ចុះឈ្មោះសិក្សា

យើងខ្ញុំសូមស្វាគមន៍! ស្មាធ-ឃីដ ជាថ្នាលអប់រំដោយភាពច្នៃប្រឌិត ដើម្បីបណ្តុះគំនិតវិជ្ជមានដល់សិស្ស។

ការិយាល័យចុះឈ្មោះរៀនរបស់យើង សូមអញ្ជើញមាតាបិតាស្វែងយល់ពីកម្មវិធីសិក្សាដ៏ទូលំទូលាយ ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់សិស្សគ្រប់រូប។ យើងមានបំណងផ្តល់ការអប់រំដ៏ទូលំទូលាយ ទាំងកម្មវិធីជាតិ និងអន្តរជាតិ ព្រមជាមួយនឹងកម្មវិធីក្រៅម៉ោងពិសេសៗដូចជាកម្មវិធី ACIE និង I-IELTS របស់យើង។

ការចុះឈ្មោះរៀននៅស្មាធ-ឃីដ មានន័យថាលោកអ្នកបានក្លាយជាផ្នែកមួយនៃសហគមន៍ពហុវប្បធម៌ដែលផ្តោតលើឧត្តមភាពអប់រំ។ យើងសូមអញ្ជើញលោកអ្នកឱ្យចាប់ផ្តើមដំណើរដ៏វិសេសវិសាលនេះជាមួយយើង ដើម្បីជំរុញការអភិវឌ្ឍបញ្ញាសម្បទា សង្គមសម្បទា និងចរិយាសម្បទា ដល់កូនៗរបស់លោកអ្នក។ ចាប់ពីមត្តេយ្យដល់មធ្យមសិក្សាទុតិយភូមិ ដំណើរការអប់រំរបស់យើងត្រូវបានរៀបចំឡើង ដើម្បីធានាថាសិស្សគ្រប់រូបសម្រេចសក្តានុពលពេញលេញសម្រាប់ភាពជោគជ័យក្នុងបរិបទសកល។ សូមចុះឈ្មោះកូនរបស់លោកអ្នកនៅស្មាធ-ឃីដ ហើយយើងរៀបចំអនាគតរបស់ពួកគេជាមួយគ្នា។

SIS Admission Team

“យើងបំពេញទំនុកចិត្តលោកអ្នក។ អរគុណដែលជ្រើសរើសសេវាយើង។”

ក្រុមចុះឈ្មោះ

របៀប

យើងរំភើប និងអរគុណដែលលោកអ្នកចំណាយពេលដ៏មានតម្លៃសិក្សាស្វែងយល់អំពីយើង។ សាលាអន្តរជាតិ ស្មាធ-ឃីដ ប្តេជ្ញាអប់រំសិស្សនូវ ចំណេះដឹង ចំណេះធ្វើ សីលធម៌ និងទំនុកចិត្តលើខ្លួនឯងដើម្បីអនាគតត្រចះត្រចង់របស់ពួកគេ។

តំណាក់កាលនៃការចុះឈ្មោះនៅ ស្មាធ-ឃីដ ផ្តើមចេញពីការសាកសួរព័ត៌មាន ទាំងតាមអនឡាញ ឬដោយផ្ទាល់។ បន្ទាប់មក សូមលោកអ្នកមកទីតាំងសាលាដោយផ្ទាល់ដើម្បីស្វែងយល់ពីបរិយាកាស និងបរិក្ខារសិក្សាបន្ទាប់មកទៀត សិស្សត្រូវធ្វើតេស្តវាស់សមត្ថភាពដើម្បីយើងរៀបចំដំណើរសិក្សារបស់ពួកគេត្រឹមត្រូវតាមបច្ចេកទេស។

ពេលដែលបែបបទចុះឈ្មោះត្រូវបានបញ្ចប់ យើងស្នើសុំឯកសារលម្អិតអំពីការអប់រំ និងសមិទ្ធផលសិក្សាផ្សេងៗរបស់សិស្សពីលោកអ្នក។ ដើម្បីធានាបានថាតើសិស្សពេញចិត្តសិក្សានៅទីនេះ សិស្សអាចចំណាយពេលសាកល្បងសិក្សាមួយរយៈតាមការកំណត់របស់សាលា។

ដាក់ពាក្យរៀន

ស្មាធ-ឃីដសូមស្វាគមន៍! ស្មាធ-ឃីដ ជាថ្នាលអប់រំពីមត្តេយ្យ-១២ ជាមួយនឹងបេសកកម្មប្រែក្លាយសិស្សជាពលរដ្ឋមានសមត្ថភាពពេញលេញ

យើងសូមស្វាគមន៍ និងលើកទឹកចិត្តមាតាបិតាអនុញ្ញាតិឱ្យកូនៗចេញដំណើរឆ្ពោះទៅឧត្តមភាពជីវិតជាមួយយើង។ ចុះឈ្មោះឥឡូវនេះ ហើយបើកទ្វារឱ្យកូនៗឆ្ពោះទៅកាន់បទពិសោធន៍សិក្សាដ៏ពិសេស និងសម្បូរបែប។ ចូរយើងរៀបចំអនាគតពួកគាត់ជាមួយគ្នា។

តម្លៃនិងការចុះឈ្មោះរៀន

ស្មាធ-ឃីដ ផ្តល់ជូនថ្លៃសិក្សាសមរម្យ ប៉ុន្តែគុណភាពសិក្សាអស្ចារ្យ។

សាលាអន្តរជាតិ ស្មាធ-ឃីដ ផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ខណៈដែលរក្សាបាននូវតម្លៃសិក្សាសមរម្យ។ វិធីសាស្រ្តបង្រៀនប្រកបដោយវិជ្ជាជីវៈរបស់យើង អនុញ្ញាតឱ្យយើងផ្តល់នូវស្តង់ដារអប់រំដ៏ល្អឥតខ្ចោះ។ សម្រាប់អ្នកដែលកំពុងស្វែងរកអាហារូបករណ៍ យើងសូមអញ្ជើញអ្នកឱ្យពិនិត្យមើលគោលការណ៍ដ៏ទូលំទូលាយរបស់យើង។

ស្មាធ-ឃីដ យកចិត្តទុកដាក់រក្សាឱ្យខាងតែបាននូវស្តង់ដារខ្ពស់នៃការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្ស។