ពី ថ្នាក់កុមារដ្ឋាន-១២ ស្មាធ-ឃីដ អនុវត្តកម្មវិធីស្តង់ដារអាមេរិក ‘AERO’ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការសិក្សារបស់សិស្សនៅទូទាំងពិភពលោក។
ពី ថ្នាក់កុមារដ្ឋាន-១២ ស្មាធ-ឃីដ ប្តេជ្ញាអប់រំសិស្សនូវ ចំណេះដឹង ចំណេះធ្វើ សីលធម៌ និងទំនុកចិត្តលើខ្លួនឯង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីក្លាយជាពលរដ្ឋមានសមត្ថភាពពេញលេញ។
ក្រៅពីកម្មវិធីសិក្សាគោល ស្មាធ-ឃីដ ដំណើរការកម្មវិធីរងចំនួនបួនទៀតគឺ កម្មវីធី ភាសាបរទេសតាមរយៈមជ្ឈមណ្ឌល់សកម្មសម្រាប់ការអប់រំអន្តរជាតិ (ACIE) កម្មវិធីនវានុវត្តភាពនិងIELTS កម្មវិធីអប់រំក្រៅប្រព័ន្ធ និង កម្មវិធីបង្អួចឱកាស។ កម្មវិធីនីមួយៗ បង្រៀនសិស្សនូវជំនាញចាំបាច់នាសតវត្សទី២១។
យើងប្តេជ្ញាចំពោះឧត្តមភាពអប់រំ ដោយបន្តជំរុញបរិយាកាសសិក្សាដោយភាពច្នៃប្រឌិត បរិយាបន្ន ដែលសិស្សគ្រប់រូបមានសិទ្ធិសម្រេចសក្តានុពលរបស់ខ្លួន។
សសរស្តម្ភទាំងបួននេះ ជួយដល់ឧត្តមភាពអប់រំ ពោលគឺ ការចង់ដឹងចង់ឃើញរបស់សិស្ស គប្បីមានការគាំទ្រពី មាតាបិតា បុគ្គលិកជំនាញរបស់សាលា និងសហគមន៍។
យើងយកចិត្តទុកដាក់លើឧត្តមភាពអប់រំ និងបរិស្ថាន យើងផ្តល់បរិក្ខារសិក្សាមានសុវត្ថិភាព ប្រើវិធីសាស្រ្តមានប្រសិទ្ធភាពដែលធានាដល់ការសិក្សាដែលមិនផ្តល់ផលអវិជ្ជមាដល់ភពផែនដី។
យើងផ្តល់សេវាអប់រំ និងសេវាគាំទ្រ ស្របច្បាប់ក្នុងថ្នាលអប់រំដែលគាំទ្របរិស្ថាន យើងប្រកួតប្រជែងបង្កើតបរិយាកាសសិក្សាដែលមិនប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែជំរុញការសិក្សា និងការស្រឡាញ់ថែរក្សាបរិស្ថាន។
កិច្ចព្រមព្រៀងផ្លូវការ
ត្រួសៗអំពី
លក្ខណៈសម្បត្តិ
បុគ្គលិកនិងមន្ត្រីរដ្ឋបាល
ចុះឈ្មោះឡើងវិញ
បង្កើតឆ្នាំ២០០៩
ដោយ សេង ឡុង បទពិសោធន៍អប់រំ ២៩ ឆ្នាំ
A+
សិស្សច្រើនពិន្ទុ(A)ពីការប្រឡងថ្នាក់ជាតិ
ទំនាក់ទំនង
អនុស្សរណៈជាតិ និងអន្តរជាតិ
JOLO
ទៅលេងបរទេស ទៅរៀនក្រៅប្រទេស
ភាពជាដៃគូ
ដៃគូជាតិ និងអន្តរជាតិជាច្រើន
ចុះឈ្មោះរៀន
សុខមាលភាព
យកចិត្តទុកដាក់លើសុខមាលភាពសិស្ស-បុគ្គលិក
មជ្ឈមណ្ឌលសកម្មសម្រាប់ការអប់រំអន្តរជាតិ (ACIE) ដំណើរការកម្មវិធីរងចំនួនបីគឺ ភាសាអង់គ្លេសជាភាសាទីពីរ (ESL) និងភាសាចិនជាភាសាទីពីរ (CSL) ។
កម្មវិធី ESL ពីកម្រិតដំបូងដល់កម្រិតខ្ពស់ត្រូវបានរចនាឡើងដើម្បីសិស្សមានសមត្ថភាពលើជំនាញ និយាយ ស្តាប់ អាន និងសរសេរ (SLRW) សម្រាប់ការសិក្សា និងគោលបំណងផ្សេងទៀត។
កម្មវិធី CSL ពីកម្រិតដំបូងដល់កម្រិតកម្រិតខ្ពស់ផ្តល់នូវវគ្គសិក្សា ភាសាចិនកុកងឺជាជំហាន ៗ ដែលផ្តោតលើការអភិវឌ្ឍន៍ ការនិយាយ ការស្តាប់ ការអាន និងការសរសេរ (SLRW) របស់សិស្សសម្រាប់គោលបំណងសិក្សា និងគោលបំណងផ្សេងទៀត។
កម្មវិធី TSL ពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់ត្រូវបានរចនាឡើងដើម្បីជំរុញការសិក្សាលើជំនាញ និយាយ ស្តាប់ អាន សរសេរ (SLRW) ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សិស្សប្រើក្នុងវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងទៀត។
នៅស្មាធ-ឃីដ កម្មវិធីសិក្សាក្រៅម៉ោង ភ្ជាប់ការរៀនទ្រឹស្តីសហគ្រិនភាពទៅបទពិសោធន៍អាជីវកម្មជាក់ស្តែងដើម្បីរៀបចំសិស្សសម្រាប់ពិភពអាជីវកម្មនៃមនុស្សពេញវ័យ។
វគ្គសិក្សានេះត្រូវបានបង្កើតឡើងជាពិសេសដើម្បីសិស្សយល់ដឹងដ៏រឹងមាំលើគោលការណ៍សហគ្រិនភាព រួមមាន វិធីរកប្រាក់ ការវិនិយោគ ការសន្សំ ការច្នៃចំណូល ទីផ្សារឌីជីថល ការកត់ត្រាសកម្មភាពអាជីវកម្មខ្នាតតូច គណនេយ្យ និងពន្ធ ការកសាងទ្រព្យផ្ទាល់ខ្លួន ដើម្បីរៀបចំពួកគេសម្រាប់វិស័យពាណិជ្ជកម្មរបស់មនុស្សពេញវ័យ។
ពេញមួយកម្មវិធីសិក្សា គំនិតថ្មីៗពីគ្រប់ជំពូកមេរៀនទាំងអស់នឹងត្រូវបានបង្រៀនដល់សិស្សទាំងនៅក្នុងថ្នាក់រៀន ឬតាមរយៈវីដេអូមេរៀន។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការយល់ដឹងលំអិត សិស្សត្រូវបានកំណត់ឱ្យពិនិត្យនិងរំលឹកឡើងវិញយ៉ាងស៊ីជម្រៅចំពោះជំពូកមេរៀននីមួយៗ តាមរយៈកិច្ចការផ្ទះ កិច្ចពិភាក្សាអាជីវកម្ម គម្រោងអាជីវកម្មសាកល្បង និងទស្សនកិច្ចសិក្សា ជាងនេះទៀត ម្ចាស់អាជីវកម្មជាច្រើននឹងចូលរួមចែករំលែក ចំណេះដឹងស្តីអាជីវកម្មផ្ទាល់ខ្លួនដល់សិស្ស។





សិស្សអាចជ្រើសរើសរៀន នវានុវត្តភាព ឬ IELTS ឬទាំងពីរ ដើម្បីបង្កើនសមត្ថភាពសហគ្រិន និងជំនាញភាសាអង់គ្លេស។
វគ្គបណ្ដុះបណ្ដាលនវានុវត្តភាពរបស់យើងផ្តល់នូវការយល់ដឹងដ៏ទូលំទូលាយអំពីគំនិតសហគ្រិន បទពិសោធន៍អាជីវកម្ម និងសំណេរកូដ ដើម្បីរៀបចំសិស្សសម្រាប់ពិភពជំនួញនៃមនុស្សពេញវ័យ។
វគ្គសិក្សា IELTS របស់យើង ដើរតួនាទីបង្កើនជំនាញ និងបច្ចេកទេសសិក្សាភាសាអង់គ្លេស ដល់អ្នកដែលមានគោលបំណងទៅសិក្សា ក៏ដូចជាទៅធ្វើអាជីវកម្មនៅក្រៅប្រទេស ឬដែលចង់បានឱកាសការងារនៅក្នុងប្រទេសដែលនិយាយភាសាអង់គ្លេសជាគោល។
កម្មវិធីបង្អួចឱកាស នៅស្មាធ-ឃីដ អប់រំសិស្សនូវជំនាញ និងបទពិសោធន៍ជាក់ស្តែង ប្រយោជន៍សម្រាប់ការចូលរួមក្នុងកិច្ចការសហគ្រិនភាព និងសហគមន៍ ព្រមជាមួយនឹងការផ្តល់សេវាការគាំទ្រក្នុងការស្វែងរកឱកាសសិក្សានៅក្រៅប្រទេសដល់សិស្សផងដែរ។
“កម្មវិធីបង្អួចឱកាស” របស់យើងបណ្តុះបណ្តាលលើសពីការអប់រំបែបប្រពៃណី ដោយផ្តល់ជូនសិស្សចាប់ពីថ្នាក់ទី៦ នូវតថភាពនៃពិភពពិត តាមរយៈសកម្មភាពរបស់ក្រុមប្រឹក្សាសិស្ស និងក្លឹបផ្សេងៗ។ កម្មវិធីនេះផ្តល់ដល់សិស្សនូវឱកាសល្អៗជាច្រើន ក្នុងនោះមានគំនិតផ្តួចផ្តើមរកប្រាក់ពី សកម្មភាពយុវសហគ្រិន ទីផ្សារឯករាជ្យ ការបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីជជែកតាមទូរទស្សន៍ ក៏ដូចជាសកម្មភាពមិនស្វែងរកប្រាក់ ដូចជា កីឡា ការស្ម័គ្រចិត្តក្នុងសហគមន៍ និងក្លឹបអំណាន-សំណេរ។ លើសពីនេះ សិស្សទទួលបានយ៉ាងទូលំទូលាយនូវសេវាកម្ម ‘Journey Overseas Learn Overseas’ (JOLO) របស់យើង ដើម្បីស្វែងរកឱកាសសិក្សានៅបរទេស។





សូមជួបជាមួយអតីតសិស្សឆ្នើម ដ៏មានមោទនភាពរបស់សាលាអន្តរជាតិ ស្មាធ-ឃីដ ដែលនៅតែពូកែ និងអស្ចារ្យក្នុងវិស័យចម្រុះជុំវិញពិភពលោក។
សូមស្វែងយល់អំពីទីតាំងដ៏មានសក្តានុពលរបស់ស្មាធ-ឃីដ (សៀមរាប ភ្នំពេញ កំពង់ធំ) ដែលទីតាំងនីមួយៗផ្តល់ជូនសិស្សនូវឧត្តមភាពនិងបរិយាកាសសិក្សា ប្រកបដោយវិជ្ជាជីវៈ។
ស្មាធ-ឃីដ ផ្តល់ជូនថ្លៃសិក្សាសមរម្យ ប៉ុន្តែគុណភាពសិក្សាអស្ចារ្យ។
សាលាអន្តរជាតិ ស្មាធ-ឃីដ ផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ខណៈដែលរក្សាបាននូវតម្លៃសិក្សាសមរម្យ។ វិធីសាស្រ្តបង្រៀនប្រកបដោយវិជ្ជាជីវៈរបស់យើង អនុញ្ញាតឱ្យយើងផ្តល់នូវស្តង់ដារអប់រំដ៏ល្អឥតខ្ចោះ។ សម្រាប់អ្នកដែលកំពុងស្វែងរកអាហារូបករណ៍ យើងសូមអញ្ជើញអ្នកឱ្យពិនិត្យមើលគោលការណ៍ដ៏ទូលំទូលាយរបស់យើង។
ស្មាធ-ឃីដ យកចិត្តទុកដាក់រក្សាឱ្យខាងតែបាននូវស្តង់ដារខ្ពស់នៃការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្ស។
Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.