹងថ្ងៃសិក្សាសរុបប្រចាំខែ)។
បុគ្គលិកសាលាទទួលខុសត្រូវលើកកម្ពស់វត្តមានសិក្សាជាប្រចាំ កត់ត្រា និង តាមដានអវត្តមានរបស់សិស្ស ហើយជូនដំណឹងដល់មាតាបិតាអំពីសំណើរ និងផលវិបាកនៃវត្តមានសិក្សាដែលមិនគ្រប់ស្តង់ដាតម្រូវរបស់សាលា។
សិស្ស ត្រូវមក និងចូលរៀនរៀងរាល់ថ្ងៃ ទាន់ពេល និងត្រៀមខ្លួនឱ្យបានរួចរាល់ល្អដើម្បីរៀន។
មាតាបិតា ត្រូវធានាថាកូនមករៀនជារៀងរាល់ថ្ងៃ ប្រាប់ហេតុផលដែលអាចទទួលយកបានក្នុងករណីកូនអវត្តមាន ប្រាកដថាកូនមកទាន់ពេល និងត្រៀមខ្លួនដើម្បីរៀន និងត្រូវច្បាស់ថាព័ត៌មានលម្អិតនៃការចុះឈ្មោះកូនចូលរៀន ត្រឹមត្រូវ និងត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
៥. ការប្រឡង
សិស្សគ្រប់គ្នា យល់ព្រមមកនិងចូលរួមប្រឡងនៅថ្ងៃប្រឡង។ សិស្សដែលស្នើសុំប្រឡងមុខវិជ្ជាជាក់លាក់ ឬមុខវិជ្ជាទាំងអស់មុន ឬក្រោយកាលបរិច្ឆេទប្រឡង យល់ព្រមជាមួយនឹងការកាត់ពិន្ទុប្រាំភាគរយ (5%) ពីពិន្ទុនៃមុខវិជ្ជាជាក់លាក់ ឬពីពិន្ទុសរុបដែលខ្លួនទទួលបាន។
ឧទាហរណ៍នៃការកាត់ពិន្ទុពីមុខវិជ្ជាជាក់លាក់៖
សិស្សម្នាក់បានប្រឡងគណិតវិទ្យាមុនថ្ងៃប្រឡង ទទួលបានពិន្ទុគណិតវិទ្យា ៩៨។
ពិន្ទុដែលត្រូវបានកាត់គឺស្មើនឹង 98 * 5/100 = 4.9
ដូច្នេះ ពិន្ទុដែលនៅសល់របស់គាត់គឺស្មើនឹង 98 – 4.9 = 93.1
ឧទាហរណ៍នៃការកាត់ពិន្ទុពីមុខវិជ្ជាទាំងអស់
សិស្សម្នាក់បានធ្វើតេស្តមុខវិជ្ជាទាំងអស់បន្ទាប់ពីថ្ងៃប្រឡង ទទួលបានពិន្ទុគ្រប់មុខវិជ្ជាសរុប 85។
ពិន្ទុដែលត្រូវបានកាត់សរុបគឺស្មើនឹង 85 * 5/100 = 4.25
ដូច្នេះ ពិន្ទុសរុបដែលនៅសល់របស់គាត់គឺស្មើនឹង 85 – 4.25 = 80.75
៦. ការវាយតម្លៃ
សម្រាប់កម្មវិធីអន្តរជាតិ (AERO ស្តង់ដារអាមេរិក) និងកម្មវិធីយុវសហគ្រិនភាព និងបណ្ឌិតសភា (EAP)
សម្រាប់ថ្នាក់កុមារដ្ឋាននិងមត្តេយ្យដំបូង
តេស្តប្រចាំខែលើមុខវិជ្ជា ភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រសង្គម។
តម្រូវឱ្យសិស្សចូលរួមនៅក្នុងគម្រោង STEAM,
បំពេញកិច្ចការផ្ទះអំពីមុខវិជ្ជាភាសាអង់គ្លេសចំនួន៣សន្លឹកក្នុងមួយសប្តាហ៍។ សន្លឹកកិច្ចការនីមួយៗមានកម្រាស់១ទំព័រ នឹងត្រូវបានផ្តល់ឱ្យ និងប្រមូលពីសិស្សវិញរៀងរាល់២ថ្ងៃម្តង។
ត្រួតពិនិត្យការអភិវឌ្ឍន៍រាងកាយប្រចាំឆមាស និងប្រចាំឆ្នាំ
លទ្ធផលពីការចូលរួមរបស់សិស្សនៅក្នុង STEAM និងកិច្ចការផ្ទះនឹងកំណត់ថាសិស្សណានឹងត្រូវបានជ្រើសរើសជាសិស្សឆ្នើមទាំង៥រូបប្រចាំខែ។ តារាងសិស្សឆ្នើមប្រចាំខែនឹងត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់សាលា។ សៀវភៅតាមដានការសិក្សារបស់សិស្សនឹងត្រូវផ្ញើជូនអាណាព្យាបាលរៀងរាល់សប្តាហ៍ដំបូង ហើយប្រមូលរាល់សប្តាហ៍ទីពីរនៃខែថ្មី។
មត្តេយ្យសិក្សា
ធ្វើតេស្តប្រចាំខែលើមុខវិជ្ជា ភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រសង្គម (មុខវិជ្ជានីមួយៗ 30 នាទី) ការចូលរួមក្នុងគម្រោង STEAM បំពេញកិច្ចការផ្ទះចំនួន៣សន្លឹកក្នុងមួយសប្តាហ៍លើមុខវិជ្ជាភាសាអង់គ្លេស និងគណិតវិទ្យា។ សន្លឹកកិច្ចការផ្ទះនីមួយៗដែលមានកម្រាស់១ឬ២ទំព័រត្រូវបានផ្តល់ឱ្យ និងប្រមូលពីសិស្សវិញរៀងរាល់២ថ្ងៃម្តង។
ត្រួតពិនិត្យការអភិវឌ្ឍន៍រាងកាយប្រចាំឆមាសនិងប្រចាឆ្នាំ
លទ្ធផលពីការចូលរួមរបស់សិស្សនៅក្នុង STEAM និងកិច្ចការផ្ទះនឹងកំណត់ថាសិស្សណានឹងត្រូវបានជ្រើសរើសជាសិស្សឆ្នើមទាំង៥រូបប្រចាំខែ។ តារាងសិស្សឆ្នើមប្រចាំខែនឹងត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់សាលា។ សៀវភៅតាមដានការសិក្សារបស់សិស្សនឹងត្រូវផ្ញើជូនអាណាព្យាបាលរៀងរាល់សប្តាហ៍ដំបូង ហើយប្រមូលរាល់សប្តាហ៍ទីពីរនៃខែថ្មី។
ថ្នាក់ទី១ដល់ទី៦
ធ្វើតេស្តគ្រប់ជ្រុងជ្រោយប្រចាំខែ លើមុខវិជ្ជាភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រសង្គម (មុខវិជ្ជានីមួយៗ ៤០ នាទី)
ធ្វើវីដេអូបទបង្ហាញពីផ្ទះរយៈពេល៣នាទីអំពីមុខវិជ្ជាសង្គមវិទ្យាចំនួន១ក្នុង១ខែ។
តម្រូវឱ្យសិស្សចូលរួមនៅក្នុងគម្រោង STEAM,
បំពេញកិច្ចការផ្ទះចំនួន៣សន្លឹកក្នុងមួយសប្តាហ៍លើមុខវិជ្ជា ភាសាអង់គ្លេស និងគណិតវិទ្យា។ សន្លឹកកិច្ចការនីមួយៗដែលមានកម្រាស់២ទំព័រនឹងត្រូវបានផ្តល់ឱ្យ និងប្រមូលពីសិស្សវិញរៀងរាល់២ថ្ងៃម្តង។
លទ្ធផលតេស្ថប្រចាំខែ ការចូលរួមរបស់សិស្សនៅក្នុង STEAM និងកិច្ចការផ្ទះនឹងកំណត់ថាសិស្សណានឹងត្រូវបានជ្រើសរើសជាសិស្សឆ្នើមទាំង៥រូបប្រចាំខែ។ តារាងសិស្សឆ្នើមប្រចាំខែនឹងត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់សាលា។ សៀវភៅតាមដានការសិក្សារបស់សិស្សនឹងត្រូវផ្ញើជូនអាណាព្យាបាលរៀងរាល់សប្តាហ៍ដំបូង ហើយប្រមូលរាល់សប្តាហ៍ទីពីរនៃខែថ្មី។
ថ្នាក់នវានុវត្តភាព និងIELTS ទី៧-១២
ធ្វើតេស្តប្រចាំខែលើមុខវិជ្ជាសហគ្រិនភាព និង/ឬ IELTS,
ធ្វើវីដេអូរយៈពេល៥០វិនាទី ពីផ្ទះបង្ហាញអំពីមុខវិជ្ជាសហគ្រិនភាព ឬIELTS ចំនួន១ក្នុងមួយខែ។
ធ្វើតេស្តប្រចាំឆមាសលើមុខវិជ្ជាសហគ្រិនភាព និង/ឬ IELTS សម្រាប់ កម្មវិធីយុវសហគ្រិនភាពនិងបណ្ឌិតសភា (60 នាទីនីមួយៗ)
លទ្ធផលប្រចាំឆមាសរបស់សិស្សនឹងកំណត់ថាតើពួកគេស្ថិតក្នុង ‘តារាងសិស្សឆ្នើមទាំង៥នាក់ប្រចាំឆមាស។តារាងសិស្សឆ្នើមទាំង៥នាក់ប្រចាំឆមាសនឹងត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់សាលា។
សៀវភៅតាមដានការសិក្សារបស់សិស្សនឹងត្រូវបានផ្ញើជូនមាតាបិតារៀងរាល់សប្តាហ៍ដំបូងនៃខែ និងប្រមូលមកវិញរាល់សប្តាហ៍ទីពីរនៃខែថ្មី។
កម្មវិធីជាតិ
ថ្នាក់កុមារដ្ឋាននិងមត្តេយ្យដំបូង
តេស្តប្រចាំខែលើមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម។
តម្រូវឱ្យសិស្សចូលរួមនៅក្នុងគម្រោង STEAM,
បំពេញកិច្ចការផ្ទះចំនួនបីសន្លឹកក្នុងមួយសប្តាហ៍លើមុខវិជ្ជាភាសាខ្មែរ។ សន្លឹកកិច្ចការនីមួយៗដែលមានកម្រាស់១ទំព័រត្រូវបានផ្តល់ឱ្យ និងប្រមូលពីសិស្សវិញរៀងរាល់២ថ្ងៃម្តង។
ត្រួតពិនិត្យការអភិវឌ្ឍន៍រាងកាយប្រចាំឆមាស និងប្រចាំឆ្នាំ
លទ្ធផលពីការចូលរួមរបស់សិស្សនៅក្នុង STEAM និងកិច្ចការផ្ទះនឹងកំណត់ថាសិស្សណានឹងត្រូវបានជ្រើសរើសជាសិស្សឆ្នើមទាំង៥រូបប្រចាំខែ។ តារាងសិស្សឆ្នើមប្រចាំខែនឹងត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់សាលា។ សៀវភៅតាមដានការសិក្សារបស់សិស្សនឹងត្រូវផ្ញើជូនអាណាព្យាបាលរៀងរាល់សប្តាហ៍ដំបូង ហើយប្រមូលរាល់សប្តាហ៍ទីពីរនៃខែថ្មី។
មត្តេយ្យសិក្សា
តេស្តប្រចាំខែលើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងសង្គម (៣០នាទី មុខវិជ្ជានីមួយៗ) ការចូលរួមក្នុងគម្រោង STEAM បំពេញកិច្ចការផ្ទះចំនួនបីសន្លឹកក្នុងមួយសប្តាហ៍លើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា។ សន្លឹកកិច្ចការនីមួយៗដែលមានកម្រាស់១ឬ២ទំព័រត្រូវបានផ្តល់ឱ្យ និងប្រមូលពីសិស្សវិញរៀងរាល់២ថ្ងៃម្តង។
ត្រួតពិនិត្យការអភិវឌ្ឍន៍រាងកាយប្រចាំឆមាសនិងប្រចាឆ្នាំ
លទ្ធផលពីការចូលរួមរបស់សិស្សនៅក្នុង STEAM និងកិច្ចការផ្ទះនឹងកំណត់ថាសិស្សណានឹងត្រូវបានជ្រើសរើសជាសិស្សឆ្នើមទាំង៥រូបប្រចាំខែ។ តារាងសិស្សឆ្នើមប្រចាំខែនឹងត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់សាលា។ សៀវភៅតាមដានការសិក្សារបស់សិស្សនឹងត្រូវផ្ញើជូនអាណាព្យាបាលរៀងរាល់សប្តាហ៍ដំបូង ហើយប្រមូលរាល់សប្តាហ៍ទីពីរនៃខែថ្មី។
ថ្នាក់ទី១ដល់ទី៦
តេស្តពេញលេញប្រចាំខែលើមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងសិក្សាសង្គម (៤០នាទីនីមួយៗ)
ធ្វើវីដេអូរយៈពេល៣នាទីពីផ្ទះបង្ហាញអំពីវិទ្យាសាស្ត្រ ឬសិក្សាសង្គមចំនួន១ក្នុងមួយខែ,
តម្រូវឱ្យសិស្សចូលរួមនៅក្នុងគម្រោង STEAM,
បំពេញកិច្ចការផ្ទះចំនួន៣សន្លឹកក្នុងមួយសប្តាហ៍លើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា។ សន្លឹកកិច្ចការនីមួយៗដែលមានកម្រាស់២ទំព័រត្រូវបានផ្តល់ឱ្យ និងប្រមូលពីសិស្សវិញរៀងរាល់២ថ្ងៃម្តង។
លទ្ធផលតេស្ថប្រចាំខែ ការចូលរួមរបស់សិស្សនៅក្នុង STEAM និងកិច្ចការផ្ទះនឹងកំណត់ថាសិស្សណានឹងត្រូវបានជ្រើសរើសជាសិស្សឆ្នើមទាំង៥រូបប្រចាំខែ។ តារាងសិស្សឆ្នើមប្រចាំខែនឹងត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់សាលា។ សៀវភៅតាមដានការសិក្សារបស់សិស្សនឹងត្រូវផ្ញើជូនអាណាព្យាបាលរៀងរាល់សប្តាហ៍ដំបូង ហើយប្រមូលរាល់សប្តាហ៍ទីពីរនៃខែថ្មី។
ថ្នាក់ទី៧ដល់ទី១២
ធ្វើតេស្តប្រចាំខែលើមុខវិជ្ជាទាំងអស់ (៦០ នាទីនីមួយៗ)
បំពេញកិច្ចការផ្ទះលើគ្រប់មុខវិជ្ជាទាំងអស់ (មួយ ឬពីរទំព័រក្នុងមួយកិច្ចការផ្ទះ)
លទ្ធផលតេស្ថប្រចាំខែ និងកិច្ចការផ្ទះនឹងកំណត់ថាសិស្សណានឹងត្រូវបានជ្រើសរើសជាសិស្សឆ្នើមទាំង៥រូបប្រចាំខែ។ តារាងសិស្សឆ្នើមប្រចាំខែនឹងត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់សាលា។ សៀវភៅតាមដានការសិក្សារបស់សិស្សនឹងត្រូវផ្ញើជូនអាណាព្យាបាលរៀងរាល់សប្តាហ៍ដំបូង ហើយប្រមូលរាល់សប្តាហ៍ទីពីរនៃខែថ្មី។
៧. ភាពជាអ្នកដឹកនាំ
ការចូលរួមយ៉ាងសកម្មជាមួយសកម្មភាពផ្សេងៗនៅក្នុងសាលា នឹងជួយសិស្សស្វែងរកបាននូវសំឡេងភាគច្រើន ដើម្បីចូលរួមក្នុងការសម្រេចចិត្ត និងយល់ពីសិទ្ធិ និងការទទួលខុសត្រូវរបស់ពួកគេក្នុងនាមជាពលរដ្ឋដែលមានទំនួលខុសត្រូវ។ វាជួយសិស្សឱ្យមានឥទ្ធិពលពិតប្រាកដលើការសិក្សា និងបរិយាកាសសាលា ហើយរៀបចំពួកគេឱ្យចូលរួមប្រកបដោយអត្ថន័យនៅក្នុងសហគមន៍របស់ពួកគេ។ SIS ផ្តល់ឱកាសភាពជាអ្នកដឹកនាំដល់សិស្សទាំងនៅក្នុងថ្នាក់ សាលារៀន និងសហគមន៍ទូលំទូលាយតាមរយៈ៖
- ក្រុមប្រឹក្សាសិស្ស
- ប្រធានក្លឹបកីឡា
- អ្នកស្ម័គ្រចិត្តសហគមន៍
- កម្មវិធីជជែក DIY
៨. អាកប្បកិរិយា និងវិន័យ
គណៈកម្មាធិការវិន័យរបស់សាលាកំណត់ និងពង្រឹងឥរិយាបថសិស្សសមស្រប ជាមួយនឹងព្រំដែនច្បាស់លាស់ និងនីតិវិធីគ្រប់គ្រងអាកប្បកិរិយាមិនសមរម្យប្រកបដោយភាពយុត្តិធម៌ និងជាក់លាក់ក្នុងទំនាក់ទំនងល្អរវាងសិស្ស បុគ្គលិក និងឪពុកម្តាយ ដូចរៀបរាប់ខាងក្រោម។
សិស្សត្រូវបានរំពឹងថានឹងគោរពសិស្សដទៃទៀត គ្រូបង្រៀន បុគ្គលិកសាលា និងសមាជិកសហគមន៍ អនុវត្តតាមច្បាប់របស់សាលា និងវិន័យថ្នាក់រៀន ធ្វើតាមការណែនាំរបស់គ្រូ ខិតខំឱ្យមានស្តង់ដារខ្ពស់បំផុតក្នុងការរៀនសូត្រ គោរពសមាជិកទាំងអស់នៃសហគមន៍សាលា បង្ហាញការគួរសមចំពោះមិត្ត គ្រូបង្រៀន និងសមាជិកសហគមន៍ ហើយដោះស្រាយជម្លោះដោយការគោរព ស្ងប់ស្ងាត់ និងយុត្តិធម៌។ បុគ្គលិកសាលាត្រូវបានរំពឹងថានឹងកំណត់ និងពង្រឹងឥរិយាបថសិស្សសមស្រប តាមដានអាកប្បកិរិយាមិនសមរម្យរបស់សិស្ស និងផ្តល់គំរូសមរម្យដល់សិស្ស។ មាតាបិតាត្រូវបានរំពឹងថានឹងធ្វើការជាមួយសាលារៀនដើម្បីធានាថាកូនគេមានអាកប្បកិរិយាសមរម្យ។
៩. ការពារនិងគាំទ្រសិស្ស
សសឃ ផ្តល់នូវបរិយាកាសសិក្សាប្រកបដោយការការពារ ការគាំទ្រ សុវត្ថិភាព សុខុមាលភាព ដល់សិស្សទាំងអស់ជាមួយនឹងនីតិវិធីខាងក្រោម។
បុគ្គលិកសាលាទទួលខុសត្រូវចំពោះសូចនាករនៃការរំលោភបំពាន និងការធ្វេសប្រហែសរបស់សិស្ស យល់ដឹងអំពីកាតព្វកិច្ចក្នុងការផ្តល់យោបល់ដល់នាយកសាលាអំពីបញ្ហាសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សព្រមទាំងរាយការណ៍ពីហានិភ័យដែលសង្ស័យថាមានផលប៉ះពាល់ និង នីតិវិធីដោះស្រាយ។ សាលាស្មាធ ឃីដ គាំទ្រសិស្សតាមរយៈការបង្រៀនពួកគេពីអាកប្បកិរិយាការពារ និងជូនដំណឹងដល់សិស្សអំពីសិទ្ធិរបស់ពួកគេក្នុងការការពារពីការរំលោភបំពាន និងបណ្តាញផ្តល់ជំនួយប្រសិនបើពួកគេមានការព្រួយបារម្ភអំពីការរំលោភបំពាន ខណៈពេលដែលឪពុកម្តាយទទួលខុសត្រូវក្នុងការរាយការណ៍ ឬពិភាក្សាជាមួយសាលាអំពីកង្វល់របស់ពួកគាត់។
១០. សុខភាពសិស្ស
សសឃ ជ្រោមជ្រែងសិស្សានុសិស្សក្នុងការគ្រប់គ្រងសុខភាពរបស់ពួកគេតាមរយៈការអនុវត្តកម្មវិធីការពាររបស់សាលា លើកកម្ពស់សុខភាព និងសុវត្ថិភាព បង្កើតផែនការថែទាំសុខភាព ដើម្បីគាំទ្រដល់សិស្សដែលត្រូវការជំនួយ ព្រមទាំងការផ្តល់ជំនួយសង្គ្រោះបឋម និងការថែទាំបណ្តោះអាសន្នដល់សិស្សានុសិស្សដែល ឈឺ ឬជួបគ្រោះថ្នាក់នៅសាលា។
១១. ធានារ៉ាប់រងសិស្ស
សសឃ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងទូទៅ Forte ផ្តល់ឱ្យសិស្សនូវអត្ថប្រយោជន៍ GPA សម្រាប់គម្រោងស្មាធ ឃីដ ដែលសិស្សម្នាក់ៗនឹងទទួលបានសំណងដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅ Forte ចន្លោះពីបីពាន់ទៅប្រាំពាន់ដុល្លារអាមេរិក (3000 ដុល្លារសម្រាប់សិស្សដែលបានបង់ថ្លៃសិក្សា និងថ្លៃសិក្សាប្រចាំឆ្នាំបន្ទាប់ពីខែកក្កដា ឆ្នាំ 2023 និង $5000 សម្រាប់អ្នកដែលបានបង់ថ្លៃសិក្សា និងថ្លៃប្រចាំឆ្នាំមុនដំណាច់ខែកក្កដា ឆ្នាំ 2023) ក្នុងករណីគ្រោះថ្នាក់ទាក់ទងនឹង GPA ។ ការធានារ៉ាប់រងនេះអាចអនុវត្តបានសម្រាប់សិស្សក្នុងកម្មវិធីសិក្សាអន្តរជាតិ និងក្នុងស្រុក EAP និង ACIE (កម្រិតមធ្យម និងខ្ពស់ជាងនេះ) ដែលបង់ថ្លៃសិក្សា និងថ្លៃសិក្សាប្រចាំឆ្នាំ។ សិស្សម្នាក់នឹងត្រូវបានផ្តល់ជូនកញ្ចប់ធានារ៉ាប់រងចំនួន១។ សូមទាក់ទងការិយាល័យចូលរៀនរបស់យើងសម្រាប់ព័ត៌មានបន្ថែម។
១២. អប់រំអំពីគ្រឿងញៀន
សសឃ ត្រូវប្រាកដថាសិស្សានុសិស្សយល់ដឹងអំពីបញ្ហាទាក់ទងនឹងគ្រឿងញៀន គ្រឿងស្រវឹង បារី បារីអេឡិចត្រូនិចគ្រប់ប្រភេទ និង vaping ព្រមទាំងថ្នាំខុសច្បាប់ដូចបានរៀបរាប់ខាងលើ សិស្សដែលចូលរួម ឬផ្គត់ផ្គង់សារធាតុខុសច្បាប់នឹងត្រូវបានដោះស្រាយក្រោមក្រមវិន័យសាលារួមមាន ការផ្អាកការសិក្សា ការជូនដំណឹងដល់ប៉ូលីស ការហាមប្រើប្រាស់ ឬនាំយកគ្រឿងញៀន ស្រា បារី បារីអេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងបរិវេណសាលា ក្នុងម៉ោងសិក្សា ឬក្នុងកម្មវិធីសាលា។
១៣. ទស្សនកិច្ចអាជីវកម្ម
សសឃ ប្រមូលមូលនិធិសប្បុរសធម៌សម្រាប់មន្ទីរពេទ្យកុមារ និងក្រុមជនងាយរងគ្រោះ។ ក្នុងនាមពួកគេ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អាជីវកម្មដែលមានបំណងចង់ឧបត្ថម្ភ។ យើងនឹងចេញជូនម្ចាស់អាជីវកម្មចដែលផ្តល់មូលនិធិចំនួន 20 ដុល្លារអាមេរិកឡើងនូវ ‘វិញ្ញាបនបត្រអរគុណ’ និង/ឬបង្ហោះរូបសញ្ញាអាជីវកម្មរបស់លោកអ្នកសម្រាប់រយៈពេលមួយខែនៅលើប្រព័ន្ធផ្សព្វផ្សាយសាលារបស់យើងតាមការអនុញ្ញាតរបស់លោកអ្នក។
១៤. ការឧបត្ថម្ភ
កន្លងមក សសឃ បានផ្តល់អាហារូបករណ៍ជាផ្នែក ឬពេញលេញដល់សិស្ស។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គល ឬសហគ្រាសអាជីវកម្មដែលមានបំណងផ្តល់ជូននូវថ្លៃសិក្សាជាផ្នែក (ចាប់ពី 20% ឡើងទៅ) ឬថ្លៃសិក្សាពេញលេញដល់សិស្ស សូមទាក់ទងមកបុគ្គលិកចុះឈ្មោះសិក្សារបស់យើងខ្ញុំ។ យើងខ្ញុំនឹងចេញ ‘វិញ្ញាបនបត្រអរគុណ’ ជូន និង/ឬបង្ហោះរូបភាពរបស់លោកអ្នករយៈពេលមួយខែនៅលើប្រព័ន្ធផ្សព្វផ្សាយសាលារបស់យើង ប្រសិនបើលោកអ្នកអនុញ្ញាត។ យើងនឹងចេញវិញ្ញាបនបត្រអរគុណដល់សហគ្រាសអាជីវកម្ម និង/ឬបង្ហោះឡូហ្គោអាជីវកម្មរបស់លោអ្នករយៈពេលមួយខែលើប្រព័ន្ធផ្សព្វផ្សាយសាលារបស់យើងតាមការអនុញ្ញាតរបស់លោកអ្នក។
១៥. អាហារូបករណ៍ (MOU)
សសឃ ផ្តល់អាហារូបករណ៍ជាផ្នែកលើថ្លៃសិក្សាដល់សិស្សមកពីអង្គការក្រៅរដ្ឋាភិបាល។ កូនៗរបស់បុគ្គលិកមកពីការិយាល័យរដ្ឋាភិបាល គ្លីនិកឯកជន សណ្ឋាគារ មគ្គុទ្ទេសក៍ទេសចរណ៍ និងសហគ្រាសធុរកិច្ចផ្សេងទៀតដែលបានចុះ អនុស្សរណៈយោគយល់ ជាមួយយើង ហើយយល់ព្រមបង់ថ្លៃសិក្សាគិតជាឆ្នាំ។
១៦. អាហារូបករណ៍សហគមន៍
រៀងរាល់ឆ្នាំសិក្សា ចាប់ពីឆ្នាំ ២០២៤-២០២៥ សសឃ ផ្តល់អាហារូបករណ៍ សម្រាប់ថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង ១០០%ចំនួន១ដល់សិស្សដែលត្រូវគ្នានឹងលក្ខខណ្ឌអាហារូបករណ៍សហគមន៍របស់យើង។ សូមទាក់ទងបុគ្គលិករបស់យើងសម្រាប់ព័ត៌មានបន្ថែម។
១៧. អាហារូបករណ៍សិស្សលេខ១
សិស្សឆ្នើមលេខ១ នៃកម្រិតថ្នាក់នីមួយៗក្នុងកម្មវិធី អន្តរជាតិស្តង់ដារអាមេរិក (AERO) ត្រូវបានបញ្ចុះតម្លៃថ្លៃសិក្សា ១០% សម្រាប់ការបន្តការសិក្សានៅទីតាំងដែលកំពុងរៀន ស្របពេលនឹងការចុះឈ្មោះចូលរៀនឡើងវិញដែលបានបង់ថ្ងៃសិក្សាសម្រាប់ឆ្នាំបន្ទាប់គិតជាឆ្នាំរួចរាល់។
(សម្រាប់តែអាហារូបករណ៍គ្មានអនុស្សរណៈយោគយល់)
គ្រប់កម្រិតថ្នាក់នៃកម្មវិធីជាតិ (កម្មវិធីចំណេះទូទៅភាសាខ្មែរ) សិស្សឆ្នើមលេខ១ លេខ២ និងលេខ៣ នឹងត្រូវបានបញ្ចុះថ្លៃសិក្សាជូន ៣០% ២០% និង១០% ខណៈដែលសិស្សជាប់ចំណាត់ថ្នាក់លេខ៤ និងលេខ៥ នឹងទទួលបានរង្វាន់លើកទឹកចិត្តក្នុងម្នាក់ម្ភៃប្រាំដុល្លារ (២៥ដុល្លារអាមេរិក) សម្រាប់ការបន្តការសិក្សាឆ្នាំបន្ទាប់នៅទីតាំងកំពុងរៀន ស្របពេលនឹងការចុះឈ្មោះចូលរៀនឡើងវិញហើយបានបង់ថ្ងៃសិក្សាសម្រាប់ឆ្នាំបន្ទាប់គិតជាឆ្នាំរួចរាល់។ (សម្រាប់អាហារូបករណ៍គ្មានអនុស្សរណៈយោគយល់)
សិស្សកម្មវិធីជាតិ (ចំណេះទូទៅភាសាខ្មែរ) ដែលប្រឡងជាប់ពិន្ទុសរុប-A ពីការប្រឡងថ្នាក់ជាតិសម្រាប់ថ្នាក់ទី១២ ទទួលបានរង្វាន់មួយប្រាំរយដុល្លារអាមេរិក (៥០០ដុល្លារអាមេរិក)ក្នុងម្នាក់។
១៨. ចុះឈ្មោះនិងបង់ថ្លៃសិក្សា
សិស្សថ្មី ត្រូវបានតម្រូវឱ្យបំពេញតាមដំណាក់នៃការចុះឈ្មោះតាំងពីជំហានដំបូងរហូតដល់ជំហានចុងក្រោយគឺ (បង់ប្រាក់ និងចុះឈ្មោះ) មុនពេលត្រូវបានជូនទៅថ្នាក់រៀនជួបគ្រូបន្ទុកថ្នាក់។
មុនឆ្នាំសិក្សាថ្មីនីមួយៗ សិស្សដែលកំពុងសិក្សាត្រូវបានតម្រូវឱ្យចុះឈ្មោះចូលរៀនឡើងវិញឱ្យបានរួចរាល់ មុនចាប់ផ្តើមសិក្សានៅថ្នាក់ថ្មី។
១៩. ដៃគូអាជីវកម្ម
រូបវន្តបុគ្គល ឬម្ចាស់សហគ្រាស ដែលគោរពតាមស្តង់ដារអាហារសុខភាពរបស់ក្រសួងសុខាភិបាលកម្ពុជា មានបំណងចង់ជួលអាហារដ្ឋាន សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈ sisbizinfo@gmail.com។
យើងកំពុងពង្រីកនឹងពង្រាយទីតាំងជាយុទ្ធសាស្ត្រឆ្ពោះទៅកាន់តំបន់សក្តានុពលមួយចំនួនក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ 2027 យើងគ្រោងនឹងមានទីតាំងថ្មីនៅក្នុងខេត្តកំពង់ចាម រាជធានីភ្នំពេញ (ក្រៅពីខណ្ឌទួលគោក) កំពត និងខេត្តព្រះសីហនុ។ រូបវន្តបុគ្គល ឬម្ចាស់សហគ្រាសដែលកំពុងស្វែងរកសិទ្ធិផ្តាច់មុខ សូមទាក់ទងមកយើងខ្ញុំតាម sisbizinfo@gmail.com។